បង្កើនភាពស្អិតរមួតឡើងវិញមិនជាបញ្ហាទេ! ជ្រើសរើសយកសន្លឹកបៀរមួយដើម្បីដឹងពីចំណុចខ្វះខាតដែលអ្នកត្រូវបំពេញចន្លោះក្នុងវិថីស្នេហារបស់អ្នក

59

នៅក្នុងជីវិតស្នេហាគ្មាននរណាឥតខ្ចោះនោះឡើយ គឺម្នាក់ៗតែងមានចំណុចខ្វះខាតរៀងៗខ្លួន។ យ៉ាងណាមិញ នៅដែលអ្នកបានយល់ដឹងពីចំណុចខ្សោយទាំងនោះហើយ វានឹងបង្កភាពងាយស្រួលក្នុងការបំពេញរាល់ចន្លោះខ្វះខាតទាំងនោះដើម្បីនាំឱ្យសេចក្តីស្នេហារបស់អ្នកមានភាពស្អិតរមួតឡើងវិញ៖

សន្លឹកបៀរទី១

ប្រសិនបើអ្នករើសយកសន្លឹកបៀរទី១ អ្នកត្រូវចំណាយពេលដើម្បីបង្ហាញនូវអារម្មណ៍ពិតរបស់អ្នកទៅកាន់ដៃគូឱ្យបានច្រើនជាងនេះ។ នៅក្នុងជីវិតស្នេហា គ្មានអ្វីត្រូវលាក់លៀមពីគ្នានោះទេ ជាពិសេសអារម្មណ៍ពិតរៀងៗខ្លូន។ អ្នកមិនគួររអៀសខ្លួនឬស្ទាក់ស្ទើរក្នុងការបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនទៅកាន់ដៃគូនោះទេ។

សន្លឹកបៀរទី២

ប្រសិនបើអ្នករើសយកសន្លឹកបៀរទី២ អ្នកត្រូវយល់ថាដៃគូរបស់អ្នកមិនមែនមានគំនិតដូចអ្នកទាំងស្រុងឡើយ។ មនុស្សម្នាក់ៗមានផ្នត់គំនិតនិងការយល់ឃើញខុសៗគ្នា ដូចនេះអ្នកមិនអាចរំពឹងថាដៃគូអ្នកនឹងយល់ស្របទៅលើមតិរបស់អ្នករាល់ពេលនោះទេ។ តួយ៉ាងនៅពេលមានជម្លោះណាមួយកើតមានឡើង ចូរអ្នកព្យាយាមត្រងត្រាប់ស្តាប់នូវគំនិតរបស់ដៃគូសិនមុននឹងតបតរភ្លាមៗដោយមិនបានពិចារណា។

សន្លឹកបៀរទី៣

ប្រសិនបើអ្នករើសយកសន្លឹកបៀរទី៣ អ្នកគួរផ្តល់ពេលសម្រាប់ឱ្យដៃគូរបស់អ្នកនៅម្នាក់ឯងខ្លះ។ ជួនកាលនៅពេលមនុស្សពីរនាក់ចំណាយពេលនៅជាមួយគ្នាជាប់លាប់ពេកវាអាចធ្វើឱ្យមានទំនាស់ឬភាពតានតឹង ហេតុដូចនេះហើយអ្នកទាំងពីរគួរចំណាយពេលខ្លះដើម្បីនៅដាច់ដោយឡែកពីគ្នាដើម្បីកសាងចំណងស្នេហ៍ឱ្យកាន់តែមានភាពផ្អែមល្ហែមជាងមុន។

សន្លឹកបៀរទី៤

ប្រសិនបើអ្នករើសយកសន្លឹកបៀរទី៤ អ្នកគួរលើកទឹកចិត្តដៃគូអ្នកឱ្យបានច្រើនៗ។ គូស្នេហ៍អ្នកអាចនឹងកំពុងទូលរែករឿងរ៉ាវជាច្រើនប៉ុន្តែគាត់មិនបញ្ចេញមកក្រៅព្រោះមិនចង់ឱ្យអ្នកបារម្មណ៍។ ដូចនេះហើយ អ្នកគួរឧស្សាហ៍សួរសុខទុក្ខគាត់ លើកទឹកចិត្តគាត់និងសរសើរគាត់ជារឿយៗ៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: