ស្នេហារបស់អ្នក និងដៃគូជាស្នេហាប្រភេទណា ចង់ដឹងគ្រាន់តែជ្រើសសន្លឹកបៀរមួយសិនទៅ!

ពាក្យថា«ស្រឡាញ់» ដែលអ្នកនិយាយទៅកាន់ដៃគូរអាចមានអត្ថន័យច្រើនណាស់។ តោះស្វែងយល់ពីទម្រង់នៃសេចក្តីស្រឡាញ់ដែលអ្នកកំពុងមានជាមួយនឹងដៃគូររបស់អ្នកតាមរយះការរើសបៀរមួយក្នុងចំណោមកាតទាំង៣ខាងក្រោម។

ជ្រើសរើសហើយឬនៅ? តោះបើជ្រើសហើយទៅមើលលទ្ធផលទាំងអស់គ្នា!

11

A. បៀររូបព្រះនាង (ស្រឡាញ់តែចំណុចល្អប៉ុណ្ណោះ)

អ្នកបានជ្រើសរើសបៀរដែលមានរូបព្រះនាង ដែលបង្ហាញថាការស្រឡាញ់របស់អ្នកចំពោះដៃគូរគឺជាសេចក្តីស្រឡាញ់មិនស្មោះស្ម័គ្រ ព្រោះអ្នកព្យាយាមមើលតែចំណុចល្អរបស់គេតែប៉ុណ្ណោះ។ អាចនិយាយបានថា អ្នកមានការស្ទាក់ស្ទើរ និងមិនច្បាស់លាស់នៅឡើយទេ។ យ៉ាងណាបើស្រលាញ់គ្នាហើយអ្នកត្រូវមានភាពក្លាហានជាងនេះហើយទទួលយកគ្នាទៅវិញទៅមកទាំងចំណុចល្អនិងចំណុចអាក្រក់។

 

B. បៀររូបអធិរាជ (ស្នេហាដែលអាចទទួលយកបានគ្រប់យ៉ាង)

អ្នកដែលបានជ្រើសរើសកាត "អធិរាជ" គឺជាមនុស្សដែលទទួលយកបានគ្រប់យ៉ាងទាំងចំណុចល្អនិងអាក្រក់របស់ដៃគូរ។ វាគឺជាសេចក្តីស្រឡាញ់របស់មនុស្សពេញវ័យដែលមានភាពច្បាស់លាស់ ហើយវាជាស្នេហាដ៏ជ្រាលជ្រៅ។

 

C. បៀររូបបុរសងាកមុខចេញ (តំណាងឲ្យយុត្តិធម៌)

អ្នកដែលបានជ្រើសបៀររូបបុរសងាកមុខចេញ "យុត្តិធម៌" គឺជាមនុស្សដែលធ្វើការវិនិច្ឆ័យត្រឹមត្រូវមិនលម្អៀងនៅក្នុងរឿងស្នេហា។ ចំពោះសេចក្តីស្រឡាញ់របស់អ្នកទៅលើដៃគូរគឺជាសេចក្តីស្រឡាញ់ពិត មិនងាយនឹងឈ្លោះគ្នានោះឡើយ ហើយវាជាស្នេហាដែលរឹងមាំមិនងាយរង្គោះរង្គើនោះទេ៕

ប្រភព៖ បរទេស

បកប្រែដោយ៖ SreyNoch Long

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក