គន្លឹះ ៧ យ៉ាងតាមបែបធម្មជាតិ បំបាត់ស្លាកស្នាម សង្វារ នៅលើដងខ្លួនឱ្យរលាយបាត់អស់ ស្បែងរលោង ភ្លឺថ្លា!

សង្វាបានកើតឡើងបន្ទាប់ពីស្រ្តីបានសម្រាលកូនរួច ប៉ុន្តែវាអាចកើតឡើងក្នុងស្ថានភាពផ្សេងៗ ដូចជាការឡើងទម្ងន់លឿន ឬប្រសិនបើមនុស្សម្នាក់មានអតុល្យភាពអ័រម៉ូន ឬជំងឺមួយចំនួន។ សញ្ញាទាំងនេះទំនងជាមិនបាត់ទាំងស្រុងដោយខ្លួនឯងទេ។ ទោះជាយ៉ាងណាក៏ដោយ មានមធ្យោបាយធម្មជាតិមួយចំនួនដើម្បីកាត់បន្ថយស្នាមឱ្យបានលឿន។

ដូច្នេះ Knongsrok បានប្រមូលផ្តុំនូវវិធីធម្មជាតិចំនួន  ៧ យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំបាត់ស្នាម។ ជំនួសឱ្យការចំណាយលុយទិញផលិតផលថ្លៃៗ  ចូរព្យាយាមសាកល្បងវីធីសាស្រ្តធម្មជាតិសម្រាប់ស្បែករបស់អ្នក។

១. ទទួលទានទឹកឱ្យបានច្រើន

22195989_387855108300333_8616135365198556059_n

វាសំខាន់ខ្លាំងណាស់ក្នុងការរក្សាជាតិសំណើម ប្រសិនបើអ្នកទទួលទានទឹកឱ្យបានគ្រប់គ្រាន់  ស្បែករបស់អ្នកមិនស្ងួតហើយនិងទន់រលោង។ ជាតិទឹករក្សាស្បែករបស់អ្នកឱ្យមានសំណើម  រីឯស្បែកស្ងួតបណ្តាលឱ្យងាយនឹងមានស្នាមសង្វារ និងស្នាមជ្រួញ។ ការសិក្សាបានបង្ហាញថាទឹកមានសារៈសំខាន់ណាស់ ដូចនេះអ្នកគួរទទួលទានទឹកប្រហែល 8 ទៅ 9 កែវក្នុងមួយថ្ងៃ។

២.  ក្រូចឆ្មា

Lemon Juice For Acne

វីតាមីន C ដែលមាននៅក្នុងក្រូច  ជួយជំរុញការលូតលាស់របស់ កូឡាជែន(Collagen) ធ្វើឱ្យស្បែកតឹងណែនល្អ។ ទឹកក្រូចឆ្មាក៏មានជាតិអាស៊ីតធម្មជាតិផងដែរ  ដូច្នេះហើយវាអាចជំរុះកោសិកាស្បែកដែលងាប់ចេញយ៉ាងឆាប់រហ័ស។ វាមានប្រសិទ្ធិភាពក្នុងការបំភ្លឺពណ៌ស្បែករបស់អ្នក  និងបង្កើនល្បឿននៃដំណើរការរបស់ស្បែក។

របៀបប្រើ៖ ជូតទឹកក្រូចឆ្មាលើផ្ទៃស្បែករបស់អ្នកដែលរងផលប៉ះពាល់ដោយសារសង្វារ និងទុករយៈពេលប្រហែល 10 នាទី រួចលាងសម្អាតជាមួយទឹកក្តៅអ៊ុនៗ។

៣. ប្រទាលកន្ទុយក្រពើ

Pieces Of Aloe Vera. Isolated On A White Background.

ប្រទាលកន្ទុយក្រពើ គឺជាឱសថព្យាបាលស្បែកធម្មជាតិ។ វាជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិដ៏មានឥទ្ធិពលបំផុត  ដែលភពផែនដីបានផ្តល់អោយពួកយើង។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មរបស់វា  បានជួយព្យាបាលកោសិកាស្បែក និងជួសជុលជាលិកាស្បែកដែលខូច។ វាក៏សម្បូរទៅដោយជាតិកូឡាជែន(Collagen)  ដែលធ្វើឱ្យស្បែករបស់អ្នកទន់ និងភ្លើរលោង។

របៀបប្រើ៖ ប្រសិនបើអ្នកមិនធ្លាប់ប្រើប្រទាលកន្ទុយក្រពើពីមុនទេ សូមលាបជែលរបស់ប្រទាលនេះនៅលើកដៃដើម្បីកំណត់ថាតើអ្នកមានប្រតិកម្មអាឡែហ្ស៊ី ឬអត់។ ប្រសិនបើអ្នកមិនមានប្រតិកម្មទៅនឹងវាទេ  សូមលាបវាលើកន្លែងដែលមានសង្វារហើយទុក 10 ទៅ 15 នាទី បន្ទាប់មកលាងចេញដោយទឹកក្តៅអ៊ុនៗ។

៤.  ប្រេងដូង

22195989_387855108300333_8616135365198556059_n 4

ប្រេងដូងត្រូវបានគេទទួលស្គាល់ថាសម្រាប់ការព្យាបាល  និងលក្ខណៈសម្បត្តិរបស់វា។ គឺវាសម្បូរទៅដោយអាស៊ីត lauric ដែលជួយជួសជុលស្បែកដែលខូច។ ការប្រើវាដើម្បីធ្វើឱ្យកោសិកាស្បែកជាសះស្បើយកាន់តែលឿន។ វាមិនបានដកស្នាមសង្វាទាំងស្រុងនោះទេ  ប៉ុន្តែវាពិតជាអាចកាត់បន្ថយសង្វាររបស់អ្នកបាន។

របៀបប្រើ៖ ម៉ាស្សាប្រេងដូងនៅលើស្នាមសង្វាររយៈពេល 2-3 នាទី។ ទុកវារហូតទាល់តែស្រូបយកជាតិប្រេងអស់។ ធ្វើបែបនេះឲ្យបានម្តងជារាងរាល់ថ្ងៃ។

៥.  វីតាមីន​ A

22195989_387855108300333_8616135365198556059_n 5

វីតាមីន A អាចជួយកាត់បន្ថយសង្វារនៅលើដើមដៃ និងធ្វើឱ្យស្បែករបស់អ្នករលោង និងក្មេងជាងវ័យ។ វីតាមីន A អាចត្រូវបានគេប្រើប្រាស់ក្នុងទម្រង់បន្ថែម  ហើយវាក៏មាននៅក្នុងផ្លែឈើ បន្លែពណ៌បៃតង  និងពណ៌លឿងដូចជាការ៉ុត ស៊ុត ត្រី ផលិតផលទឹកដោះគោ និងថ្លើមផងដែរ។

៦. ស្ករស

22195989_387855108300333_8616135365198556059_n 6

ជាតិស្ករមានប្រសិទ្ធភាពបំបាត់កោសិកាស្បែកដែលងាប់  ដែលមាននៅជុំវិញសង្វារ។ ការជួយបង្កើនចរន្តឈាមនិងបង្កើនល្បឿននៃការព្យាបាលផងដែរ។ Microdermabrasion ត្រូវបានគេបង្ហាញថាជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយការប្រើកាំរស្មី។

របៀបប្រើ៖ លាយស្ករកន្លះពែងជាមួយទឹកហើយកូរវាឲ្យចេញជាល្បាយ។ លាបវានៅត្រង់កន្លែមានសង្វារ រួចទុកចោរយៈពេល 2-3 នាទី  ហើយលាងសម្អាតដោយទឹកស្អាត។ វាជាការល្អបំផុតក្នុងការធ្វើបែបនេះ 2-3 ដងក្នុងមួយសប្តាហ៍។

៧. ពងមាន់

22195989_387855108300333_8616135365198556059_n 7

ស៊ុតពណ៌សមានប្រូតេអ៊ីន  ដែលអាចជួយឱ្យស្បែកស្តាឡើងវិញ។ កូឡាជែន(Collagen) ដែលមានវត្តមាននៅក្នុងស៊ុតពណ៌ស  ជួយឱ្យស្បែករបស់អ្នកកាន់តែទន់ និងតឹងណែន។

របៀបប្រើ៖ យកស៊ុតពណ៌ស  ម៉ាស្សាស្រាលៗ ទុកចោលរហូតដល់វាស្ងួត។ លាងសម្អាតវាជាមួយទឹកក្តៅអ៊ុនៗ។ ទទួលបានលទ្ធផសល្អប្រសើរជាងមុនសម្រាបស្បែករបស់អ្នក  ធ្វើបែបនេះ 2-3 ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលអតិបរមា។

ដោយ៖ វីរៈ | ប្រភព៖ Brightside