នេះគឺជាតេស្តសាមញ្ញមួយដែលអ្នកអាចប្រើប្រាស់ដើម្បីល្បងបញ្ញានិងភាពវៃឆ្លាតរបស់អ្នកថែមទាំងអាចស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯងបានទៀតផង។ ចូរអ្នកសង្កេតទៅលើរូបភាពនេះឱ្យបានល្អិតល្អន់រួចវាយតម្លៃថា ក្នុងចំណោមស្ត្រីពីរនាក់នេះ តើនរណាជាម្តាយរបស់ក្មេងតូចម្នាក់នោះ?
ស្ត្រីទី១
ប្រសិនបើអ្នករើសយកស្ត្រីដែលនៅឆ្វេងដៃ ចម្លើយរបស់អ្នកគឺមិនត្រឹមត្រូវទេ។ យោងតាមទិន្នន័យ មានរហូតដល់ទៅ៧០%ដែលបានជ្រើសរើសយកចម្លើយមួយនេះ ដោយសារពួកគេមិនបានសង្កេតឱ្យបានដិតដល់ទៅលើរូបភាពមួយនោះ។ យ៉ាងណាមិញ ប្រសិនបើអ្នករើសយកជម្រើសមួយនេះ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិតនិងមានទេពកោសល្យតាំងពីកំណើត។ អ្នកគឺជាមនុស្សពូកែស្រមើស្រម៉ៃនិងក្រមិចក្រមើមគួរឱ្យចចង់រាប់អាន។ បន្ថែមពីនេះទៀត អ្នកគឺជាមនុស្សដែលមានគោលដៅច្បាស់លាស់ដែលនាំឱ្យអ្នករមែងខិតខំប្រឹងប្រែងដើម្បីសម្រេចរាល់បំណងរបស់អ្នកផ្ទាល់។
ស្ត្រីទី២
ប្រសិនបើអ្នករើសយកស្ត្រីដែលនៅស្តាំដៃ ចម្លើយរបស់អ្នកគឺពិតជាត្រឹមត្រូវ!។ ចូរអ្នកសង្កេតទៅលើក្មេងប្រុសម្នាក់នោះកំពុងអង្គុយលេងរបស់លេង តើគាត់បែរទៅរកស្ត្រីខាងណា? ប្រាកដណាស់! គាត់មានទំនោរបែរទៅរកស្រ្តីទី២ដែលជាម្តាយព្រោះគាត់មានអារម្មណ៍ថាកក់ក្តៅជាងនៅពេលបានឃើញម្តាយគាត់។ អ្នកគឺជាមនុស្សដែលឆ្លាតនិងពូកែគន់គូរបែបសុីជម្រៅដោយសម្អាងទៅលើហេតុផលច្បាស់លាស់។ អ្នកប្រាកដជាធ្លាប់ជាប់ក្នុងតារាងសិស្សពូកែប្រចាំថ្នាក់ហើយបើយោងទៅតាមកម្រិតនៃបញ្ញារបស់អ្នក៕
ប្រភព៖ MINDJOURNAL