លោក ខាន់ ខាវ (Khan Khav) ម្ចាស់បទ ទេពធីតា ដែលជាចម្រៀងភាពយន្តក្នុងខ្សែភាពយន្តភាគ នគរមាស ដែលមានអ្នកគាំទ្រលើសពី ដប់ប្រាំលានដង (15 M views) ហើយមហាជនក៏ចាប់ផ្តើមស្គាល់លោកច្រើននៅពេលនោះផងដែរ។
លោក ខាន់ ខាវ ជាអតីតសិស្សសាលា ហ្វារពន្លឺសិល្បៈ ផ្នែកតូរ្យតន្រ្តី នៅខេត្តបាត់ដំបង។
ហើយថ្មីៗនេះយើងក៏បានឃើញលោក ខាន់ ខាវ បង្ហោះបទភ្លេងសុទ្ធបទ ពង្សាវតារខ្មែរ ដែលលោកបានប្រគំឡើងខ្លួនឯង ដោយយកឧបករណ៍ភ្លេងខ្មែរ លាយនិងឧបករណ៍ សម័យបញ្ចូលគ្នា ចេញជាបទភ្លេងយ៉ាងពិរោះរណ្ដំចិត្តតែម្តង។
លោក ខាន់ ខាវ ជាសិល្បករមួយរូបដែលមានសម្ថភាពច្រើនដែលលោកអាចធ្វើបានដូចជា៖ អ្នកនិពន្ធទំនុកច្រៀង និង មេឡូឌី អ្នកនិពន្ធបទភ្លេង និពន្ធខ្សែភាពយន្ត តារាចម្រៀង និង អ្នកដឹកនាំសម្តែងភាពយន្តវ័យក្មេងដ៏មានទេពកោសល្យផងដែរ។
ហើយរឿងដែលលោកដឹកនាំសម្តែងដែលមានអ្នកគាំទ្រទូទាំងប្រទេស មានដូចជា៖ រឿង នគរមាស ទេពធីតាផ្កាថ្ពុលមាស និងរឿង មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស់ ដែលចាក់បញ្ជាំក្នុងទូរទស្សន៍ CTN ។
បញ្ជាក់ផងដែរថា មុនពេលដែលលោក ខាន់ ខាវ បានក្លាយជាអ្នកដឹកនាំសម្ដែងដ៏មានទេពកោសល្យបែបនេះ លោកក៏បានឆ្លងកាត់ការងារជាអ្នកថត វីឌីអូភាពយន្ត និង គ្រប់គ្រងប្លង់ថត (Camramen & DOP) ផងដែរ។
ជាចុងក្រោយយើងក៏បានឮដំណឹងល្ហៀងៗថា លោក ខាន់ ខាវ នឹងបញ្ចេញបទជាច្រើនទៀតសម្រាប់អ្នកគាំទ្ររបស់ខ្លួន និង មហាជនទូទាំងប្រទេសស្ដាប់កម្សាន្តដូចគ្នា។
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក