តើទម្លាប់បែបណាដែលកប់ជ្រៅ នៅក្នុងខ្លួនរបស់អ្នក? រើសព្រះអាទិត្យមួយដែលអ្នកចូលចិត្ត ដើម្បីស្រាយចម្ងល់

រូបភាពដែលអ្នកជ្រើសរើស នឹងប្រាប់អ្នកថាអ្នកជាមនុស្សបែបណា អាចប្រាប់អ្នកពីទម្លាប់អ្វីខ្លះ ដែលលាក់នៅខាងក្នុងខ្លួនរបស់អ្នក ។ ដូច្នេះបើរើសរួចហើយ សូមទៅមើលចម្លើយនៅក្រោមរូបភាព ។

១. រូបភាពព្រះអាទិត្យទី ១

G360 1

អ្នក​គឺ​ជាមនុស្សឆ្លាត ដឹងពីរបៀបគ្រប់គ្រងការរស់នៅខ្លួនឯង ហើយតែងតែគិតគូរពីលុយផ្ទាល់ខ្លួន។ អ្នកជាមនុស្សពូកែសង្កេត និងមានចិត្តបុណ្យ លើសពីនេះអ្នកក៏ជាមនុស្សម្នាក់ដែលមើលឃើញពិភពលោក្នុងផ្លូវល្អ ប៉ុន្តែពេលខ្លះអ្នកជាមនុស្សមានរបៀបរៀបរយខ្លាំងសម្បើមដែរ ។

២. រូបភាពព្រះអាទិត្យទី ២

G360 2

អ្នកគឺជាមនុស្សត្រង់ទៅត្រង់មក និងស្មោះស្ម័គ្រ មានឆន្ទៈហ៊ានបែកបាក់ ជាជាងក្លាយជាអ្នកលួង ឬអង្វរ អ្វីក៏ដោយដែលអ្នកគិតថា ខុសគឺខុស បើទោះបីជាមានហេតុផលជាច្រើនក៏ដោយ ក៏មិនអាចកែប្រែចិត្តអ្នកដែរ អ្នកគឺជាមនុស្សចិត្តដាច់ ។

៣. រូបភាពព្រះអាទិត្យទី ៣

G360 3

អ្នកមានចិត្តមោះមុត ស្មោះត្រង់ ប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងស្រឡាញ់មនុស្សតែម្នាក់នោះគត់ ដោយសារតែបែបនេះហើយបានជាអ្នកស្អប់មនុស្សដែលមានចិត្តរាយមាយ។ ហើយភាពមិនស្មោះត្រង់គឺជារឿងតែមួយគត់ ដែលអ្នកមិនអាចទទួលយកបាន។ ចំណែកអត្តចរិតធ្វើការ អ្នកមានភាពស្វាហាប់ និងរឹងមាំ មិនរត់គេចពីបញ្ហា មិនបន្លំ មិនឆ្លៀតឱកាស។ ក្នុងជីវិតរបស់អ្នក គឺជាមនុស្សដែលឱ្យតម្លៃគុណភាពជីវិត អ្នកតែងតែប្តេជ្ញាចិត្តទៅឲ្យដល់គោលដៅ ។

៤. រូបភាពព្រះអាទិត្យទី ៤

G360 4

អ្នកគឺមនុស្សមានការគិតខ្ពស់ គិតច្រើន ឆ្លាត និងមានអាថ៌កំបាំងបន្តិចដែរ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ អ្នកមិនមែនជាមនុស្សដែលចិត្តចង្អៀតទេ អ្នកមិនចូលចិត្តនៅម្នាក់ឯងទេ ផ្ទុយទៅវិញអ្នកចូលសង្គម តែអ្នកក៏នៅមានចំណុចខ្លះដែលអាថ៌កំបាំងដែរ ៕

ប្រភព៖ Knongsrok