ខែភ្លៀង មេឃត្រជាក់ៗចឹង បើបានញ៊ាំអាកោត្នោតក្តៅៗ មិនដឹងឆ្ងាញ់យ៉ាងណាទេ! ថ្ងៃនេះសុំអួត«អាកោត្នោត»ឆ្ងាញ់ល្បីប្រចាំភូមិព្រះដាក់ម្តង! 😋
ជិះកាត់ភូមិព្រះដាក់កុំភ្លេចចូលសាកថ្វីដៃ និងគាំទ្រដល់បងប្អូនសហគមន៍យើងផង! ធានាថាឆ្ងាញ់ សាច់នំទន់ ហើយឈ្ងុយក្លិនត្នោតពិតៗ! តែបើចង់ហូបក្តៅៗ ទាល់តែតម្រង់ជួរចាំយូរបន្តិចហើយ ព្រោះមួយថ្ងៃៗ អ្នកមកទិញច្រើនណាស់ ពួកគាត់ធ្វើលក់សឹងមិនទាន់ផង ម្យ៉ាងពួកគាត់លក់ជាលក្ខណៈគ្រួសារទេ!
«អាកោត្នោត»កំពុងតែក្លាយជាអត្តសញ្ញាណថ្មីរបស់ស្រុកបន្ទាយស្រី ដែលបានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងភូមិព្រះដាក់ ព្រមទាំងបានបង្កើតជាមុខរបរ និងប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់ដល់ជីវភាពរបស់សហគមន៍ផងដែរ។ សប្បាយចិត្តដែលបងប្អូនអ្នកភូមិចេះប្រើប្រាស់វត្ថុធាតុដើមជាផ្លែត្នោតដែលមានស្រាប់នៅក្នុងស្រុក រក្សាបានទាំងអនាម័យ និងការវេចខ្ចប់បែបជនបទ ដែលមិនប៉ះពាល់ដល់បរិស្ថាន!
តូប «ចែធូលក់នំអាកោត្នោត»
🏠 ៖ ភូមិព្រះដាក់ ស្រុកបន្ទាយស្រី
⏰ ៖ ៩ព្រឹក ដល់៤ល្ងាច
☎️ ៖ 078 248 041 / 077 472 841
ទីតាំង៖ https://maps.app.goo.gl/yCXYZz6tmfi5mJEY6