ចូរអ្នកសង្កេតទៅលើរូបភាពបំភាន់ភ្នែកមួយនេះឲ្យបានជាក់លាក់រួចកំណត់យកសត្វណាមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមុនគេដើម្បីអានពីអត្តចរិតពិតរបស់អ្នកដែលអ្នកមិនធ្លាប់ដឹងពីមុន៖
សត្វសេះ
ប្រសិនបើសត្វសេះគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ និងស្រលាញ់ឯករាជ្យភាព។ អ្នកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទទួលបានភាពជោគជ័យហើយអ្នកតែងអនុវត្តវាជាប្រចាំ។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់និងប្រើប្រាស់ផ្លូវកាត់ កឹបកេងប្រវ័ញ្ចដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ និយាយរួមគឺអ្នកប្រកាន់ភាពសុច្ចរិត។
សត្វមាន់
ប្រសិនបើសត្វមាន់គឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកជាមនុស្សពូកែតស៊ូមិនរួញរា។ អ្នករហ័សរហួន ក្លាហាន ហើយមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពអ្វីមួយដោយលះៗនោះទេ។ អ្នកជាមនុស្សដែលមោះមុត ហ៊ានពុះពាររាល់ឧបសគ្គប្រកបដោយទំនុកចិត្តខ្ពស់។
សត្វក្តាម
ប្រសិនបើសត្វក្តាមគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាគេប្រដូចអ្នកទៅនឹងសត្វក្តាមដែរគឺអ្នកជាមនុស្សដែលរឹងមាំខាងក្រៅនិងទន់ភ្លន់ខាងក្នុង។ អ្នកជាមនុស្សដែលស្មោះត្រង់បំផុត ដោយយកតម្រូវការអ្នកដទៃជាធំ ហើយនរណាៗក៏អាចពឹងពាក់លើអ្នកបានដែរ។ អ្នកមិនដែលធ្លាប់គិតទេថានឹងក្បត់ ឬភូតកុហកនរណាម្នាក់ឡើយ ហើយអ្នកណាក៏ស្គាល់អ្នកថាជាមនុស្សដែលអាចពឹងពាក់បានដែរ។
សត្វព្រាប
ប្រសិនបើសត្វព្រាបគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកជាមនុស្សដែលអត់ធ្មត់ និងពូកែយកចិត្តទុកដាក់។ អ្នកមានភាពស្ងប់ស្ងាត់ ហើយអ្នកកម្រនឹងឲ្យអ្នកណាមករំខានសេចក្តីសុខរបស់អ្នកណាស់។ មនុស្សជាច្រើនចង់នៅក្បែរអ្នកព្រោះអ្នកជាមនុស្សឯករាជ្យ ហើយអ្នកមានឥទ្ធិពលធ្វើឱ្យបរិយាកាសអាប់អួរផ្លាស់ប្តូរទៅជាភាពវិជ្ជមានមួយពព្រិចភ្នែកនៅពេលដែលមានវត្តមានរបស់អ្នក។
សត្វចចក
ប្រសិនបើសត្វចចកគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកជាមនុស្សដែលមិនចេះភ័យខ្លាច និងតែងតែលេចធ្លោជាងគេនៅក្នុងចំណោមក្រុមមនុស្ស។ អ្នករស់នៅដោយភាពរីករាយ ទោះបីពេលខ្លះអ្នកមានអារម្មណ៍ថាជីវិតឯកោក៏ដោយ ប៉ុន្តែអ្នកគ្រប់គ្រងជីវិតរបស់អ្នកបានល្អណាស់។ អ្នកមិនខ្លាចក្នុងការបញ្ចេញគំនិតរបស់អ្នកទេ ហើយកម្រនឹងផ្លាស់ប្តូរគំនិតរបស់ដើម្បីតម្រូវចិត្តអ្នកដ៏ទៃណាស់។
សត្វឆ្កែ
ប្រសិនបើសត្វឆ្កែគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកជាមនុស្សស្មោះត្រង់និងមានបម្រុងប្រយ័ត្នខ្ពស់។ អ្នកមើលថែគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយអ្នកតែងតែដាក់តម្រូវការរបស់អ្នកជាចុងក្រោយ នៅពេលដែលពួកគេមករកអ្នក។ អ្នកជាមនុស្សរួសរាយរាក់ទាក់ និងសប្បាយរីករាយ ហើយអ្នកតែងធ្វើឲ្យអ្នកនៅជុំវិញខ្លួនបំភ្លេចរាល់ទុក្ខកង្វល់ទាំងឡាយ។
សត្វកណ្តូបបុកស្រូវ
ប្រសិនបើសត្វកណ្តូបបុកស្រូវគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកជាមនុស្សពូកែក្នុងការអត់ធ្មត់និងមានការអត់ឱន។ សភាវគតិរបស់អ្នកមានភាពអស្ចារ្យ ហើយអ្នកមានសំឡេងខាងក្នុងដែលជួយណែនាំអ្នកនៅលើដំណើរជីវិតរបស់អ្នក។ អ្នកជាមនុស្សដែលមានញាណខ្ពស់ហើយអ្វីដែលអ្នកព្យាករណ៍ទុកមុនតែងកើតឡើងដូចដែលអ្នកបានគិតទុកមុន។
សត្វមេអំបៅ
ប្រសិនបើសត្វមេអំបៅគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកជាមនុស្សដែលអាចសម្របខ្លួនបានយ៉ាងងាយស្រួលបានគ្រប់កាលៈទេសៈ។ មនុស្សជាច្រើនតែងគិតថាការសម្របខ្លួនទៅនឹងអ្វីថ្មីគឺជាបញ្ហាធំមួយប៉ុន្តែសម្រាប់អ្នកវាជារឿងសាមញ្ញប៉ុណ្ណោះ។ អ្នកជាមនុស្សដែលមានចក្ខុវិស័យនិងមានគោលដៅច្បាស់លាស់។ អ្វីដែលអ្នកយកចិត្តទុកដាក់បំផុតគឺការធ្វើអ្វីមួយឱ្យសម្រេចរួចរាល់ ហើយអ្នកបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចគោលដៅរបស់អ្នក។
សត្វឥន្ទ្រី
ប្រសិនបើសត្វឥន្ទ្រីគឺជាសត្វដំបូងដែលអ្នកឃើញ បានន័យថាអ្នកមិនចូលចិត្តការបិទសិទ្ធិសេរីភាពឡើយ ហើយអ្នកប្រាកដជាមិនអនុញ្ញាតឱ្យអ្នកណាផ្សេងធ្វើការសម្រេចចិត្តសម្រាប់អ្នកនោះទេ។ នៅពេលដែលអ្នកកំណត់គំនិតរបស់អ្នកលើអ្វីមួយ អ្នកធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់អ្នកដើម្បីទទួលបានវា។ អ្នកមានការផ្តោតអារម្មណ៍ និងចេះជំរុញទឹកចិត្តខ្លួនឯង ហើយអ្នកមិននឿយណាយនឹងការតស៊ូបន្តិចបន្តួចដើម្បីទទួលបានអ្វីដែលអ្នកចង់បាននោះឡើយ៕