ពេលខ្លះ ការបែកបាក់គ្នាមិនមែនជាការបញ្ចប់ទំនាក់ទំនងដោយស្វ័យប្រវត្តិនោះទេ ព្រោះមនុស្សពីរនាក់បែកគ្នា មិនមែនមានន័យថាពួកគេបាត់បង់អារម្មណ៍ចំពោះគ្នានោះដែរ។ ហើយពេលខ្លះក៏មានដៃគូរម្ខាងនៅរង់ចាំម្នាក់ទៀតត្រឡប់ទៅរកខ្លួនវិញផងដែរ។
ខាងក្រោមនេះជាហេតុផលប្រាំយ៉ាងដែលសង្សារចាស់នៅតែរង់ចាំអ្នក!
១.ពួកគេព្យាយាមនិយាយជាមួយអ្នកគ្រប់ពេល
ពួកគេនៅតែរីករាយនឹងការសន្ទនាជាមួយអ្នក ទោះបីជាបែកគ្នាក៏ហើយក្តី។ នេះជាមូលហេតុដែលពួកគេព្យាយាមតាមនិយាយជាមួយអ្នកតាមដែលអាចធ្វើទៅបាន។
២.ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍អាឡោះអាល័យអំពីអតីតកាល
ពួកគេនឹងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍អាឡោះអាល័យអំពីអតីតកាលរបស់អ្នក។ នៅពេលដែលពួកគេអាចធ្វើអោយអ្នកមានអារម្មណ៍ស្រណោះស្រណោក នោះពួកគេនឹងមានឱកាសល្អក្នុងការធ្វើឱ្យអ្នកចូលចិត្តពួកគេម្តងទៀត។
៣.ពួកគេសួរអ្នកអំពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក
ពួកគេនឹងតាមសួរពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក ដើម្បីប្រាកដថាពួកគេមានឱកាសខ្ពស់ក្នុងការត្រលប់មករកអ្នកវិញ ប្រសិនបើអ្នកនៅលីវ ហើយមិនពាក់ព័ន្ធជាមួយនរណាម្នាក់ផ្សេងទៀត។
៤.ពួកគេខិតខំប្រឹងប្រែងដើម្បីបានដើរលេងជាមួយអ្នក
ក្រៅពីនិយាយជាមួយអ្នកឱ្យបានច្រើន គេនឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងមិច ដើម្បីបានដើរលេងជាមួយអ្នកឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ ពួកគេចង់ចំណាយពេលជាមួយអ្នក ព្រោះពួកគេនៅតែរីករាយ និងនៅតែស្រឡាញ់អ្នក។
៥.ពួកគេសួរអ្នកថាតើអ្នកសុខចិត្តវិលវិញទេ?
ជាចុងក្រោយ សង្សារចាស់មួយចំនួននឹងសួរអ្នកភ្លាមៗថា តើអ្នកចាប់អារម្មណ៍ក្នុងការត្រឡប់មកវិញជាមួយពួកគេដែរឬទេ។ ពេលខ្លះពួកគេទ្រាំមិនបាននឹងសួរអ្នកត្រង់ៗបែបនេះតែម្តង ព្រោះគេខ្លាចអស់ឳកាស៕
ប្រភព ៖ បរទេស