មិនបាច់ទៅណាឆ្ងាយ ពន្លៃ និងរមៀតបុរាណខ្មែរយើងហ្នឹង ស្អាតលែងនិយាយ ហើយសាច់ចាំទៀត

សម័យកាន់តែជឿនលឿន ឯបច្ចេកវិទ្យា បច្ចេកទេស និងជាតិគីមីផ្សេងៗក៏កាន់តែរីកចម្រើន ដើម្បីចូលមកជំនួសរបស់បុរាណៗចាស់ៗ ជួយសម្រួលឱ្យមនុស្សយើងកាន់តែមានភាពងាយស្រួលជាងមុន តែក៏អាចរងនូវហានិភ័យមិនចេះតិចនោះដែរ ជាពិសេសគឺខាងរូបសម្រស់ស្បែកផ្នែកខាងក្រៅតែម្តង។

ដោយសារតែធម្មជាតិបានផ្តល់ឱ្យមនុស្សយើងម្នាក់ៗមានមុខ និងស្បែកតែ១តួខ្លួនប៉ុណ្ណោះ បើខូចខាតពិតជាពិបាកកែខៃណាស់ ឬអស់លុយព្យាបាលច្រើនទៀត ដូច្នេះហើយក្រៅពីចង់បានរូបសម្រស់ស្អាតឆាប់ អ្នកក៏គួរតែមានភាពឆ្លាតវៃ ចេះជ្រើសរើសវិធីនៅក្នុងការថែសម្រស់ដងខ្លួនផងដែរ។

តើលោកអ្នកដឹងទេ ផលិតផលសម្រស់មានជាតិគីមីសព្វថ្ងៃពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាពស្បែករបស់លោកអ្នក ពោលគឺចាញ់នឹងការប្រើប្រាស់ផលិតធម្មជាតិបែបបុរាណខ្មែរយើងពីមុនផង ដែលចាស់ៗពីមុនថែស្បែកដោយប្រើតែពន្លៃ ឬរមៀតតែប៉ុណ្ណោះ ព្រោះទោះជាមានប្រសិទ្ធភាពមិនលឿនទាន់ចិត្តដូចរបស់គីមីក៏ពិតមែន តែវាធ្វើឱ្យសម្រស់ស្អាតបានយូរ សាច់ចាំ និងមិនងាយចាស់ផងដែរ។

នៅក្នុងនោះរុក្ខជាតិបុរាណខ្មែរ ពន្លៃ និងរមៀត ត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី វីតាមីនល្អៗជាច្រើន ដែលអាចជួយដល់បញ្ហារូបសម្រស់ច្រើនយ៉ាងដូចជា៖

– ជួយធ្វើឱ្យស្បែកស ទន់ ភ្លឺ រលោង ម៉ដ្ឋខៃ និងស្រស់ស្អាតតាមបែបធម្មជាតិពិតៗ

– បំបាត់ និងការពារការកើតមុនផ្សេងៗ

– ធ្វើឱ្យសាច់ហាប់តឹងណែនក្មេងស្អាតជាងវ័យ

– ការពារ និងបំបាត់ស្នាមលើដងខ្លួនឱ្យរលោងស្អាតគ្មានមន្ទិល

– ធ្វើឱ្យសាច់ចាំស្អាតបានយូរ មិនឱ្យស្បែកយារ ធ្លាក់ ឬមានស្នាមជ្រីវជ្រួញខុសវ័យ ហើយថែមទាំងធ្វើឱ្យស្អាតក្មេងជាងវ័យផងដែរសម្រាប់អ្នកដែលមានវ័យរាងជ្រេ។

# ការប្រើប្រាស់

ងាយៗ ភាគច្រើនចាស់ៗបុរាណខ្មែរយើងយក រមៀត ​ឬពន្លៃ មកចិតសម្បកលាងទឹកឱ្យស្អាត រួចបុកចូលគ្នាឱ្យហ្មត់ក្នុងបរិមាណសមល្មមលាយជាមួយនឹងទឹក ឬទឹកឃ្មុំក៏បានតាមបែបសាមញ្ ហើយយកមកលាបលើផ្ទៃមុខ ឬស្បែកដងខ្លួនជាប្រចាំដើម្បីជួយឱ្យស្បែកស្អាត។

 

1

 

តែដើម្បីមានប្រសិទ្ធភាពខ្ពស់ ក៏មានការចែកចាយតៗគ្នាដែរនៅក្នុងការធ្វើស្ក្រាប់ពន្លៃ និងរមៀតតាមបែបធម្មជាតិងាយៗដែលយើងត្រូវអនុវត្តជាច្រើនដំណាក់កាលនីមួយៗដូចជា៖

 

គ្រឿងផ្សំ

– យករមៀត និងពន្លៃចិតសម្បក លាងទឹកឱ្យស្អាតដួចហាន់ ឬកាត់ជាដុំៗ

– យកក្រូចសើចមួយផ្លែ និងក្រូចឆ្មារមួយផ្លែ (ប្រើក្រូចលឿងកាន់តែមានប្រសិទ្ធភាព) ចិតបន្ទះស្តើងៗ

– អង្ករដំណើប កន្លះកំប៉ុងត្រាំទឹក ២០នាទី

– ទឹកដោះគោឆៅ ជែល ឬទឹកប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំសុទ្ធ

ការអនុវត្ត

– ជាដំបូង យករមៀត ពន្លៃ ក្រូចសើច ក្រូចឆ្មារ និងអង្ករដណើបក្រឡុកឱ្យហ្មត់ចូលគ្នា រួចសឹមបន្ថែមជែលប្រតាលកន្ទុយក្រពើ ទឹកដោះគោឆៅ និងទឹកឃ្មុំក្នុងបរិមាណខាបសមល្មម កុំឱ្យរាវពេក។

– ជាចុងក្រោយយកស្ក្រាប់ដែលលាយរួចច្រកដប ឬកំប៉ុងទុកសម្រាប់លាបខ្លួនរាល់ពេលងូតទឹកជាការស្រេច។

 

7

 

អ្វីដែលកាន់តែពិសេស សម្រាប់អ្នកដែលមិនសូវជាមានពេលវេលាគ្រប់គ្រាន់នៅក្នុងការចំណាយពេលវេលាធ្វើគ្រឿងផ្សំបែបធម្មជាតិពិរមៀត និងពន្លៃ មិនបាច់បារម្ភទេ។ នៅក្នុងនោះផងដែរ ដើម្បីជួយសម្រួលដល់បញ្ហាក្នុងការធ្វើដោយខ្លួនឯង ខ្លាចខុសក្បួន ខ្លាចគ្មានពេលវេលា ខ្លាចពិបាកនឹងរកគ្រឿងផ្សំនោះ ពេលនេះអស់បារម្ភហើយ ផលិតផលបែបធម្មជាតិពិតៗ ១០០% ដោយគ្មានការក្លែងបន្លំត្រូវបានបង្កើតដោយស្នាដៃកូនខ្មែរមួយកន្លែងធានាថាមិនធ្វើឱ្យមិត្តនារីៗខកបំណងនោះទេ នោះគឺហាង មីសបុរាណស្ប៉ា Miss Boranna Spa

 

3

 

6

 

មីសបុរាណស្ប៉ា មានដាក់លក់ផលិតផលបែបធម្មជាតិពិតៗធ្វើចេញពីពន្លៃ និងរមៀតសុទ្ធៗ និងដាំដោយកសិករខ្មែរពិតៗគ្មានការក្លែងបន្លំ ឬបន្ថែមសារជាតិគីមី និងជាតិកាត់ណាមួយឡើយ ថែមទាំងមានបន្ថែមរបស់ធម្មជាតិរូបមន្តបុរាណ លាយនឹងរបកគំហើញថ្មីៗដែលមានប្រសិទ្ធភាពបំផុតសម្រាប់ផ្ទៃមុខ និងស្បែកដងខ្លួនទាំងមូលផងដែរ។

ផលិតផលទាំងអស់រួមមានដូចជាផលិតផលស្ក្រាប់ធ្វើពីរមៀតសុទ្ធ ពន្លៃសុទ្ធ រមៀតលាយពន្លៃ ផលិតផលអំពិលទុំធម្មជាតិ ផលិតផលខាត់ស្បែគប្រើគ្រឿងផ្សំធម្មជាតិបែបខ្មែរ រួមទាំងផលិតផលនានាជាច្រើនមុខទៀតក្នុងតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់មិនប៉ះពាល់ដល់សុខភាពស្បែក ថែមទាំងទទួលស្គាល់ពីក្រសួងសុខាភិបាលផងដែរ។

 

5

 

2

 

លោកអ្នកអាចធ្វើការសាកសួរ និងជាវផលិតផលដ៏ល្អៗនេះនៅ មីសបុរាណស្ប៉ា Miss Boranna Spa បាន តាមអាសយដ្ឋាន ផ្ទះលេខ 8 N ផ្លូវ 371 ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ខាងត្បួងស្ថានីយ៍ទូរសទស្សន៍បាយ័នក្រោយអាគារខៀវ)។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ ទាំង៣ប្រព័ន្ធនេះ ៖010 36 81 83/ 088 99 98 757/ 061 36 81 83  ឬចូលទៅកាន់ទំព័រហ្វេសបុក៖

Miss Borann Spa 

និង ថែរក្សាសម្រស់តាមបែបធម្មជាតិ Miss Borann ៕