អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ( Shinzo Abe ) ត្រូវបានគេលួចបាញ់សម្លាប់ ពេលកំពុងថ្លែងសន្ទរកថា

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនកំពុងបង្ហាញសញ្ញាសំខាន់បន្ទាប់ពីត្រូវបានបាញ់ប្រហារនៅទីក្រុងណារ៉ាភាគខាងលិច។

អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានគេលួចបាញ់សម្លាប់ក្នុងអំឡុងពេលលោកកំពុងតែថ្លែងសុន្ទរកថាយុទ្ធនាការមួយនៅទីក្រុង Nara ភាគខាងលិច។

ប៉ូលិស​ជប៉ុន​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក អាបេ ទំនង​ជា​ត្រូវ​បាន​គេ​បាញ់​ពី​ក្រោយ​ដោយ​កាំភ្លើង​ខ្លី នៅវេលាម៉ោងប្រហែល 11:30 ព្រឹក (02:30 GMT) ។

NHK បាននិយាយថា អ្នកយកព័ត៌មានរបស់ខ្លួននៅកន្លែងកើតហេតុបានឮ "សំឡេងដូចកាំភ្លើងផ្ទុះពីរដង" ហើយបានឃើញ Abe ហូរឈាម​និងដួលភ្លាមៗទៅលើដី។

ទូរទស្សន៍​បាន​ចាក់​ផ្សាយ​វីដេអូ​ដែល​បង្ហាញ​ថា​លោក Abe បាន​ដួល​នៅ​តាម​ផ្លូវ​ ដោយ​មាន​សន្តិសុខ​ជាច្រើន​នាក់​រត់​សំដៅ​មក​រក​លោក។ អាបេ​ឱប​​ដើម​ទ្រូង​ពេល​គាត់​ដួល ដោយ​អាវ​របស់​គាត់​ប្រឡាក់​ដោយ​ឈាម។

២

សារព័ត៌មាន Kyodo News បាននិយាយថា លោក Abe មិនបានដឹងខ្លួនទេ ហើយហាក់ដូចជាកំពុងគាំងបេះដូងថែមទៀតផង។

ទីភ្នាក់ងារនេះបាននិយាយថា អតីតនាយករដ្ឋមន្ត្រីត្រូវបានវាយប្រហារដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ នៅតាមផ្លូវក្បែរស្ថានីយ៍ Yamatosaidaiji ក្នុងទីក្រុង Nara ។

NHK ក៏បានបន្ថែមថាថា ជនសង្ស័យប្រុសម្នាក់ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យនៃការប៉ុនប៉ងមនុស្សឃាត។ បុរស​ដែល​ទំនង​ជា​មាន​អាយុ​៤០​ឆ្នាំ កាន់​កាំភ្លើង​ដែល​ប៉ូលិស​រឹប​អូស។

១

គួរបញ្ជាក់ថា លោក អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែកញ្ញា ឆ្នាំ ២០២០ ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយថា លោកមានការសោកស្ដាយ និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបាញ់ប្រហារកាលពីថ្ងៃសុក្រ។ លោកក៏បានបនថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "លោក Abe-san គឺជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេសជប៉ុន និងជាសម្ព័ន្ធមិត្តមិនងាករេរបស់សហរដ្ឋអាមេរិក" ។

“រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកកំពុងបន់ស្រន់សម្រាប់សុខុមាលភាពរបស់ Abe-san គ្រួសាររបស់គាត់ និងប្រជាជនជប៉ុន”៕

ប្រភព ៖ aljazeera.com