អបអរសាទរ! បុរីវិមានចរណៃ​ បានរៀបចំពិធីសម្ពោធផ្ទះគំរូរិចវីឡា(Rich Villa) ដែលជាគម្រោងទី១ របស់ខ្លួនហើយ

បុរីវិមានចរណៃ ដែលត្រូវបានគេស្គាល់ថាជាបុរីដ៏លេចធ្លោ និងមានស្តង់ដាមួយនៅក្នុងប្រទេស ឥឡូវនេះ បានធ្វើការប្រារព្ធពិធីកាត់ខ្សែបូរ និង សូត្រមន្តសម្ពោធផ្ទះគំរូ រិចវីឡា ដែលជាគម្រោងទី១របស់ខ្លួនហើយ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ នេះ។ ដោយកម្មវិធីមួយនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងមានភាពអធិកអធមជាខ្លាំង។

6

12

គួរឲ្យដឹងដែរថា ផ្ទះវីឡាទោលបែបវិមាន រិចវីឡា (Rich Villa ) នេះ គឺជាវីឡាមួយប្រភេទ ដែលមានភាពទំនើបស៊ីវីល័យ សាកសមជាមួយនឹងការរស់នៅបែបសម័យថ្មី ជាមួយនឹងរូបរាងផ្ទះ ដែលមានកម្ពស់ខ្ពស់រហូតដល់ទៅ១០ម៉ែត្រកន្លះ ដែលធ្វើឲ្យផ្ទះទាំងមូលមានលក្ខណៈស្រឡះល្អ មានផាសុកភាព មានពន្លឺគ្រប់គ្រាន់ និងខ្យល់អាកាសបរិសុទ្ធជាទីគាប់ចិត្ត។

16

18

20

19

ជាពិសេស វីឡាមួយនេះគឺមានលក្ខណៈប្លែក ខ្លាំងជាងវីឡាដទៃទៀត ដោយមានការរចនារួមបញ្ចូលទាំងប្រភេទបូទិក ខនដូរ និងសណ្ឋាគារនៅក្នុងវីឡាតែមួយ ដែលផ្តល់ភាពងាយស្រួល និងធ្វើឲ្យអ្នករស់នៅនឹងទទួលបានអារម្មណ៍ប្លែក ជាមួយនឹងបទពិសោធន៍ថ្មីនៃការរស់នៅ។

13

11

9

4

5

1

2

3

ប្រសិនបើលោកអ្នកចាប់អារម្មណ៍នឹងផ្ទះគំរូរិចវីឡា និងមានបំណងចង់ទៅមើលផ្ទះគំរូផ្ទាល់ បុរីវិមានចរណៃ គឺមានទីតាំងនៅក្រោយទីលានវាយកូនហ្គោល ផ្លូវកប់ស្រូវ Google map: https://goo.gl/maps/yb4pbgwmcnukjNb3A ឬក៏អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ Tel: 098 660 887/ 095 660 887/ 068 660 887 ដើម្បីទទួលបានពត៌មានកាន់តែលម្អិត៕

8

16

20

17

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក