រកឃើញផ្សិតខ្មែរថ្មី​មួយប្រភេទ ល្បីថាចម្លែក ​តែមានរសជាតិឆ្ងាញ់​ និងកំពុងតែពេញនិយមខ្លាំង

មួយរយៈក្រោយមកនេះ ហាក់បីដូចជាមានអ្នកចាប់អារម្មណ៍ទៅលើផ្សិតព្រៃរបស់ខ្មែរយើងម្យ៉ាងដែលមានឈ្មោះថា ផ្សិតកែវ រីឯអ្នកខ្លះវិញក៏ហៅវាថាជាផ្សិតអង្គុញអណ្តែត ដោយសារតែវាមានរូបរាងស្រដៀងទៅហ្នឹងនំអង្គុញអណ្តែតរបស់ខ្មែរយើង​ តែសម្រាប់វិទ្យាសាស្ត្រវមានឈ្មោះពេញថា Calostoma insigne ។

1 9

ដោយផ្សិតមួយនេះមានរូបរាងចម្លែកខុសពីផ្សិតដទៃទៀត ហើយនៅក្នុងប្រទេសកម្ពុជាវាមានដុះនៅតែបរិវេណលើភ្នំ ឬ ជើងភ្នំក្នុងខេត្តមួយចំនួនតែប៉ុណ្ណោះក្នុងប្រទេសកម្ពុជាយើង ជាពិសេសភាគច្រើនវាដុះនៅក្រោមស្លឹកឈើងាប់។

242403418_390294892543913_2672908196234693527_n

ក្រៅពីមានរូបរាងខុសពីផ្សិតដទៃ វាក៏មានលក្ខណៈពិសេសផ្សេងទៀតផងដែរ រួមមានដូចជា គេទទួលទានឆៅ ចំណែកឯរសជាតិវិញគឺច្រុបៗឆ្ងាញ់ប្លែក។ ហើយជាទូទៅគេច្រើនញុំាវាដូចជាបង្អែមអញ្ចឹង ពោលគឺគ្រាន់តែចិតផ្សិតកែវ លាងទឹកឲ្យស្អាតដាក់ចូលចាន ដាក់ទឹកកក ថែមទឹកដោះគោ ឬស្ករពីលើ ដើម្បីឲ្យមានរសជាតិកាន់តែផ្អែមឆ្ងាញ់។ អ្វីដែលសំខាន់ផ្សិតប្រភេទនេះ ក៏មានដុះលូតលាស់នៅប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីផងដែរ៕

2 9

រក្សាសិទ្ធដោយ៖ ក្នុងស្រុក​​​ (SreyNoch Long)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក