អ្នកសាកល្បងលាដៃម្ខាងហើយក្តាប់លមើល រួចផ្ទៀងផ្ទាត់ជាមួយនឹងរូបភាពហើយពិនិត្យមើលថាតើអ្នកទម្លាប់ក្តាប់ដៃបែបមិច? ជឿទេ ថាគ្រាន់តែកណ្តាប់ដៃរបស់អ្នកក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ៖
ទី១
ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី១ អ្នកគឺជាមនុស្សដែលទន់ភ្លន់និងតែងជួយអ្នកដ៏ទៃ។ អ្នកតែងការពារមនុស្សដែលអ្នកស្រលាញ់និងឲ្យតម្លៃទៅលើមិត្តភាពណាស់។ អ្នកគឺជាមនុស្សដែលពូកែគិតទុកមុននិងជំនាញខាងដោះស្រាយបញ្ហាបានភ្លាមៗ។
ទី២
ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង។ ភាពជឿជាក់នោះបានទាញអ្នកដ៏ទៃឲ្យគោរពសរសើរអ្នកមិនដាច់ពីមាត់និងមនុស្សជាច្រើនតែងចង់រាប់អ្នកជាមិត្ត។
ទី៣
ប្រសិនបើកណ្តាប់ដៃអ្នកដូចទៅនឹងរូបភាពទី៣ អ្នកគឺជាមនុស្សដែលស្ងៀមស្ងាត់និងចូលចិត្តនូវម្នាក់ឯង។ អ្នកតែងចំណាយពេលធ្វើអ្វីដែលខ្លួនពេញចិត្តក៏ប៉ុន្តែអ្នកមិនភ្លេចខ្វល់ពីមនុស្សជុំវិញខ្លួនទេ។ អ្នកតែងយកចិត្តទុកដាក់ទៅលើមនុស្សដែលខ្លួនស្រលាញ់និងឆ្លៀតពេលដើម្បីខ្លួនឯងជានិច្ច៕
ប្រភព៖ បរទេស