ផ្កាយនៅលើមេឃពេលយប់គឺជាប្រភពនៃក្តីសង្ឃឹម ចំណែកឯរូបរាងនៃផ្កាយគឺជានិមិត្តសញ្ញាដែលបង្ហាញពីអារម្មណ៍។ ដូច្នេះចូលអ្នកជ្រើសរើសយកផ្កាយ១ក្នុងចំណោមផ្កាយទាំង៤ខាងក្រោម ដើម្បីដឹងពីបំណងប្រាថ្នាពិតរបស់អ្នក៖
A: អ្នកចង់ក្លាយជាអ្នកមាន
ផ្កាយមាសដែលអ្នកបានជ្រើសរើសគឺតំណាងឱ្យស្ថានភាព និង លុយ។ អ្វីដែលអ្នកចង់បានគឺលុយ ប្រសិនបើអ្នកមានលុយ បំណងប្រាថ្នាទាំងអស់របស់អ្នកភាគច្រើននឹងក្លាយជាការពិត។ ក្នុងការគិតរបស់អ្នក ទោះមានស្នេហាស្មោះស្ម័គ្រប៉ុណ្ណា តែបើគ្មានលុយគឺគ្រាន់ជាការស្រមើស្រមៃប៉ុណ្ណោះ។
B: ចង់បង្កើតប្រភពដើមផ្ទាល់ខ្លួនរបស់ខ្ញុំ
ប្រសិនបើអ្នកជ្រើសរើសផ្កាយដែលមានលំនាំ Arabesque Monotone នោះអ្នកកំពុងមានអារម្មណ៏ខុសពីមនុស្សផ្សេងទៀត។ បំណងប្រាថ្នាពិតរបស់អ្នកគឺស្វែងរកផ្លូវជីវិតផ្ទាល់ខ្លួនរបស់អ្នកដែលខុសពីអ្នកដទៃ អ្នកចង់មានគំនិតច្នៃប្រឌិត ហើយអ្វីដែលប្លែកសម្រាប់អ្នក។
C: អ្នកចង់រស់នៅជាមួយមនុស្សដែលអ្នកស្រលាញ់
ប្រសិនបើអ្នកជ្រើសរើសផ្កាយដែលមានបេះដូងក្រហម នោះអ្នកគឺជាមនុស្សដែលមានសេចក្តីស្រលាញ់ និងចិត្តល្អ ដែលតែងតែគិតពីក្ដីសុខអ្នកដទៃមុនខ្លួនឯង។ អ្នកនឹងជ្រើសរើសសេចក្ដីស្នេហាពិត ជាងលុយ និង ឋានៈ។ អ្វីដែលអ្នកចង់បានគឺចង់រស់នៅជាមួយមនុស្សដែលអ្នកស្រលាញ់រីករាយបំផុត នោះហើយជាអ្វីដែលសំខាន់បំផុតសម្រាប់អ្នក។
D: អ្នកចង់ស្វែងរកអ្វីមួយ
ប្រសិនបើអ្នកជ្រើសរើសផ្កាយពណ៌ខៀវភ្លឺ នោះអ្នកគឺជាមនុស្សដែលពិសេស។ កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ អ្នកនឹងដើរទៅលើផ្លូវដែលអ្នកគិត។ អ្វីដែលអ្នកចង់បានគឺ "ខ្ញុំចង់ដើរលើផ្លូវមួយ"។ មិនថាមនុស្សសរសើរ ឬ ច្រណែនអ្នកប៉ុណ្ណាទេ អ្នកនឹងមិនពេញចិត្តទេ លុះត្រាតែអ្នកពេញចិត្ត៕
ប្រភព ៖ បរទេស