បញ្ចេញសមត្ថភាពជំនាញដោយធ្វើការជ្រៀតចូលទៅក្នុងប្រព័ន្ធដែលត្រូវបានរៀបចំជាមុន ដូចទៅប្រព័ន្ធដែលដំណើរការជាក់ស្តែង។
បេក្ខជននីមួយៗនឹងត្រូវបានផ្តល់ពេលវេលាប្រហែល ៤ ម៉ោង ទៅ ៦ម៉ោង ដើម្បីធ្វើការសម្រេចបានគោលដៅ ដែលចាប់ផ្ដើមពីចំណុចងាយស្រួល រហូតដល់ចំណុចលំបាកស្មុគស្មាញ និងនៅចុងបញ្ចប់បេក្ខជនណាដែលមានពិន្ទុច្រើនជាងគេនឹងទទួលបានជ័យជំនះ។
លក្ខខណ្ឌនៃការចូលរួមប្រកួត
១. ជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ
២. មានចំណេះដឹងពីមូលដ្ឋានគ្រឹះនៃសន្តិសុខព័ត៌មាន
៣. យល់ដឹងពីប្រព័ន្ធប្រតិបត្តិការនានា ដូចជា Window, Linux, …..
៤. មានចំណេះដឹងពីមូលដ្ឋានគ្រឹះនៃបណ្ដាញ
៥. យល់ដឹងពីប្រព័ន្ធ database ដូចជា MSSQL, MySQL, …..
៦. អាចប្រើប្រាស់ពាក្យបញ្ជានៅក្នុង Linux, និង Command Lines
៧. យល់ដឹងអំពី Web Application
តម្រូវការឧបករណ៍ និងកម្មវិធីសម្រាប់ការប្រកួត
បេក្ខជននីមួយៗ តម្រូវឲ្យមានកុំព្យូទ័រមួយគ្រឿង ដែលអាចយកមកធ្វើការប្រកួតបាន ដែលតម្រូវការទាបបំផុតសម្រាប់ម៉ាស៊ីនកុំព្យូទ័រនោះគឺ៖
១. កុំព្យូទ័រយួរដៃដែលមានយ៉ាងហោចណាស់ ៤GB RAM និងមាន ១០+GB Storage Space
២. មានមុខងារ Wireless and Ethernet Adapters
៣. អាចដំណើរការនូវ Virtual Machine ដោយប្រើប្រាស់ ២ GB RAM និង ១០ GB Storage
៤. មានប្រព័ន្ធប្រតិបត្តិការ Window, OSx ឬ Linux
ចំណែកឯកម្មវិធីជាក់លាក់ផ្សេងទៀតនឹងត្រូវបានផ្ដល់ដោយ ក្រុមការងារ Cambodia CTF Challenge 2022 នៅពេលក្រោយ។
ដំណើរការនៃការចុះឈ្មោះ និងការជ្រើសរើស
១. បេក្ខជនណាដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះ និងតេស្តបច្ចេកទេសតាមរយៈ Google Form (សូមចុច តំណរភ្ជាប់)។ ការចុះឈ្មោះចាប់ផ្ដើមពីថ្ងៃ ទី ២៤ ខែ មិថុនា រហូតដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២២ ហើយរាល់បេក្ខជននីមួយៗ ត្រូវមានគណនី Gmail ដើម្បីបំពេញដំណើរការនៃការចុះឈ្មោះ។
២. ក្រុមការងារ Cambodia CTF Challenge 2022 នឹងធ្វើការវាយតម្លៃនៃការធ្វើតេស្ត ហើយនឹងអញ្ជើញបេក្ខជនដែលជាប់សម្រង់បញ្ជី (Short List) មកធ្វើការប្រជុំគ្នា។
៣. នៅក្នុងថ្ងៃប្រកួត ក្រុមការងារ នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលបឋមដែលផ្ដោតទៅលើ Tool ដែលពួកគេនឹងប្រើប្រាស់ក្នុងពេលប្រកួត។
៤. បេក្ខជនដែលត្រូវចូលរួមប្រកួត ទទួលបានកញ្ចប់វត្ថុអនុស្សាវរីយ៍ និងអាវយឺតដើម្បីពាក់នៅក្នុងថ្ងៃប្រកួត។
វគ្គបណ្ដុះបណ្ដាលមុនពេលប្រកួត
បេក្ខជនដែលបានចុះឈ្មោះទាំងអស់ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលនឹងចាប់ផ្ដើមមុនពេលប្រកួត។ វគ្គបណ្ដុះបណ្ដាលត្រូវបានផ្ដោតទៅលើ៖
១. សិក្សាអំពីអ្វីដែលហេគឃ័រ(Hacker)គិត និងយល់ដឹងអំពីវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ ការពារសន្តិសុខ
២. ស្វែងយល់អំពី Kali Linux ការប្រើប្រាស់ Tools និងបច្ចេកទេសដែលអ្នកជំនាញសន្តិសុខប្រើប្រាស់
៣. យល់ដឹងអំពីវិធីសាស្ត្រ OSINT, Metasploit និងកម្មវិធីដែលពេញនិយមប្រើប្រាស់ដូចជា nmap, net cat, nessus ជាដើម។
កាលបរិច្ឆេទប្រកួត
១. ថ្ងៃប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២២
២. អាហារសម្រន់ និងភេសជ្ជៈ នឹងត្រូវបានផ្តល់ជូនបេក្ខជនដែលចូលរួមប្រកួតវគ្គផ្ដាច់ព្រាត់
៣. ទីតាំងនៃការប្រកួតគឺធ្វើនៅសាលា CADT (Cambodia Academy of Digital Technology - CADT)
ពានរង្វាន់នៃការប្រកួត
១. បេក្ខជនដែលទទួលបានជាលាភីលេខ ១ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ១២លានរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។
២. បេក្ខជនដែលទទួលបានជាលាភីលេខ ២ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ៨០ម៉ឺន រៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។
៣. បេក្ខនជនទទួលបានជាលាភីលេខ ៣ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ៤០ម៉ឺនរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។
លេខទំនាក់ទំនងព័ត៌មានបន្ថែម៖
☎️ (855) 86 211 536
នេះជាវីដេអូលំអិតពីកម្មវិធីនេះ