ចំណុចដែលអាចសង្កេតបានថា អាពាហ៍ពិពាហ៍របស់អ្នកនឹងមិនស្ថិតស្ថេរយូរអង្វែងទេ

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានស្នេហា និងជីវិតអាពាហ៍ពិពាហ៍ដែលផ្អែមល្ហែមពេញមួយជីវិត ប៉ុន្តែប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងចំណុចទាំងប៉ុន្មានខាងក្រោមនេះ នោះគឺបានន័យថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងប្រឈមជាមួយការបែកបាក់ ឬ មិនស្ថិតស្ថេរយូរអង្វែងនោះទេ!

1

១.គូស្នេហ៍ថ្មីថ្មោងស្រឡាញ់គ្នាខ្លាំងពេក

ដំបូងៗស្នេហារបស់គូរស្នេហ៍នីមួយៗគឺសុទ្ធតែមានពណ៌ផ្កាឈូក បាត់គ្នាមិនបានសូម្បីតែមួយជំហាន ក៏ប៉ុន្តែក្រោយពីរស់នៅជាមួយគ្នាច្រើនឆ្នាំ ភាពផ្អែមល្ហែមទាំងនោះក៏ចាប់ផ្ទើមថយចុះ រីឯចរិតពិតរបស់ពួកគេនឹងចេញមកម្តងបន្តិចៗ ទើបធ្វើឲ្យពួកគេយល់ថាស្នេហារបស់ពួកគេគឺល្អបានតែដំបូងនោះទេ។

2

២.ចូលចិត្តដំឡើងសម្លេង

ស្នេហាអាចបែកបាក់ភាគច្រើនគឺតាមរយះការសន្ទនា ឬ សម្តីដែលគូរស្នេហ៍និយាយគ្នា។ ជាពិសេសប្រសិនបើពួកគេនិយាយចង់ត្រូវរៀងខ្លួន និងឈានដល់ថ្នាក់មានទម្លាប់និយាយស្រែកៗ ឬ តម្លើងសម្លេងដាក់គ្នាទៅវិញទៅមក។

3

៣.ការចិញ្ចឹមបីបាច់របស់ម្តាយ

មានការសិក្សាដែលបង្ហាញថា គូស្នេហ៍ភាគច្រើនចម្លងអាកប្បកិរិយារបស់ឪពុកម្តាយ ជាពិសេសម្តាយរបស់ពួកគេ។ សង្គមវិទូបានសិក្សាពីអាកប្បកិរិយារបស់មនុស្ស 7,000 នាក់ ហើយបានរកឃើញថាប្រសិនបើម្តាយលែងគ្នាទៅមានទំនាក់ទំនងថ្មី ជាញឹកញាប់ (មិនថាវាជាអាពាហ៍ពិពាហ៍ ឬគ្រាន់តែជាការរួមរស់ជាមួយគ្នា) កូនពេញវ័យរបស់ពួកគេនឹងមានអាកប្បកិរិយាដូចគ្នា។

4

៤.អាកប្បកិរិយាអវិជ្ជមានរបស់ស្វាមីចំពោះមិត្តភក្តិរបស់ប្រពន្ធ

អ្នកវិទ្យាសាស្ត្របានធ្វើការវិភាគលើទំនាក់ទំនងរបស់គូស្នេហ៍ចំនួន ៣៧៣គូ ដែលមានអាយុលើសពី ១៦ឆ្នាំនៃអាពាហ៍ពិពាហ៍។ វាបានប្រែក្លាយថា 46% នៃគូស្វាមីភរិយាបានលែងលះគ្នានៅឆ្នាំទី 16 នៃអាពាហ៍ពិពាហ៍របស់ពួកគេ ហើយជារឿយៗវាកើតឡើងដោយសារការរិះគន់របស់ស្វាមីចំពោះមិត្តភ័ក្តិរបស់ប្រពន្ធគាត់។ ដោយសារតែទំនាក់ទំនងរវាងស្ត្រី និងមិត្តភ័ក្តិរបស់ពួកគេមានភាពស្និទ្ធស្នាល និង មានរយៈពេលយូរជាង ដូច្នេះបើស្វាមីមិនពេញចិត្តចំពោះមិត្តភក្តិរបស់ប្រពន្ធទេ ទំនាក់ទំនងនឹងមិនគង់វង្សឡើយ។

5

៥.កុំប្រើប្រាស់គ្រែតូចចង្អៀត

គូស្វាមីភរិយាគួរនៅឆ្ងាយដាច់ដោយឡែក ឬ លើគ្រែធំទូលាយ ដើម្បីទទួលបានសុខភាពផ្លូវចិត្ត និងផ្លូវកាយ ដោយអាចគេងលក់ស្រួល និងសម្រាប់បរិយាកាសដែលមានសុខភាពល្អក្នុងគ្រួសារ។ អ្នកវិទ្យាសាស្ត្រដែលសិក្សាពីបញ្ហានៃការគេងបានរកឃើញថា 30-40% នៃគូស្នេហ៍គេងឃ្លាតពីគ្នា អាចធ្វើឲ្យពួកគេមានអារម្មណ៍ល្អ និងរីករាយជាមួយជីវិតគូរ រីឯប្តីប្រពន្ធដែលគេងប្រកៀកប្រកិតគ្នារាល់យប់នឹងមានអារម្មណ៍មិនល្អ ធុញថប់ក្នុងចិត្ត និងមិនចង់រស់នៅជាមួយគ្នាទៀតឡើយ៕

6

ប្រភព ៖ បរទេស