ឆ្មាបក់ដៃហៅទ្រព្យ! ជ្រើសរើសយកឆ្មានាំសំណាងមួយដើម្បីដឹងអំពីអត្ថន័យនិងជោគលាភដែលនឹងមករកអ្នកឆាប់ៗនេះ

75

ឆ្មានាំសំណាងទី១

ឆ្មានេះនាំមកនូវកំណើនហិរញ្ញវត្ថុនិងដំណឹងល្អ។ សូមចាំថា នៅពេលដែលអ្នកផ្លាស់ប្តូរគំនិតរបស់អ្នកអំពីហិរញ្ញវត្ថុ ហើយទទួលយកគំនិតថាយើងរស់នៅក្នុងពិភពលោកនៃភាពបរិបូរណ៍គ្មានដែនកំណត់ នោះអ្នកបានធ្វើឱ្យភាពរុងរឿងកាន់តែងាយស្រួលក្នុងការបង្ហាញខ្លួននៅក្នុងជីវិតរបស់អ្នក ក្នុងបរិមាណសមស្របតាមតម្រូវការរបស់អ្នក។

ឆ្មានាំសំណាងទី២

ឆ្មានេះផ្តល់នូវការការពារដល់គេហដ្ឋាន និងដល់មនុស្សដែលរស់នៅក្នុងនោះ ព្រមទាំងបង្កើតភាពសុខដុមរមនាឱ្យអ្នកដែលជាផ្នែកសំខាន់មួយនៃជីវិតរបស់អ្នក និងពិភពលោករបស់អ្នក។ ត្រូវ​ចាំ​ថា ទីណា​មាន​សន្តិភាព គឺមាន​សេចក្តី​ស្រឡាញ់ ហើយ​ទីណា​មាន​សេចក្តី​ស្រឡាញ់ នោះ​ពិភពលោកនឹងស្រស់បំព្រង។

ឆ្មានាំសំណាងទី៣

ឆ្មានេះអាចកែប្រែក្លាយសុបិន្តឱ្យក្លាយជាការពិត។ សូមចាំថា សុបិន្តគឺជាចំណុចចាប់ផ្តើមនៃអ្វីៗទាំងអស់ ព្រោះគ្មានអ្វីកើតឡើងដោយមិនមានក្តីស្រមៃឡើយ។ ហើយអ្នកគឺជាអ្នកកំណត់សុបិន្តរបស់អ្នក ដូចនេះ ប្រសិនបើសុបិនរបស់អ្នកធំ សមត្ថភាពរបស់អ្នកក្នុងការបំប្លែងវាឱ្យទៅជាការពិតក៏ត្រូវតែខ្លាំងក្លាដែរ។

ឆ្មានាំសំណាងទី៤

ឆ្មានេះអាចបញ្ចប់កិច្ចការ និងគម្រោងគ្រប់ប្រភេទដែលអ្នកកំពុងធ្វើនៅពេលនេះដោយជោគជ័យ។ សូមចាំថា នៅពេលដែលអ្នកព្យាយាមសម្រេចបាននូវគោលដៅមួយ នោះរាងកាយ ព្រលឹង និងបេះដូង ព្រមទាំងចក្រវាឡទាំងមូល រួមគំនិតគ្នាក្នុងការបំពេញតម្រូវការរបស់អ្នក ពោលគឺធ្វើឱ្យមនុស្ស និងឧបករណ៍ដែលអ្នកត្រូវការនឹងលេចឡើងនៅលើដំណើររបស់អ្នកដោយឯកឯង ដើម្បីធ្វើឱ្យសុបិន្តអ្នកក្លាយជាការពិតដ៏អស្ចារ្យ។

ឆ្មានាំសំណាងទី៥

គុណភាពនៃជីវិតរបស់អ្នកពឹងផ្អែកលើការសម្រេចចិត្តរបស់អ្នក ដូច្នេះឆ្មាដែលបានជ្រើសរើសនេះនាំមកនូវញាណ និងភាពឆ្លាតវៃសម្រាប់អ្នក ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តដ៏ល្អបំផុតនៅក្នុងជីវិតរបស់អ្នក។ ហើយសូមរំលឹកអ្នកថា ដោយសារយើងមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីទេ នោះការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​តែផ្តល់​សុភមង្គល និង​ការរស់​នៅ​ដល់ចំណុចកំពូល​នៅ​ថ្ងៃ​នេះ។

ឆ្មានាំសំណាងទី៦

ឆ្មានេះរំសាយថាមពលអាក្រក់ ច្រានចោលការច្រណែន និងការឈឺចាប់ ហើយទាក់ទាញសេចក្តីអំណរ សេចក្តីស្រឡាញ់ ពន្លឺ និងសុភមង្គលចូលក្នុងជីវិតអ្នក។ សូមចងចាំថា សុភមង្គលគឺជាការសម្រេចចិត្តដែលត្រូវធ្វើជារៀងរាល់ថ្ងៃ ហើយវាមិនអាស្រ័យលើកាលៈទេសៈនៃជីវិតរបស់មនុស្សម្នាក់ៗនោះទេ ប៉ុន្តែវាបែរជាអាស្រ័យទៅលើអាកប្បកិរិយាក្នុងការបើកចិត្តទទួលយកអ្វីៗដែលជីវិតផ្តល់ឱ្យជារៀងរាល់ថ្ងៃ៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: