ស្រលាញ់កែវកាហ្វេមួយណាដែរ? សូម្បីតែកែវកាហ្វេក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ

67

កែវកាហ្វេទី១

ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី១ អ្នកគឺជាមនុស្សដែលពូកែយកចិត្តទុកដាក់និងមានទំនួលខុសត្រូវខ្ពស់ ហើយគោលដៅចម្បងក្នុងជីវិតរបស់អ្នកគឺដើម្បីជួយជ្រោមជ្រែងមនុស្សជុំវិញខ្លួន។ អ្នកតែងតែយកឈ្នះទៅលើឧបសគ្គនិងស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវអ្វីដែលមិនងាយនឹងសម្រេចបាននៅក្នុងគោលដៅរបស់អ្នក។ ដំបូន្មាននិងយោបល់របស់អ្នកមានតម្លៃណាស់សម្រាប់អ្នកដែលនៅជុំវិញអ្នក។

កែវកាហ្វេទី២

ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី២ អ្នកឱ្យតម្លៃទៅលើសេរីភាពរបស់អ្នកច្រើនជាងអ្វីទាំងអស់ក្នុងជីវិតអ្នក។ អ្នក​ចូលចិត្តនៅជុំវិញ​មនុស្ស​ថ្មីៗ ឬធ្វើអ្វីថ្មីៗ​ ព្រោះ​ទម្លាប់ប្រចាំថ្ងៃ​ដដែលៗមិនអាចធ្វើឱ្យអ្នករីកចម្រើនផ្នែកស្មារតីបានទេ។ អ្នក​មាន​មហិច្ឆតាខ្ពស់ ហើយពេលវេលាដែលអ្នកមានរាល់ថ្ងៃសឹងតែមិនគ្រប់គ្រាន់ដើម្បីសម្រេចអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើនោះទេ។

កែវកាហ្វេទី៣

ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី៣ អ្នកត្រូវបានផ្សារភ្ជាប់ជាមួយអតីតកាលរបស់អ្នក និងការចងចាំទាំងអស់ដែលអ្នកធ្លាប់មាន។ រឿងរ៉ាវអតីតកាលមួយចំនួនបានរារាំងអ្នកមិនអាចដើរតទៅមុខទៀតបាន។ ការយល់ឃើញរបស់អ្នកគឺមានសភាពបែបបុរាណ ព្រមទាំងផ្អែកលើការចងចាំចាស់ៗ ដូច្នេះអ្នកមើលឃើញអ្វីៗបែបចាស់គំរឹល។ ផ្នត់គំនិតរបស់អ្នកជាប់ទាក់ទងជានិច្ចទៅនឹងបទពិសោធន៍អតីតកាលរបស់អ្នក ដូចនេះអ្នកគួរតែស្វែងយល់ពីពិភពលោកដ៏ធំមួយនេះបន្ថែមទៀត។

កែវកាហ្វេទី៤

ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី៤ អ្នកយកសុខភាពរបស់អ្នកជាចម្បង ហើយតែងតែស្វែងរកសុខុមាលភាពសម្រាប់ខ្លួនឯង។ អ្នក​ជា​មនុស្ស​ដែល​មិនសូវបញ្ចេញ​គំនិត​របស់​ខ្លួន​ទេ ប៉ុន្តែ​អ្នកពូកែសង្កេតរាល់អ្វី​គ្រប់​យ៉ាង។ អ្នកដែលនៅជុំវិញអ្នកឱ្យតម្លៃអ្នកដោយសារអ្នកអាចរក្សាភាពស្ងប់ស្ងាត់ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។

កែវកាហ្វេទី៥

ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី៥ អ្នកជាមនុស្សដែលមានតម្លាភាព ហើយអ្នកតែងតែនិយាយចេញនូវអ្វីដែលអ្នកយល់ឃើញ។ យ៉ាងណាមិញ អ្នកមានភាពលំបាកក្នុងការគ្រប់គ្រប់អារម្មណ៍ ហើយអ្នកតែងតែបង្ហាញពីភាពទន់ខ្សោយនៅចំពោះមុខអ្នកដទៃ។ អ្នកនឹងទទួលបានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន ប្រសិនបើអ្នកមានការទុកចិត្តខ្ពស់លើគំនិតរបស់អ្នក។

កែវកាហ្វេទី៦

ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី៦ ធម្មជាតិរបស់អ្នកជាមនុស្សរួសរាយរាក់ទាក់។ ក្នុងការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ អ្នកចូលចិត្តស្វែងរកអ្វីដែលថ្មី។ អ្នក​ជា​មនុស្ស​ដែលសូញសាញច្រើន ហើយ​មិន​ខ្វល់ខ្វាយ​ពី​អ្វី​ដែល​អាចនឹង​កើត​ឡើង​នៅ​ពេលបន្ទាប់​ទេ អ្នកតែងប្រើប្រាស់ពេលវេលាដ៏មានតម្លៃដើម្បីស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯង៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: