ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថាការដើរលេងអាចជួយដល់សុខភាព មិនថាអ្នកនៅក្នុងវ័យណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរកឃើញថាមនុស្សដែលចំណាយពេលយ៉ាងតិច ២ម៉ោងក្នុងមួយសប្តាហ៍ជាមួយធម្មជាតិនឹងទទួលបានសុខភាពផ្លូវចិត្តពេញលេញ និងជួយដល់សុខភាពរាងកាយបានយ៉ាងប្រសើរ។
អ្នកស្រាវជ្រាវបាននិយាយថាទំហំនៃអត្ថប្រយោជន៍សុខភាពគឺស្រដៀងគ្នាទៅនឹងអ្វីដែលមនុស្សនឹងទទួលបានដោយការធ្វើសកម្មភាពរាងកាយដូច្នោះដែរ។ តាមរយះ Jessica Moutenot-Small, MA, MFT ដែលជាអ្នកព្យាបាលរោគចិត្តសាស្ត្រនៅទីក្រុង Charlottesville រដ្ឋ Virginia បាននិយាយថា ការនៅជាមួយធម្មជាតិនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ប្រសិនបើអ្នកចំណាយពេលច្រើនជាមួយនឹងពួកវា។
ហើយមូលហេតុនោះគឺ ដោយសារតែធម្មជាតិមានពណ៌បៃតង ដែលអាចធ្វើអោយចិត្តរបស់យើងស្ងប់មិនច្របូកច្របល់ ទទួឡបានអារម្មណ៍ស្រស់ស្រាយ និងស្រួលខ្លួន។ វាក៏ជួយសម្រួលដល់ភ្នែក ព្រោះពណ៌បៃតងធ្វើឲ្យចក្ខុវិស័យរបស់យើងមានភាពធូរស្រាលជាងមុន។ ម្យ៉ាងទៀត ធម្មជាតិក៏ជាកន្លែងដែលជួយសម្រាលទុក្ខព្រួយពីក្នុងចិត្តរបស់អ្នកផងដែរ ហើយប្រសិនបើអ្នកឧស្សាហ៍នៅជាមួយធម្មជាតិ អ្នកនឹងក្លាយជាមនុស្សវិជ្ជមាន និងមានសុខភាពល្អបំផុត។ ដូច្នេះសូមកុំភ្លេចចំណាយពេលរបស់អ្នកជាមួយធម្មជាតិអោយបានញឹកញាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏វិសេសវិសាលទាំងនេះ៕
ប្រភព ៖ បរទេស