យើងបានដឹងរួចមកហើយថារាងកាយរបស់ស្ត្រីគឺមានលក្ខណៈពិសេសជាងរាងកាយរបស់បុរស។ ហើយថ្ងៃនេះ យើងនឹងចែករំលែកការពិតដ៏អស្ចារ្យបន្ថែមទៀតដែលនឹងបង្ហាញពីការពិតអំពីរាងកាយរបស់មនុស្សស្រី ដែលមិនសូវមានអ្នកដឹង!
១.ករបស់ស្ត្រីគឺអាចផ្លាស់ទីបាន
បើអ្នកស្រែកហៅមនុស្សស្រី ឬ មនុស្សប្រុសនោះ អ្នកនឹងឃើញថា បុរសនឹងបែរខ្លួនទាំងមូលរបស់ពួកគេងាកមករកអ្នក តែស្ត្រីគឺគ្រាន់តែងាកក្បាលមកប៉ុណ្ណោះ។ ហេតុផលនោះគឺដោយសារតែសម្ព័ន្ធសាច់ដុំនៅក្នុងរាងកាយរបស់ស្ត្រីមានសភាពយឺតជាងមនុស្សប្រុស។
២.ស្ត្រីមានការស្តាប់ដ៏រវាសនៅពេលគេង
ស្ត្រីមានភាពរវាសចំពោះសំលេងរំខាននៅពេលពួកគេគេង ដូច្នេះពួកគេនឹងត្រូវបានភ្ញាក់ឡើងដោយសារសម្លេងផ្សេងៗ ប៉ុន្តែគឺចំពោះតែសំឡេងដែលមានសំឡេងខ្ពស់ប៉ុណ្ណោះ។ យ៉ាងណាមិញ ហេតុផលនេះហើយដែលធ្វើឲ្យស្ត្រីងាយនឹងមានបញ្ហាដំណេកជាងបុរស។
៣.ស្ត្រីមានហេតុផលច្រើនជាងបុរស
ទោះបីជាមានមតិទូទៅដែលថាស្ត្រីមានមនោសញ្ចេតនាច្រើន ហើយបុរសមានហេតុផលច្រើនក៏ដោយ តែការពិតគឺផ្ទុយស្រឡះ។ ដោយក្នុងនោះខួរក្បាលរបស់ស្ត្រីមាន cortices ក្រាស់ជាងបុរស ដោយ Cortex ក្រាស់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការយល់ដឹងខ្ពស់ និងភាពឈ្លាសវៃ។
៤.ស្ត្រីមានសមត្ថភាពបង្កើតភាពស្អិតរមួតជាមួយអ្នកដទៃ
មូលហេតុគឺដោយសារតែស្ត្រីមានកម្រិតអុកស៊ីតូស៊ីនខ្ពស់ ដែលអុកស៊ីតូស៊ីននេះគឺជាអរម៉ូនស្នេហា(អារម្មណ៍នៃការស្រឡាញ់)។ ដូច្នេះហើយវាលើកកម្ពស់ការភ្ជាប់ទំនាក់ទំនង ពង្រឹងទំនាក់ទំនង និងបន្ធូរបន្ថយភាពតានតឹងនៅក្នុងរាងកាយមនុស្សស្រី។
៥.ស្ត្រីមានទំនោរទៅរកភាពច្នៃប្រឌិត
ខួរក្បាលគឺជាបណ្តាញមួយមានខ្សែ និងការតភ្ជាប់ជាច្រើននៅខាងក្នុងរបស់វា។ ការសិក្សាបានរកឃើញថាបណ្តាញនៅក្នុងខួរក្បាលរបស់ស្ត្រីមានទំនាក់ទំនងច្រើនជាងបណ្តាញនៅក្នុងខួរក្បាលរបស់បុរស។ មានន័យថា ស្ត្រីមានភាពរហ័សក្នុងការបង្កើតទំនាក់ទំនង និងមានភាពច្នៃប្រឌិតខ្ពស់៕
ប្រភព ៖ បរទេស