មនុស្សប្រុសមានទាំងទង្វើទាំង ៦ នេះ គេស្រលាញ់អ្នកពិត ធ្វើពុតទៅមិនរួចឡើយ

ស្នេហាធ្វើឱ្យមនុស្សប្រុសប្រែទៅជាទន់ភ្លន់ ប្រែទៅជាលែងគិតវែងឆ្ងាយ ទោះជានៅទីឆ្ងាយមានរបស់ដែលគេមិនធ្លាប់ឃើញក៏ដោយ ឬក៏មានអនាគតភ្លឺស្វាងប៉ុនណាក៏ដោយ ដើម្បីអ្នកគេសុខចិត្តបញ្ឈប់ដំណើររបស់គេ ហើយមកនៅជាមួយអ្នក មកមើលថ្ងៃរះជាមួយអ្នក។ ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នកខ្លាំង គេនឹងមានទង្វើទាំង ៦ នេះ មនុស្សប្រុសដែលមិនស្រលាញ់អ្នក ទោះជាធ្វើពុតយ៉ាងណាក៏មិនអាចបន្លំបានដែរ។

១. ដាំបាយ និងបោកសម្លៀកបំពាក់ឱ្យអ្នក

ធ្វើជាមនុស្សប្រុសម្នាក់ សុខចិត្តចូលចង្ក្រានដើម្បីអ្នក ធ្វើម្ហូបដែលអ្នកចូលចិត្តញុំា មានន័យថាអ្នកមានសារៈសំខាន់ចំពោះគេជាខ្លាំង។ ត្រូវដឹងថា មនុស្សប្រុសជាច្រើន ពួកគេសុទ្ធតែយល់ថារឿងបោកខោអាវធ្វើម្ហូបគួរតែមនុស្សស្រីជាអ្នកធ្វើ ពួកគេខ្វល់តែរឿងរកប្រាក់តែប៉ុណ្ណោះ។ តែចំពោះមនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ ចូលចង្ក្រានដើម្បីអ្នក គឺមិនយល់ថាពិបាកសូម្បីតែបន្តិច ទោះជាគេពីមុនមិនចេះក៏ដោយ ឱ្យតែអ្នកនិយាយថាអ្នកចង់ញុំា គេនឹងទៅរៀនធ្វើដើម្បីអ្នក។

1

២. ទោះជាខឹងយ៉ាងណាក៏គិតពីអារម្មណ៍អ្នកដែរ

មនុស្សប្រុសដែលស្រលាញ់អ្នកពិត មិនខ្វល់ថាគេខឹងយ៉ាងណាទេ មិនខ្វល់ថាអ្នកធ្វើរឿងខុសឆ្គងយ៉ាងណាទេ គេនៅតែចាំពីអារម្មណ៍របស់អ្នក មិននិយាយពាក្យពិបាកស្តាប់ ក៏មិនធ្វើរឿងឱ្យអ្នកឈឺចាប់ដែរ។ បើគេស្រលាញ់អ្នកពិតមែន គេតែងតែគិតដល់អារម្មណ៍របស់អ្នកមុនគេ គំនិត និងទម្លាប់នេះបានចាក់ចូលជ្រៅតាំងពីយូរមកហើយ ទោះជាពេលដែលឈ្លោះគ្នាក៏ដោយ ក៏មិនធ្លាប់ភ្លេចដែរ។

៣. គេតែងមានវត្តមាននៅពេលដែលអ្នកត្រូវការ

មនុស្សប្រុសដែលស្រលាញ់អ្នកស្មោះ គេប្រៀបដូចជាត្រៀមខ្លួនសម្រាប់អ្នកជាស្រេចពេញ២៤ម៉ោងអ៊ីចឹង មិនថាពេលណាកន្លែងណា ឱ្យតែអ្នកត្រូវការ គេនឹងមានវត្តមាននៅចំពោះមុខអ្នកក្នុងល្បឿនលឿនបំផុត ទោះជាមានពេលខ្លះយឺតបន្តិចមែន គេនឹងប្រើវិធីសាស្រ្តដើម្បីមកប៉ះប៉ូវឡើងវិញ នេះគឺជាវិធីស្រលាញ់របស់មនុស្សប្រុសម្នាក់ បើមនុស្សដែលមិនស្រលាញ់អ្នក គឺមិនអាចធ្វើបានឡើយ។

2

៤. ផ្តល់ស្នាមញញឹមដល់អ្នករហូត

មានតែមនុស្សស្រីដែលគេស្រលាញ់ទេ ទើបគេអាចញញឹមដាក់អ្នករហូតបែបនេះ ឱ្យតែគេឃើញអ្នក គឺគេទ្រាំមិនបានបង្ហាញស្នាមញញឹមមកដាក់អ្នកតែម្តង នេះហើយគឺជាលក្ខណៈនៃសេចក្តីស្នេហា ម្យ៉ាងទៀតគេមិនចង់ឃើញអ្នកហូរទឹកភ្នែក ឬមិនសប្បាយចិត្តឡើយ ។

៥. ឱ្យតែគេមានរបស់ឆ្ងាញ់ ឬទៅកន្លែងណាលេងសប្បាយ គេតែងនឹកដល់អ្នកមុនគេ

សភាពដែលមនុស្សប្រុសស្រលាញ់មនុស្សស្រីណាម្នាក់ មិនថាឱ្យតែគេមានរបស់អ្វីឆ្ងាញ់ ហើយទៅទីណាលេងសប្បាយទេ គឺគេតែងនឹកដល់អ្នកមុនគេ ជួនកាលមានគេគិតថាមានតែមនុសស្រីទេ ដែលមានទម្លាប់បែបនេះ តែតាមពិតទៅមនុស្សប្រុសគេក៏ចូលចិត្តចែករំលែកអ្វីដែលគេឆ្លងកាត់ និងភាពសប្បាយចំពោះមនុស្សស្រីដែលគេស្រលាញ់ដែរ។

៦. គេមានពាក្យនិយាយមិនចេះអស់ជាមួយអ្នក

មនុស្សប្រុសម្នាក់មានពាក្យនិយាយមិនចេះអស់ជាមួយអ្នក មិនមែនដោយសារតែគេតាប៉ែ ឬនិយាយច្រើននោះទេ គឺដោយសារតែគេស្រលាញ់អ្នក គេចង់យករឿងដែលគេឆ្លងកាត់និយាយប្រាប់ដល់អ្នក ព្រោះគេយល់ថាអ្នកគឺជាមនុស្សសំខាន់សម្រាប់គេ៕

អត្ថបទ ៖ បក្សីទេព / Knongsrok