កាក់ទី១
ប្រសិនបើអ្នករើសយកកាក់ទី១ រាសីរបស់អ្នកត្រូវបានគេគន់គូរថាជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរមួយចំនួននៅពេលឆាប់ៗនេះ។ ភ្លាមៗនោះមានអ្វីមួយដែលអ្នកមិនបានឃើញពីមុនមកហើយវានឹងនាំមកនូវភោគទ្រព្យសំណាងមកដល់អ្នកជានិរន្តន៍។ នេះគឺជាពេលវេលាសាកសមបំផុតក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារឬអាជីវកម្មរបស់អ្នក ផ្លាស់ទៅនៅកន្លែងផ្សេង ផ្លាស់ប្តូរដៃគូ ឬដាក់ចិត្តដើម្បីសម្រេចគោលដៅរបស់អ្នក។
កាក់ទី២
ប្រសិនបើអ្នករើសយកកាក់ទី២ រាសីរបស់អ្នកត្រូវបានគេគន់គូរថានឹងមានឧបសគ្គរារាំងនៅលើផ្លូវខាងមុខរបស់អ្នក ហើយវានឹងមិនងាយស្រួលយកឈ្នះនោះទេ ដូចនេះអ្នកមិនគួរមើលស្រាលវាឡើយ។ អ្នកនឹងត្រូវប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បានយ៉ាងខ្លាំង។ អ្នកត្រូវមានភាពក្លាហាននិងមានៈក្នុងការកម្ចាត់ឧបសគ្គមួយនោះ ប៉ុន្តែកុំបារម្មណ៍ព្រោះអ្នកប្រាកដជាយកឈ្នះលើវាជាមិនខាន។
កាក់ទី៣
ប្រសិនបើអ្នករើសយកកាក់ទី៣ រាសីរបស់អ្នកត្រូវបានគេគន់គូរថាក្នុងពេលអនាគត អ្នកនឹងជួបអ្វីមួយដែលធ្លាប់តែច្បាស់លាស់សម្រាប់អ្នក តែបែរជាការភ័ន្តច្រឡំទៅវិញ។ វាអាចជាមនុស្ស ឬស្ថានភាពនៅក្នុងជីវិតរបស់អ្នក ឬអាចជាអារម្មណ៍របស់អ្នកដែលមិនចុះសម្រុងគ្នា។ អ្នកនឹងត្រូវទុកអ្វីដែលអ្នកធ្លាប់ដឹងមួយឡែក ព្រមទាំងបាត់បង់ការគ្រប់គ្រងលើវាខ្លះ ហើយចាប់ផ្តើមមើលឡើងវិញបន្តិចម្តងៗ ដើម្បីរកនូវអ្វីដែលអ្នកអាចរៀនពីបញ្ហាទាំងនោះ ដែលអ្នកគិតថាមិនអាចទៅរួច។
កាក់ទី៤
ប្រសិនបើអ្នករើសយកកាក់ទី១ រាសីរបស់អ្នកត្រូវបានគេគន់គូរថាអ្វីៗដែលហាក់មានភាពច្របូកច្របល់ចំពោះអ្នកនឹងចាប់ផ្តើមសម្របខ្លួន ហើយចុងក្រោយអ្នកនឹងវិលមករកភាពស្ងប់វិញ។ រឿងរ៉ាវនឹងទៅតាមចិត្តរបស់អ្នក ហើយអ្នកអាចផ្តោតអារម្មណ៍លើខ្លួនឯងបានច្រើនជាងមុន។ នៅពេលនោះ អ្នកអាចទទួលបាននូវអ្វីៗគ្រប់យ៉ាងដែលអ្នកចង់បានពីអ្វីៗដែលនៅជុំវិញខ្លួនអ្នក៕