សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានវិធីតេស្តចិត្តសាស្ត្រគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលធ្វើប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។
សាកព្យាយាមជ្រើសរើសកូនសោនាំសំណាងមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថាតើអ្នកជាមនុស្សបែបណាឲ្យប្រាកដ? ត្រង់ណាជាចំណុចខ្លាំងរបស់អ្នក?
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ទី1៖ អ្នកមិនសូវជាចូលចិត្តនិយាយច្រើនប៉ុន្មានទេ មានទំនោរអង្គុយស្តាប់អ្នកដទៃនិយាយច្រើនជាង បើកំដរមិត្តភ័ក្តផឹកពេលខូចចិត្តអ្នកច្រើនតែស្រវឹងមុនបាត់ទៅហើយ ទើបមិនចម្លែកទេដែលមិត្តរបស់អ្នកភាពស្មោះត្រង់ និងការណែនាំល្អៗរបស់អ្នក លើសពីនេះមុននឹងធ្វើអ្វីមួយអ្នកច្រើនតែរៀបចំគម្រោងទុកមុនហូរហែរ តែមិនសូវបានធ្វើតាមគម្រោងប៉ុន្មានទេ ព្រោះពេលខ្លះអ្នកគិតថាបើធ្វើតាមគម្រោងគ្រប់ពេលពេក គ្រប់យ៉ាងវាពិតជាមិនអាចអភិវឌ្ឍទៅមុខបានទេ ចំណុចពិសេសជាងនេះទៅទៀត អ្នកជាមនុស្សមិនចូលចិត្តភាពច្របូកច្របល់ នៅពេលឈ្លោះប្រកែកជាមួយនរណាអ្នកមិនចូលចិត្តប្រើសម្តីស្រែកជេរស្តីអសុរោះទេ អ្នកច្រើនតែប្រើវិធីនិយាយគ្នាដោយហេតុផលតែបើនៅតែនិយាយស្តាប់គ្នាមិនបាន អ្នកច្បាស់ជាដើរចេញមិនខាន ។
ទី 2៖ អ្នកជាមនុស្សមានលក្ខណៈពិសេសក្នុងការនិយាយ មានជំនាញក្នុងការចរចា បើថែមកាយវិការនឹងធ្វើឱ្យមិត្តងាយយល់ និងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង អ្នកជាមនុស្សដែលតែងតែមានគំនិតថ្មីៗរហូតដូរចិត្តរហ័ស បើនិយាយពីភាពឧស្សាហ៍ព្យាយាម នឹងអាស្រ័យទៅលើអារម្មណ៍ជាក់ស្តែង ព្រោះអ្នកមានទំនោរផ្លាស់ប្តូរចិត្តលឿន ទើបមិនចម្លែកទេដែលលទ្ធផលប្រឡងចេញមកជាប់ឬធ្លាក់ ច្រើនតែអាស្រ័យលើអារម្មណ៍ ព្រោះអារម្មណ៍ល្អទើបខំរៀន តែបើអារម្មណ៍មិនល្អច្រើនតែខ្ជិល ។ លើសពីនេះអ្នកជាមនុស្សឆេវឆាវឆាប់ខឹងឆាប់បាត់ បើមានសង្សាហ៊ានតែនិយាយលេងលើសលួសបន្តិចខឹងដាច់ក្បាលដាច់កន្ទុយ តែបើបានគេលួងលោមបន្តិចត្រូវគ្នាវិញហើយ ។
ទី 3៖ អ្នកជាមនុស្សប៉ិននិយាយ ពូកែជជែក ចូលចិត្តនិយាយច្រើនជាងស្តាប់ រឿងអ្វីក៏អាចនិយាយគ្នាបានដែរ តែមិនចូលចិត្តឈ្លោះប្រកែកជាមួយនរណាទេ ប្រសិនបើមានអ្នកចូលមករករឿងអ្នកច្រើនតែស្ងប់ស្ងាត់ ពេលខឹងនឹងអ្នកណាម្នាក់ អ្នកមិនចូលចិត្តនិយាយច្រើនទេ ច្រើនតែប្រើក្រសែភ្នែកជាជាងនិយាយដោយកំហឹង ។ លើសពីនេះអ្នកជាមនុស្សគិតច្រើនមិនងាយភ្លេច បើមានបញ្ហាដែលធ្វើឱ្យអ្នកឈឺចាប់អ្នកនឹងពិបាកចិត្តរហូតដេកមិនលក់ តែបើមានអ្នកលួងលោមអ្នកនឹងធូរស្រាលភ្លាម ។
ទី 4៖ អ្នកចូលចិត្តនិយាយអំពីអ្វីដែលធ្វើឱ្យអ្នកលេចធ្លោ ប៉ុន្តែមិនមែនពូកែអួតទេ ព្រោះអ្នកជាមនុស្សមានហេតុផលចេះស្តាប់យោបល់អ្នកដទៃ អ្នកជាមនុស្សឆ្លាតចេះបត់បែន ប៉ុន្តែខ្ជិលរៀនសូត្រមិនសូវចូលចិត្តអានសៀវភៅ ឬប្រឹងរៀនតែពេលជិតប្រឡងប៉ុណ្ណោះ ។ តែបើនរណាម្នាក់ឈ្លោះជាមួយអ្នកម្នាក់នោះដឹងតែស៊យធំហើយ ដោយសារតែអ្នកជាមនុស្សមិនងាយចាញ់នរណាងាយៗទេ បើគិតឲ្យដល់ទៅដូចជាមនុស្សរឹងចចេសបន្តិចមែន តែអ្នកក៏ជាមនុស្សមានហេតុផលដែរ ។ ត្បិតអ្នកជាមនុស្សចិត្តក្តៅ ឆាបខឹង បើជួបរឿងអយុត្តិធម៌អ្នកសុខចិត្តតស៊ូដាច់ក្បាលជាជាងចុះចាញ់ តែបើអ្នកខុសមែនអ្នកនឹងព្រមទទួលយកនឹងកែសម្រួលភ្លាម ព្រោះអ្នកជាមនុស្សចិត្តរឹងតែមិនក្បាលរឹងទេ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok