តើអ្នកកំពុងត្រូវការអ្វីជាទីបំផុតនៅក្នុងជីវិត? ជ្រើសរើសយកសន្លឹកបៀរដើម្បីដឹងពីអ្វីដែលអ្នកកំពុងខ្វះខាតនៅពេលនេះ

មានគេផ្ញើជាសារដើម្បីបំភ្លឺផ្លូវជីវិតរបស់អ្នកក្នុងពេលឥឡូវនេះ។ ចូរអ្នកជ្រើសរើសយកសន្លឹកបៀរណាមួយដែលអ្នកពេញចិត្តដើម្បីអានសារទាំងនោះនិងយល់ដឹងថាអ្នកំពុងខ្វះខាតអ្វីខ្លះក្នុងជីវិតរបស់អ្នក៖

56

សន្លឹកបៀរទី១

គេបានផ្តាំផ្ញើមកដល់អ្នកថា អ្វីដែលអ្នកត្រូវបំពេញចន្លោះក្នុងពេលឥឡូវនេះគឺពេលវេលាសម្រាប់ខ្លួនឯង។ អ្នកបានចំណាយពេលវេលាច្រើនណាស់សម្រាប់ផ្តល់ឱ្យអ្នកនៅជុំវិញខ្លួនរហូតដល់ភ្លេចចំណាយពេលមកលើសេចក្តីសុខខ្លួនឯង។ ទោះបីជាអ្នកត្រូវរងបន្ទុកច្រើនក្តី កុំភ្លេចផ្តល់ពេលសម្រាប់ខ្លួនឯងខ្លះផង ព្រោះវាបានជួយឱ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់និងនាំមកនូវសេចក្តីស្ងប់ផ្លូវចិត្តសម្រាប់អ្នក។

សន្លឹកបៀរទី២

គេបានផ្តាំផ្ញើមកដល់អ្នកថា អ្នកពិតជាសាកសមនឹងទទូលបានសេចក្តីសុខក្នុងជីវិតទោះបីជាអ្នកគិតថាអ្នកមិនសមនឹងទទួលបានវាក្តី។ សុភមង្គល ភាពកក់ក្តៅនិងសេចក្តីសុខគឺសុទ្ធសឹងតែជាអ្វីៗដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ហើយអ្្នកគឺជាបុគ្គលម្នាក់ដែលសាកសមបំផុតក្នុងការទទួលបានតម្រូវការទាំងនោះ។ អ្នកគួរបញ្ឈប់ការមើលស្រាលឬបន្ទាបតម្លៃខ្លួនឯងថាអ្នកមិនស្មើនឹងអ្នកដ៏ទៃព្រោះវាមិនមែនជាការពិតនោះទេ។

សន្លឹកបៀរទី៣

គេបានផ្តាំផ្ញើមកដល់អ្នកថា អ្នកគួរចាប់ផ្តើមបង្កើនភាពជិតស្និទ្ធនិងទំនុកចិត្តចំពោះអ្នកនៅជុំវិញខ្លួនមួយកម្រិតទៀត។ ការកង្វះភាពទុកចិត្តបានបង្ខាំងអ្នកមិនឱ្យទទួលបានសេចក្តីសុខក្នុងជីវិតឬទទួលបានការផ្តល់សេចក្តីស្រលាញ់ពីអ្នកដ៏ទៃ។ អ្នកគួរព្យាយាមបើកបេះដូងឱ្យអ្នកដ៏ទៃស្វែងយល់ពីអ្នកឱ្យបានច្រើនព្រោះអ្នកនៅជុំវិញខ្លួនអ្នកសុទ្ធតែមានបំណងល្អទេ។

សន្លឹកបៀរទី៤

គេបានផ្តាំផ្ញើមកដល់អ្នកថា អ្នកមិនចាំបាច់ព្រួយបារម្មណ៍ទន្ទឹងមើលលទ្ធផលពេកនោះទេ ព្រោះអ្វីៗនឹងសម្រេចតាមបំណងអ្នកបានគ្រោងទុកអញ្ចឹង។ មិនថាការងារឬអាជីវកម្មអ្វីទេ រាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងហុចផលវិជ្ជមានជាទីគាប់ចិត្តក្នុងពេលឆាប់ៗនេះ៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: