ការសម្អាតខ្លួនគឺប្រចាំគឺជាទម្លាប់មួយដែលនាំមកនូវភាពផាសុខភាពនៅក្នុងជីវិត។ យ៉ាងណាមិញ អ្នកប្រាកដជាមិនដែលដឹងទេថា សូម្បីតែផ្នែកនៃរាងកាយដែលអ្នកទម្លាប់សម្អាតមុនគេពេលងូតទឹកក៏អាចបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ៖
១.មុខ
ប្រសិនបើអ្នកទម្លាប់សម្អាតមុខមុនគេ អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ជាមួយនឹងអ្នកដ៏ទៃនិងខ្វាយខ្វល់អំពីការគិតរបស់គេច្រើន។ ហេតុដូចនេះហើយទើបអ្នកតែងយកចិត្តទុកដាក់មុនគេទៅលើមុខរបស់អ្នកដោយសារមិនចង់ឱ្យអ្នកដ៏ទៃរិះគន់ឬវាយតម្លៃ។
២.ដៃឬជើង
ប្រសិនបើអ្នកទម្លាប់សម្អាតដៃឬជើងមុនគេ អ្នកគឺជាមនុស្សដែលសាមញ្ញៗ ងាយចុះសម្រុងជាមួយអ្នកដ៏ទៃនិងគួរឱ្យចង់រាប់អាន។ ដៃនិងជើងរបស់អ្នកតំណាងឱ្យភាពមោះមុតនិងភាពស្វាហាប់របស់អ្នក។ អ្នកគឺជាមនុស្សដែលចូលចិត្តបញ្ចេញមតិនិងបង្ហាញភាពពិតរបស់ខ្លួន ថែមទាំងពោរពេញទៅដោយថាមពល។
៣.តំបន់សម្ងាត់
ប្រសិនបើអ្នកទម្លាប់សម្អាតកន្លែងសម្ងាត់មុនគេ អ្នកគឺជាមនុស្សដែលមិនសូវមាត់កនិងស្ងៀមស្ងាត់។ អ្នកមិនសូវមានភាពជឿជាក់លើខ្លួនឯងនោះទេនិងជាមនុស្សដែលអៀនប្រៀនច្រើន ក៏ប៉ុន្តែអ្នកអាចធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពកក់ក្តៅនៅពេលមានអ្នកនៅជិត។
៤.ដើមទ្រូង
ប្រសិនបើអ្នកទម្លាប់សម្អាតដើមទ្រូងមុនគេ អ្នកគឺជាមនុស្សដែលស្រលាញ់ភាពឯករាជ្យនិងពោរពេញទៅដោយទំនុកចិត្ត។ អ្នកគឺជាមនុស្សដែលនិយាយត្រង់ៗ មិនខ្លាចអ្នកដ៏ទៃមើលមកល្អឬអាក្រក់នោះទេ ព្រោះអ្នកមិនមែនរស់នៅពឹងពាក់លើពួកគេឡើយ។
៥.សក់
ប្រសិនបើអ្នកទម្លាប់សម្អាតសក់មុនគេ អ្នកគឺជាមនុស្សដែលតែងតែគោរពទៅតាមគោលការណ៍ឬលក្ខខណ្ឌផ្សេងៗ។ អ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីៗតាមជំហាននីមួយៗនិងមានរបៀបរៀបរយ មិនចេះតែធ្វើឱ្យតែរួចពីដៃនោះទេ។
៦.កញ្ចឹងកនិងស្មា
ប្រសិនបើអ្នកទម្លាប់សម្អាតកញ្ចឹងនិងស្មាមុនគេ អ្នកគឺជាមនុស្សដែលតស៊ូក្នុងការងារ មិនដែលរាថយ។ ផ្នែកកញ្ចឹងកនិងស្មាតែងចុករោយនៅពេលដែលអ្នកធ្វើការយូរដូចនេះការសម្អាតផ្នែកទាំងពីរនោះមុនគេបានសរបញ្ជាក់ថា អ្នកគឺជាមនុស្សដែលហត់នឿយនឹងការងារប៉ុន្តែមិនងាយចុះចាញ់នោះទេ។
៧.ខ្នង
ប្រសិនបើអ្នកទម្លាប់សម្អាតខ្នងមុនគេ អ្នកគឺជាមនុស្សដែលមិនងាយទុកចិត្តអ្នកដ៏ទៃ។ អ្នកមិនបើកបេះដូងឱ្យអ្នកដ៏ទៃចូលមកដោយងាយៗនោះទេ គឺទាមទារពេលវេលានិងការមើលចិត្តមើលថ្លើមសិនទើបអាចសម្រេចចិត្តថាម្នាក់នោះគួរទុកចិត្តឬមិនគួរទុកចិត្ត៕
ប្រភព ៖ បរទេស