១. រូបមនុស្ស២នាក់
បើអ្នកឃើញរូបមនុស្ស២នាក់មុន នោះអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ ចិត្តល្អ និងតែងតែចង់ឃើញមនុស្សនៅជុំវិញខ្លួនរបស់អ្នកមានសេចក្តីសុខ។ អ្នកតែងតែជួយជម្រុញដល់មនុស្សដែលអ្នកស្រឡាញ់ពេញចិត្តឱ្យអភិវឌ្ឍខ្លួនឯង ដើម្បីក្លាយជាមនុស្សប្រសើរជាងមុន។
ដោយសារតែអ្នកជាមនុស្សរួសរាយរាក់ទាក់ នោះអ្នកគ្មានបញ្ហាក្នុងការបង្កើតមិត្តថ្មីគ្រប់ទិសទីឡើយ។ អ្នកចង់ឃើញមនុស្សជុំវិញខ្លួនអ្នកទទួលបានភាពជោគជ័យ ហើយអ្នកមិនដែលមានចិត្តនិន្ទា ឬច្រណែនគេឡើយ ក៏ប៉ុន្តែស្របពេលនោះដែរអ្នកបែរជាតូចចិត្តនឹងខ្លួនឯងដែលធ្វើមិនបានដូចគេ ដែលអ្នកមិនបានមើលឃើញពីសក្តានុពលរបស់អ្នកឡើយ។
២. រូបថូ
បើអ្នកឃើញរូបថូ នោះអ្នកជាមនុស្សដែលមិនសូវចេះនិយាយស្តីទេ តែជាមនុស្សម៉ឺងម៉ាត់ ហើយចេះយល់ពីចិត្តរបស់អ្នកដទៃច្រើន។ អ្នកចូលចិត្តធ្វើអ្វីៗដោយឆ្លងកាត់ទាំងខួរក្បាល និងបេះដូង ពោលគឺអ្នកមិនដែលសម្រេចចិត្តលំអៀងទៅលើអ្វីមួយឡើយ ព្រោះអ្នកជាមនុស្សចូលចិត្តភាពសុក្រិត និងយុត្តិធម៌។
ជានិច្ចជាកាលអ្នកឆាប់បារម្មណ៍ពីរឿងរ៉ាវដែលមិនទាន់កើតឡើង ដែលធ្វើឱ្យអ្នកពិបាកជឿទុកចិត្តនរណាម្នាក់ ដោយសារតែអ្នកខ្លាចនឹងភាពឈឺចាប់ពីអតីតកាលរបស់អ្នកកើតឡើងម្តងទៀត។ នេះក៏ជាហេតុផលដែលអ្នកមិនសូវជាមានមិត្តច្រើន តែមិត្តដែលអ្នកមាន គឺសុទ្ធសឹងតែធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នារួចហើយតែនៅតែមិនបោះបង់គ្នាចោល៕