មនុស្សម្នាក់ៗកើតមកអាចមានខ្សែបន្ទាត់ខ្វែងខ្វាត់លើដៃខុសៗគ្នា។ ហើយខ្សែបន្ទាត់នៅលើដៃនេះក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់មនុស្សផ្សេងៗគ្នាផងដែរ។ ដូច្នេះតោះ! សាកល្បងដាក់ដៃទន្ទឹមគ្នាដូចរូបខាងក្រោម ហើយប្រៀបធៀបមើលថាខ្សែដៃរបស់អ្នកមានអត្ថន័យយ៉ាងណា?
ក.បន្ទាត់នៅក្នុងដៃទាំងពីរស្មើគ្នា
ក្នុងស្នេហា និងមិត្តភាពរបស់អ្នកងាយនឹងបន្ទន់ចិត្ត ងាយអត់ទោស មិនថាគេធ្វើខុសលើអ្នកកម្រិតណាក៏ដោយ។ សម្រាប់អ្នកកំពុងមានស្នេហា ច្រើនតែមានអារម្មណ៍ទើសទាល់ ឬមានមន្ទិលសង្ស័យខ្លាំងក្នុងការគិត ប៉ុន្តែមិនព្រមដោះលែង ឡើយ។ អ្នកមានចិត្តនឹងនរ និងងាយបំភ្លេចរឿងចាស់។ ម្យ៉ាងទៀត នៅពេលគេជួបអ្នកដំបូង អ្នកមើលទៅដូចមិនខ្វល់ខ្វាយ មានចិត្តបើកចំហរ និងគំនិតក្មេងវ័យ ប៉ុន្តែការពិតអ្នកជាមនុស្សពូកែសង្កេតបំផុត និងមិនឆោតល្ងង់ដូចមនុស្សទាំងនោះគិតទេ។
ខ.បន្ទាត់នៅដៃឆ្វេងទាបជាងដៃស្តាំ
អ្នកគឺជាមនុស្សស្មោះត្រង់ ប៉ុន្តែក៏មានចិត្តឆៅ និងចិត្តរឹងដែរ។ ជាពិសេសអ្នកណាក៏ចូលចិត្តបុគ្គលិកលក្ខណៈរបស់អ្នកដែរ ។ ប៉ុន្តែក្នុងនោះមនុស្សមួយចំនួនអាចនឹងមិនសូវពេញចិត្តចំពោះចរិតត្រង់ដូចបន្ទាត់របស់អ្នក។ យ៉ាងណាមិញ អ្នកមានចិត្តស្អាតស្អំ ស្លូតត្រង់ និងមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ដោយភាពងាយស្រួល បើកចំហ រួសរាយរាក់ទាក់ និងស្មោះត្រង់។
គ.ខ្សែបន្ទាត់នៅដៃឆ្វេងខ្ពស់ជាងដៃស្តាំ
អ្នកជាមនុស្សខ្ជិលណាស់ ចូលចិត្តសប្បាយ ដេកផ្ទះជាជាងចេញក្រៅ។ អ្នកជាមនុស្សចូលចិត្តរស់នៅក្នុងពិភពឯកជនដ៏ស្ងប់ស្ងាត់ ស្អប់ការរំខានពីអ្នកដទៃ និងរមែងគេចពីការជួបជុំគ្នានៅកន្លែងដែលមានមនុស្សអ៊ូអរ។ ប្រសិនបើអ្នកផ្សេងទៀតមិនស្វែងយល់ពីអ្នកទេ អ្នកក៏មិនទៅអើពើនឹងពួកគេដែរ។ អ្នកជាមនុស្សចូលចិត្តសេរីភាព និងបុគ្គលនិយមស្អប់ការរារាំង ឬ ការជិះជាន់។ អ្នកអាចបង្កើតសុភមង្គលផ្ទាល់ខ្លួន រីករាយនឹងការនៅម្នាក់ឯង ដូច្នេះអ្នកមិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់នោះទេ។ ថ្វីត្បិតតែអ្នកហាក់ដូចជាមិនចេះខ្វល់ខ្វាយ និងចិត្តត្រជាក់ស្រេបយ៉ាងណាក៏ដោយ តាមពិតអ្នកទន់ភ្លន់ និងសុភាពណាស់។ ក្នុងស្នេហា អ្នកមានទំនោរខាងសម្រុះសម្រួល មិនចូលចិត្តប្រកែក ស្រែក ឬ បង្ខំអ្នកដទៃឲ្យធ្វើអ្វីតាមចិត្តខ្លួននោះទេ។ មួយវិញទៀត អ្នកឱ្យតម្លៃលើភាពឯកជន និងសិទ្ធិផ្ទាល់ខ្លួនរបស់ដៃគូអ្នក ហើយរំពឹងថាដៃគូរបស់អ្នកនឹងគោរពអ្នកផងដែរ។ ហើយអ្នកស្អប់ការមានស្នេហាហើយនៅក្បែរ២៤ម៉ោងលើ២៤ម៉ោងណាស់ ព្រោះពេលខ្លះអ្នកក៏ចង់មានឳកាសនៅម្នាក់ឯងផងដែរ៕
ប្រភព ៖ បរទេស