រើសរូបមួយខាងក្រោម នឹងប្រាប់ថាក្នុងជាតិនេះអ្នកអាចជួបគូរស្នេហ៍ពីជាតិមុនដែរឬទេ

1

បើរើសរូបទី ១

គូស្នេហ៍អតីតកាលរបស់អ្នកនឹងលែងលេចមុខក្នុងជីវិតអ្នកក្នុងជាតិនេះទៀតហើយ។ ទោះបីបង្ហាញខ្លួនក៏អ្នកទាំងពីរមិនមានឱកាសជួបមុខគ្នាដែរ។ សរុបមក ចំណងស្នេហ៍រវាងអ្នកទាំងពីរបានបញ្ចប់ជាយូរមកហើយ។ កាលពីជាតិមុនរបស់អ្នក អ្នករងទុក្ខច្រើនពេកដោយសារតែស្នេហារបស់អ្នកចំពោះមនុស្សម្នាក់នោះ ដូច្នេះអ្នកជ្រើសរើសបំភ្លេចគេ ហើយបន្តរស់នៅក្នុងជីវិតរបស់អ្នកដោយសន្តិភាព។ ក្នុងជីវិតនេះ អ្នកមានជីវិតជារបស់ខ្លួន មានមិត្តល្អ មានអ្នកស្រឡាញ់ និងគោរពរាប់អានជាច្រើន ហើយអ្នកនឹងរស់នៅក្នុងជីវិតដែលសប្បាយរីករាយណាស់។

2

បើរើសរូបទី ២

ស្នេហាអតីតកាលរបស់អ្នកពិតជាធ្វើឱ្យអ្នកសប្បាយចិត្តខ្លាំងណាស់ ទំនាក់ទំនងរបស់អ្នកជាមួយបុគ្គលនោះគឺជាទំនាក់ទំនងដ៏ស៊ីជម្រៅ។ ដូច្នេះហើយ ជោគវាសនារវាងអ្នកទាំងពីរមិនទាន់ចប់នៅឡើយទេ។ វាសនាបានរៀបចំឱ្យអ្នកទាំងពីរមកជួបគ្នាម្តងទៀតក្នុងជាតិនេះ ។ ហេតុនេះហើយកុំរត់គេចពីវាសនានេះអី ម្យ៉ាងទៀតបើអ្នកមិនទាន់បានជួបមនុស្សក្នុងសុបិនទេ អ្នកគួរតែត្រៀមខ្លួនទៅ! ព្រោះម្នាក់នោះនឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយទំនាក់ទំនងក្នុងជាតិនេះរវាងអ្នកទាំងនេះនឹងមានភាពផ្អែមល្ហែមជានិរន្ត៍។

3

បើរើសរូបទី ៣

ក្នុងជាតិមុន អ្នកនិងមនុស្សម្នាក់នោះឈឺចាប់ និងយល់មានការយល់ច្រលំលើគ្នាខ្លាំងពេក ព្រោះតែចរិតក្រអឺតក្រទម និងចរិតកូនក្មេងទាំងសងខាង។ ដូច្នេះហើយ វាសនានឹងរៀបចំឱ្យអ្នកទាំងពីរបានជួបគ្នាម្តងទៀតក្នុងជីវិតនេះ ក្នុងគោលបំណងជួយអ្នកទាំងពីរអោយបានជួបគ្នាម្តងទៀត និងកែកំហុសទាំងអស់ពីអតីតកាល ដើម្បីអោយអ្នកទាំងពីរបានរៀនស្រលាញ់ និងថែរក្សាគ្នាទៅវិញទៅមក។ វាសនាចង់ឲ្យអ្នកទាំងពីររៀនឲ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងចែករំលែកនូវភាពផ្អែមល្ហែម និងជំនះការលំបាកដើម្បីបាននៅជាមួយគ្នា។ នេះជាពេលវេលាសម្រាប់អ្នកទាំងពីរ«តបស្នង»គ្នាទៅវិញទៅមក កសាងទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងកុំឲ្យដូចជាតិមុន។

4

បើរើសរូបទី ៤

ក្នុងជាតិមុន បុគ្គលនោះបានលះបង់ និងរងទុក្ខជាច្រើនដើម្បីអ្នក អាចនិយាយបានថាគាត់ស្រឡាញ់អ្នកច្រើនជាងអ្នកស្រឡាញ់ខ្លួនឯង។ ហើយក្នុងជាតិនេះ វាសនានឹងនាំមនុស្សម្នាក់នោះមករកអ្នក ក្នុងគោលបំណងឲ្យអ្នក«តបសង»ទៅគេវិញ។ អ្នកនឹងត្រូវប្រើស្នេហាបច្ចុប្បន្នរបស់អ្នកដើម្បីសងបំណុលផ្លូវចិត្តដែលពួកគេមានសម្រាប់អ្នកកាលពីអតីតកាល។ អ្នកត្រូវរៀនពីរបៀបផ្តល់សំណងដល់បុគ្គលនេះដោយភាពស្មោះត្រង់ និងការអត់ឱន។ ដូច្នេះហើយ បើអ្នកយល់ថាអ្នកបានជួបមនុស្សត្រូវហើយ ជួបនឹងទំនាក់ទំនងបែបនេះហើយ ចូលស្រលាញ់គេឲ្យបានច្រើនហើយកុំឱ្យគេចាកចេញ! គាត់សមនឹងទទួលបានសេចក្តីស្រឡាញ់ និងការគោរពរបស់អ្នកវិញ៕

5

ប្រភព ៖ បរទេស