តោះសាកល្បងការធ្វើតេស្តផ្លូវចិត្ត ទៅលើអាហារខាងក្រោមនេះ ដោយគ្រានន់តែអ្នកជ្រើសរើសអាហារមួយចានណាក៏បានក្នុងចំណោមអាហារ៤ចានខាងក្រោមនេះ នោះនឹងដឹងថាអ្នកបរាជ័យទៅលើរឿងអ្វី!
A.បរាជ័យក្នុងស្នេហា
បើអ្នករើសយកអាហារមួយនេះ បានន័យថាអ្នកមានទំនោរអវិជ្ជមានចំពោះរឿងស្នេហា។ ហើយអារម្មណ៍អវិជ្ជមានបែបនេះនឹងនាំអ្នកទៅរកការបរាជ័យក្នុងរឿងស្នេហា ដូចជាមិនអាចសារភាពបានល្អ ឬ ឈ្លោះជាមួយគូស្នេហ៍ជាដើម។
B.បរាជ័យក្នុងទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន
ប្រសិនបើអ្នកជ្រើសរើសអាហារមួយនេះ បានន័យថាអ្នកជាមនុស្សដែលឧស្សាហ៍មានបញ្ហាជាមួយអ្នកជុំវិញខ្លួនដោយសារតែពាក្យសម្តី រហូតធ្វើអោយទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃចាប់ផ្តើមល្អកកករ។
C.បរាជ័យក្នុងការងារ
បើអ្នករើសយកអាហារមួយនេះ វាកត់សម្គាល់ថាអ្នកជាមនុស្សដែលមានបញ្ហានៅក្នុងការងារ ដោយសារតែការធ្វេសប្រហែស ធ្វើការងារខុស ឬ ត្រូវថៅកែស្តីបន្ទោសយ៉ាងញឹកញាប់។ ហើយដើម្បីបងា្ករកំហុសនៅកន្លែងធ្វើការ សូមព្យាយាមធ្វើការដោយប្រុងប្រយ័ត្ន ទោះបីជាវាត្រូវការពេលវេលាក៏ដោយ។
D.កំហុសតូចតាចដូចជារបស់ដែលបាត់
ប្រសិនបើអ្នកជ្រើសរើសអាហារមួយនេះ បានន័យថាអ្នកតែងតែមានកំហុសតូចៗដូចជាបាត់របស់របរប្រើប្រាស់ជាដើម។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើកំហុសតូចតាចត្រូវបានប្រមូលផ្តុំនោះវាអាចក្លាយជាបញ្ហាធំបាន ដូច្នេះអ្នកគួរតែមានការប្រុងប្រយ័ត្នបន្តិច។
យ៉ាងណាមិញបើអ្នកបរាជ័យមិនថាក្នុងរឿងអ្វីក៏ដោយ សូមកុំបន្ទោសខ្លួនឯងថាហេតុអ្វីបានជាអ្នកបរាជ័យដូច្នេះ ហើយអ្នកគួរតែងាកមករៀនពីកំហុសរបស់អ្នកវិញទើបជារឿងល្អ។
ប្រភព៖ បរទេស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក