មុននឹងមានទូរស័ព្ទដៃនិងប្រព័ន្ធឌីជីថលផ្សេងៗ សត្វព្រាបត្រូវបានគេប្រើប្រាស់ជាយាន្តនាំសារពីកន្លែងមួយទៅកន្លែងមួយទៀត។ ថ្ងៃនេះជាថ្ងៃសំណាងរបស់អ្នកដោយសារមានគេផ្ញើសារតាមរយៈសត្វព្រាបមកអ្នកជាពិសេស៖
សន្លឹកបៀរទី១
សត្វព្រាបទី១បាននាំសារមកថា អ្នកគឺជាមនុស្សដែលរឹងមាំជាងអ្នកគិតទៅទៀត។ ចូរអ្នកគិតទៅលើរាល់ឧបសគ្គតូចធំដែលអ្នកធ្លាប់ឆ្លងកាត់កន្លងមក រួចគិតទៅមើលថាអ្នកក្លាហាននិងមោះមុតកម្រិតណា។ ចូរអ្នកកុំឱ្យភាពស្មុគស្មាញទាំងនោះគាបសង្កត់មកលើអ្នក ហើយត្រូវផ្ចង់អារម្មណ៍ទៅលើអ្វីដែលពិតនិងស្វែងរកដំណោះស្រាយដើម្បីជំនះទៅលើឧបសគ្គទាំងនោះ។
សន្លឹកបៀរទី២
សត្វព្រាបទី២បាននាំសារមកថា នេះគឺជាពេលវេលាដែលសាកសមបំផុតសម្រាប់អ្នកដើម្បីបញ្ចេញនូវអារម្មណ៍ពិតរបស់អ្នក។ កន្លងទៅ រាល់ការបញ្ចេញមតិឬគំនិតរបស់អ្នកតែងត្រូវបានគេមើលរំលង ហេតុដូចនេះហើយដែលនាំឱ្យអ្នកលែងហ៊ាននិយាយការពិត។ យ៉ាងណាមិញ អ្នកត្រូវរឹងមាំឡើង រួចបញ្ចេញនូវអារម្មណ៍ពិតនិងគំនិតពិតរបស់អ្នក កុំឱ្យអ្នកដ៏ទៃជិះជាន់មកលើអ្នកឱ្យសោះ។
សន្លឹកបៀរទី៣
សត្វព្រាបទី៣បាននាំសារមកថា ដល់ពេលដែលអ្នកត្រូវចាប់ផ្តើមអនុវត្តអ្វីដែលអ្នកបានគម្រោងតាំងពីយូរនោះហើយ។ ចូរអ្នកកុំចំណាយពេលយូរឱ្យកន្លងទៅដោយគ្មានប្រយោជន៍ យ៉ាងណាមិញ អ្នកគួរបោះជំហានទៅមុខរួចឈោងចាប់យករាល់ឱកាសទាំងនោះកុំឱ្យវារំលងហួស។ អ្នកមិនត្រូវស្ទាក់ស្ទើរក្នុងការសម្រេចចិត្តនោះទេ។
សន្លឹកបៀរទី៤
សត្វព្រាបទី៤បាននាំសារមកថា អ្នកត្រូវធ្វើអ្វីមួយតាមសម្រួលព្រោះអ្វីៗទាំងនោះគង់តែហុចផលមកវិញនោះទេ។ អ្នកតែងតក់ក្រហល់ក្នុងការបំពេញរាល់កិច្ចការដែលនាំឱ្យអ្នកកើតមានភាពស្ត្រេសនិងស្មុគស្មាញយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកគួរចំណាយពេលសម្រាកឱ្យបានច្រើនឬទៅដើរលេងវិស្សមកាលជាមួយមនុស្សជាទីស្រលាញ់គឺកាន់តែល្អ៕