នារីៗ​ត្រូវ​ដឹង បើ​បាន​ជួប​បុរស ៧ ប្រភេទ​នេះ​ហើយ ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ព្រោះ​កម្រ​មាន​ណាស់

ការ​ជ្រើសរើស​ដៃគូ​ក្នុង​ទំនាក់ទំនង​ស្នេហា រមែង​មាន​ខុស មាន​ត្រូវ មិន​ប្រាកដ​ថា​ប៉ះ​មនុស្ស​ល្អ​ទាំង​អស់​នោះ​ទេ។ ជា​ពិសេស​ស្រីៗ ចង់​បាន​បុរស​ដែល​ល្អ​ម្នាក់ អាច​ដើរ​លើ​គោលដៅ​តែ​មួយ​រយៈ​ពេល​យូរ គឺ​ពិបាក​នឹង​រក​ខ្លាំង​បំផុត។

ក្នុង​អត្ថបទ​នេះ យើង​ធ្វើ​ការ​ណែនាំ​សម្រាប់​នារី​ជា​ពិសេស ប្រសិន​ណា​បាន​ជួប​មនុស្ស​ប្រុស​ដែល​មាន​ចំណុច​ទាំង ៧ នេះ​ហើយ ចូរ​អ្នក​ថែរក្សា​គេ​ឲ្យ​បាន​ល្អ ព្រោះ​វា​ជា​គុណ​តម្លៃ​ដែល​មនុស្ស​ប្រុស​ទូទៅ​មិន​ប្រាកដ​ថា​អាច​ធ្វើ​បាន៖

១) ស៊ូ​និយាយ​ត្រង់​តែ​មិន​បញ្ចូល​ខុស​របៀប

1

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត និង​គិត​វែងឆ្ងាយ​ទៅ​មុខ ពួក​គេ​ម៉ត់ចត់​ខ្លាំង​ណាស់​អំពី​ពាក្យ​សម្តី​ដែល​បាន​និយាយ​ទៅ​កាន់​អ្នក។ មិន​ថា​តែ​រូបរាង​កាយ សុខភាព គឺ​បុរស​នោះ​មិន​ចេះ​តែ​សរសើរ​ឬ​ផ្គាប់​ចិត្ត​អ្នក ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត​នោះ​ទេ តែ​គេ​ស៊ូ​និយាយ​ត្រង់។ ឧទាហរណ៍៖ អាហារ​ប្រភេទ​ហ្នឹង​បរិភោគ​មិន​បាន​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​សុខភាព​ត្រង់​នេះ​ត្រង់​នោះ ពោល​មិន​មែន​ចេះ​តែ​ផ្គាប់​ចិត្ត​ហើយ​ប្រាប់​ឲ្យ​អ្នក​បរិភោគ​អាហារ​នោះ​ទាំង​ដឹង​ថា​ឈឺ​នោះ​ឡើយ។

២) ចេះ​បត់បែន​តាម​កាលៈទេសៈ

2

មនុស្ស​ប្រុស​ចិត្ត​រឹងខ្លះ ចូលចិត្ត​ឲ្យ​មនុស្ស​ស្រី​មក​ផ្គាប់​ចិត្ត​ខ្លួន​វិញ តែ​ត្រូវ​ចាំ​ធម្មជាតិ​ក្នុង​ទំនាក់ទំនង​ស្នេហា មនុស្ស​ស្រី​គឺ​មាន​អាទិភាព​ជាង​ហើយ។ បើ​មនុស្ស​ប្រុស​នោះ​គេ​ល្អ​ពិត​មែន ទោះ​របស់​ខ្លះ​គេ​មិន​ចូលចិត្ត ក៏​គេ​ចេះ​បត់បែន​តាម​ស្ថានភាព​ជាក់ស្តែង​ដើម្បី​ឲ្យ​អ្នក​សប្បាយ​រីករាយ ពោល​មិនមែន​ចេះ​តែ​សម្រេច​អ្វី​ជា​ឯកច្ឆន្ទ​នោះ​ទេ។

៣) ចេះ​ប្រើ​ពាក្យ​ផ្អែម

3

ជា​ការ​ពិត​មនុស្ស​ប្រុស​ខ្លះ​ក៏​មិន​សូវ​ចេះ​មាត់​ក មិន​សូវ​ចេះ​និយាយ ប៉ុន្តែ​បើ​គេ​ស្រលាញ់​អ្នក​ពិត​មែន គេ​អាច​នឹង​រៀន​ផ្លាស់ប្តូរ​ដើម្បី​អ្នក ហើយ​វា​ក៏​មិនមែន​ជា​រឿង​អ្វី​ដែល​ពិបាក​ដែរ។ មនុស្ស​ស្រី​ឲ្យ​តែ​បាន​លឺ​សម្តី​ផ្អែម​ចេញ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ទោះ​មាន​រឿងរ៉ាវ​បញ្ហា​អ្វី ក៏​នាង​មាន​អារម្មណ៍​ថា​ស្កប់ស្កល់​និង​កក់ក្តៅ​ដែរ។ ជាង​នេះ​ការ​ប្រើប្រាស់​ពាក្យ​ផ្អែមល្ហែម ក៏​ជួយ​ឲ្យ​ទំនាក់ទំនង​ស្នេហា​កាន់​តែ​ជិតស្និទ្ធ​និង​សប្បាយ​រីករាយ​បន្ថែម​ទៀត​ផង។

៤) មាន​អារម្មណ៍​ស្រណុក​ពេល​អ្នក​នៅ​ក្បែរ​គេ

4

មនុស្ស​ប្រុស​ឆ្លាត ដឹង​គ្រប់​ទុក្ខ​ធុរៈ​នៃ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់។ នាង​មិន​ចូលចិត្ត​អ្វី នាង​ខ្លាច​អ្វី អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​នាង គឺ​មនុស្ស​ប្រុស​នោះ​ដឹង​គ្រប់​យ៉ាង ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ពេល​អ្នក​នៅ​ក្បែរ​គេ គឺ​មាន​អារម្មណ៍​សុវត្ថិភាព កក់ក្តៅ មិន​ខ្លាច​នឹង​កើត​មាន​បញ្ហា​អ្វី​ទាំង​អស់ ព្រោះ​ហាក់​ដូច​ជា​មាន​អ្នកចាំ​មើល​ថែ​គ្រប់​វិនាទី។

៥) ជា​ដៃគូ​ដ៏​ល្អ

5

មិន​ត្រឹម​តែ​ដើរ​តួ​ជា​បុរស​ដែល​អ្នក​ស្រលាញ់​ឬ​ជា​គូស្នេហ៍ តែ​បុរស​ប្រភេទ​ដែល​អ្នក​មិន​គួរ​បោះបង់ គឺ​អាច​ដើរ​តួ​ជា​បងប្រុស ជា​ឪពុក ពោល​អាច​ចេះ​លួងលោម ចេះ​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ពេល​ជួប​ទុក្ខ​លំបាក។ អ្វី​ដែល​ពិសេស​ប្រសិន​គេ​អាច​ដើរ​តួ​ជា​មិត្ត​ល្អ​ម្នាក់​ទៀត​នោះ វា​កាន់​តែ​ប្រសើរ ព្រោះ​ទំនាក់ទំនង​ដែល​ប្រើប្រាស់​អារម្មណ៍​ជា​សង្សារ​ឬ​គូស្នេហ៍​សុទ្ធ​សាធ ក៏​វា​មិន​សប្បាយ​យូរ​នោះ​ដែរ។

៦) ចេះ​រំលែក​បន្ទុក​របស់​អ្នក

6

កុំ​ថា​ឡើយ​ចាំ​បាច់​តែ​ដល់​ជា​ស្វាមី ការ​មើល​ចិត្ត​មើល​ឥរិយាបថ​គ្នា គឺ​ចាប់ផ្តើម​ពី​ទំនាក់ទំនង​ជា​សង្សារ​ហ្នឹង​ហើយ។ បើ​បុរស​នោះ​ចេះ​ជួយ​ការងារ​ធំ​តូច​អ្នក មិន​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​អ្នក​តាម​លទ្ធភាព​ដែល​គេ​អាច​ធ្វើ​ទៅ​បាន នោះ​ក៏​មាន​ន័យ​ថា គេ​កំពុង​រៀន​ធ្វើ​ជា​ស្វាមី​ដ៏​ល្អ​មួយ​នៅ​ពេល​ខាង​មុខ​សម្រាប់​អ្នក​ដូច​គ្នា។

៧) ចាស់​ទុំ​និង​មាន​គោលដៅ​ច្បាស់លាស់

7

ប្រសិន​បើ​គេ​ជា​បុរស​ដែល​ចាស់ទុំ ចាស់​ចិត្ត​ចាស់​គំនិត បាន​មើល​ឃើញ​ពី​គោលដៅ​និង​ចេះ​រៀបចំ​ផែនការណ៍​ជីវិត​ច្បាស់លាស់ នោះ​គឺ​កាន់​តែ​ប្រសើរ។

ប្រសិន​បើ​អ្នក​បាន​ជួប​បុរស​ដូច​រៀបរាប់​ខាង​លើ​ហើយ រាប់​ថា​អ្នក​ជា​មនុស្ស​ស្រី​សំណាង​ម្នាក់​ហើយ ចូល​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ ចេះ​មាន​ការ​អត់ឱន​ដល់​គេ​ប្រសិន​ខុស​ឆ្គង ហើយ​កុំ​ងាយ​បោះបង់​គេ​ឲ្យ​សោះ!