ជឿថាស្គាល់ខ្លួនឯងច្បាស់ហើយមែនទេ? ជ្រើសរើសយកសំបុត្រមួយដើម្បីអានពីលក្ខណៈពិតប្រាកដរបស់អ្នក

 

81

១. ស្មោះត្រង់

អ្នក​ជា​មនុស្ស​មាន​សណ្តាប់​ធ្នាប់និង​ល្អិតល្អន់​ ហើយក្នុង​ករណី​ខ្លះ​ទៀតអ្នកបញ្ចញភាពល្អ​ឥតខ្ចោះ​ពិសេសលើស​ពី​មនុស្សធម្មតា។ ចូរអ្នកកុំស្ទាក់ស្ទើរក្នុងការនិយាយអ្វីដែលអ្នកគិតថាចាំបាច់ មិនថាវាជាដំបូន្មានឬអនុសាសន៍នោះទេ។ តួយ៉ាង នៅពេលអ្នកខឹងឬអន់ចិត្ត អ្នកអាចប្រើពាក្យគំរោះគំរើយដោយមិនបានគិតពិចារណាមុនដែលនាំឱ្យវាក្លាយជាចំណុចខ្សោយមួយរបស់អ្នក។

២. ចិត្តល្អ

អ្នកជាមនុស្សចិត្តល្អ ចេះតម្រង់ទិសដើម្បីជួយមនុស្សដែលអ្នកស្រលាញ់បំផុត។ អ្នកមានវិចារណញាណដែលមានការអភិវឌ្ឍន៍ខ្ពស់អាចធ្វើឱ្យអ្នកប្រមើលមើល និងងាយយល់ពីស្ថានភាពប្រថុយប្រថានណាមួយបានយ៉ាងឆាប់រហ័ស។ បញ្ហាប្រឈមដ៏ធំរបស់អ្នកគឺ អ្នកចំណាយពេលច្រើនគិតអំពីអនាគត ហើយអ្នកតែងតែចង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកដោយមិនបានប៉ាន់ស្មានសមត្ថភាពរបស់ខ្លួនឯង។

៣. មនោសញ្ចេតនាខ្ពស់ និងចិត្តទូលាយ

អ្នក​ជា​មនុស្ស​មានការយល់​ឃើញខ្ពស់ មនោសញ្ចេតនានិងចូលចិត្តភាពផ្អែមល្ហែម ល្អូកល្អឺន។ អ្នកមានសមត្ថភាពក្នុងការបង្កើតចំណងមិត្តភាពនិងទទួលបានការទុកចិត្តពីសំណាក់អ្នកដ៏ទៃក្នុងរយៈពេលដ៏ខ្លី។ មនុស្សភាគច្រើនស្កាត់មករកអ្នកដើម្បីស្វែងរកជាបង្អែកក្នុងការប្រឹក្សាយោបល់និងផ្តល់ដំបូន្មានល្អៗ។

៤. សកម្មនិងរីករាយ

អ្នក​ត្រូវ​បាន​គេ​សម្គាល់​ថា​ជា​មនុស្ស​រីករាយ ឧស្សាហ៍​ព្យាយាម ជួនកាល​មាន​ចិត្ត​ឆេវឆាវ ប៉ុន្តែ​​សុទិដ្ឋិនិយមនិងកំប្លុក​កំប្លែង។ អ្នក​ចូលចិត្តភាព​សកម្ម​ខ្លាំង​និងចំណាយ​ពេល​បង្កើត​គំនិតថ្មីៗជាប្រចាំ។ អ្នកគ្មានបញ្ហាក្នុងការធ្វើសកម្មភាពលើសពីពីរក្នុងពេលតែមួយដោយសារតែថាមពលនិងភាពស្វាហាប់របស់អ្នក។

៥. ក្លាហាននិងពូកែវោហារ

អ្នកជាមនុស្សដែលមានរឹងមាំ មុះមត់និងរួសរាយរាក់ទាក់។ អ្នកបោះជំហានទៅមុខដោយមានការតាំងចិត្តខ្ពស់ក្នុងដំណើរដែលនាំអ្នកឱ្យសម្រេចគោលដៅរបស់អ្នក។ អ្នកមិនសូវមានការអត់ធ្មត់ប៉ុន្មានទេ ហើយតែងតែចង់ទទួលបានលទ្ធផលភ្លាមៗ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកមិនដែលបោះបង់ក្តីស្រម៉ៃរបស់ខ្លួនឯងដែរ។

៦. ឯករាជ្យភាព

អ្នកជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់និងម៉ត់ចត់។ អ្នកបានកំណត់របៀបរស់នៅនិងគោលដៅរបស់អ្នកបានយ៉ាងច្បាស់លាស់។ អ្នកមានការចង់ដឹងចង់ឃើញពីធម្មជាតិដែលជំរុញឱ្យអ្នកចង់ស្គាល់អ្វីដែលមិនទាន់ស្គាល់។ អ្នកគឺជាមនុស្សដែលចូលចិត្តដំណើរផ្សងព្រេង មនុស្សថ្មី និងគោលដៅថ្មី៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: