ផុត​ខែ​កញ្ញា​នេះ​ទៅ ចូល​ខែ​តុលា-វិច្ឆិកា អ្នក​កើត​ឆ្នាំ ៣ ចាំ​ត្រៀម​ទទួល​យក​ផ្កាយ​លើក​យីអ៊ុន

តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា​នៅ​រយៈ​ពេល ៦០ ​ថ្ងៃ​ពេញ រាប់​ចាប់​ពី​ដើម​ខែ​ថ្មី​ខាង​មុខ​នេះ​ត​ទៅ ពោល​គឺ​ចន្លោះ​ខែ​តុលា និង​វិច្ឆិកា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​ផ្កាយ​លើក​យីអ៊ុន ធ្លាក់​ចូល​មក​ក្នុង​ជីវិត ជួយ​សាបព្រោះ​ឲ្យ​ពួក​គេ​ជួប​តែ​សំណាង​ល្អ៖

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

Con Giap May Man Tuan Moi

ជា​មនុស្ស​រឹងមាំ ម៉ត់ចត់ ហើយ​ក្លាហាន​ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំង​អស់​ក្នុង​ជីវិត។ បើ​ទោះ​បី​ពួក​គេ​ធ្លាប់​ជួប​រឿង​លំបាក​នៅ​ប៉ុន្មាន​ខែ​កន្លង​ទៅ តែ​ចូល​ដល់​ខែ​ថ្មី​បន្តបន្ទាប់​ដល់​ដំណាច់​ឆ្នាំ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ គឺ​មាន​យីអ៊ុន​ឡើង​វិញ​ហើយ។

វិថី​នៅ​ខាង​មុខ នឹង​នាំ​ឲ្យ​ពួក​គេ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ មាន​ការ​ឡើង​ឋានៈ​តួ​នាទី មុខមាត់​កិត្តិយស ដូច​ជា​ខ្យល់​លាភ​ហោះ​ចូល​មក​ដល់​ក្នុង​ជីវិត។ ផ្តោត​ទៅ​លើ​រយៈ​ពេល ៦០ ​ថ្ងៃ​ពេញ​ខាង​មុខ តាម​ដំណាល​នឹង​មាន​លុយ​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់ កាបូប​មិន​មាន​ចន្លោះ​ទេ ពោល​គឺ​លុយ​ចូល​ច្បាម​មិន​អស់ ហើយ​ជួប​តែ​ក្តីសុខ​និង​សុខសាន្ត​រយៈ​ដល់​ឆ្នាំ​បន្តបន្ទាប់​ទៀត​ក៏​មាន។

អ្នក​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20210927 123910

ដ្បិត​បើ​អ្នក​កើត​ឆ្នាំ​រកា ច្រើន​តែ​មិន​បាន​កើត​មក​ក្នុង​គ្រួសារ​មាន​បាន ឬ​លើ​គំនរ​ទ្រព្យ តែ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​អត់ធ្មត់​របស់​មនុស្ស​នេះ គឺ​ងាយ​ឲ្យ​ពួក​គេ ទទួល​បាន​ជោគជ័យ គ្រាន់​តែ​ត្រូវ​ការ​ពេលវេលា​បន្តិច។

យ៉ាង​ណា​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម ជួញ​ជិត​ជួញ​ឆ្ងាយ​ក្តី នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អាច​ក្លាយ​ជា​សេដ្ឋី​ត្រឹម​មួយ​ពព្រិច​ភ្នែក មាន​លុយ​ទិញ​ផ្ទះ ទិញ​វីឡា ព្រោះ​ផ្លូវ​ទ្រព្យ​បាន​បើក​ទ្វារ​ឲ្យ​អ្នក​កើត​ឆ្នាំ​រកា ជួប​តែ​រឿង​ចម្រុងចម្រើន​ត​ជាប់​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20210927 123915

រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​ការ​គិត​យ៉ាង​ល្អិតល្អន់ ហើយ​ធ្វើ​អ្វី មិន​លក់​ផ្លូវ​ខ្លួន​ឯង ពោល​ជីវិត​របស់​គេ តែងតែ​មាន​ផ្លូវ​ក្រោយ​ទុក​បម្រុង​ដើរ​ជានិច្ច។ នៅ​រយៈ​ពេល ៦០ ​ថ្ងៃ​បន្ទាប់​នេះ អ្នក​កើត​ឆ្នាំ​ខាល មាន​ឱកាស​ច្រើន​ក្នុង​ការ​ក្តោបក្តាប់​ចាប់​យក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក។

ពួក​គេ​ក៏​អាច​ឈ្នះ​រង្វាន់ ទទួល​បាន​លាភ​ដោយ​មិន​បាន​គិត​ទុក​ជា​មុន ល្មម​អាច​រុញ​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​មាន​បាន។ ជា​ពិសេស​កំឡុង​ពេល​នេះ បើ​អ្នក​នៅ​លីវ អ្នក​ទំនង​ជា​នឹង​បាន​ជួប​គូ​ពិត​ក្នុង​ជីវិត ឈាន​ទៅ​ដល់​ការ​រៀបអាពាហ៍ពិពាហ៍​បង្កើត​ជា​គ្រួសារ​តូច​មួយ​ដ៏​មាន​សុភមង្គល​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក