រៀបការជាមួយ《មនុស្សខុស》វាគួរឱ្យខ្លាចជាងមិនទាន់រៀបការ។ សុខចិត្តនៅលីវអស់មួយជីវិតក៏កុំរៀបការជាមួយនឹងមនុស្សប្រុស ៣ ប្រភេទនេះ។
១. ប្រភេទទី ១ ៖《មនុស្សប្រុសមានបេះដូងក្រ》
ពួកគេពិបាកបំពេញសេចក្តីស្រឡាញ់ និងត្រូវការរបស់អ្នកបានខ្លាំងណាស់។ ទោះបីជាពួកគេមានទ្រព្យ គេផ្តល់ឱ្យខ្លួនគេ ឪពុកម្តាយគេ បងប្អូនគេហ៊ឺហាបាន។ សម្រាប់អ្នក គឺគ្រាន់តែជាចំណែកលើស មិនចាំបាច់សម្រាប់ពួកគេឡើយ។
២. ប្រភេទទី ២ ៖《មនុស្សប្រុសមិនស្មោះត្រង់》
ពួកគេមិនអាចដាក់កម្រិតខ្លួនឯងត្រឹមការរៀបការ ឬមានកូនចងជើងគេឡើយ។ ភាពអាត្មានិយមរបស់គេគឺ ប្រុសណាមិនចេះខូចមានស្រី? មានស្រីក៏មិនចោលប្រពន្ធកូន។ តម្រូវឱ្យប្រពន្ធធ្វើ គ ធ្វើថ្លង់ ធ្វើខ្វាក់ខ្លះទៅ ទើបគ្រួសារបានសុខ។
៣. ប្រភេទទី ៣ ៖《មនុស្សប្រុសសន្តានអាក្រក់》
ពួកគេអាត្មានិយម មិនអាចផ្តល់សុវត្ថិភាព សន្តិភាពផ្លូវចិត្តឱ្យអ្នកបានឡើយ។ តាមពិតមនុស្សប្រុសប្រភេទនេះ ឱ្យតែអ្នកនៅជាមួយគ្នាយូរបន្តិចប្រាកដជាអាចមើលដឹងមិនខាន។
មិនថាយើងកំពុងឋិតក្នុងវ័យត្រូវរៀបការក៏ដោយចុះ ការរើសគូគ្រងមិនអាចលេងសើចបានឡើយ។
កុំព្រោះឪពុកម្តាយបង្ខំ កុំព្រោះតែអារម្មណ៍ឯកា កុំព្រោះតែសម្លឹងឃើញគេមាន ក៏ព្រមរៀបការដោយមិនបានពិចារណាឱ្យបានដិតដល់។
ក្រោយរៀបការហើយបើអ្នកមិនចេះទ្រាំ វានឹងក្លាយជាកំហុសរបស់អ្នក គេនឹងនិយាយថា អ្នកមិនចេះទ្រាំ។ បើអ្នកពូកែទ្រាំបៀមទុក្ខ គេថាអ្នករកបានប្តីល្អ។ តើអ្នកណាមើលឃើញគុណតម្លៃរបស់អ្នក???
អត្ថបទ ៖ សុខ គឹមទៀវ