មិនដែលដឹងសោះថា រូបគំនូរ ម៉ូណាលីហ្សា ​ដ៏ល្បីល្បាញ បង្កប់ភាពអស្ចារ្យ និងមានប្រវត្តិអាថ៌កំបាំងដល់ម្លឹង

រូបគំនូរម៉ូណាលីហ្សា ( Mona Lisa) ​គឺជារូបគំនូរដ៏ល្បីល្បាញជាងគេលើពិភពលោក និងជាស្នាដៃរបស់វិចិត្រករល្បីល្បាញលោក  Leonardo Da Vinci​ ពោលគឺជារូបភាពដ៏ស្អាត ​ល្អឥតខ្ចោះ និងមានភាពវិចិត្រដូចជាគំនូរមានជីវិត។ ​បន្ថែមពីនេះគំនូរមួយនេះថែមទាំងត្រូវបានគេយក ​Meme  ពេញហ្វេសប៊ុកផងដែរ ​តែទោះវាល្បីយ៉ាងណាក៏នៅមានមហាជនជាច្រើនមានចម្ងល់ថា ​តើរូបគំនូរនេះមានលក្ខណៈអស្ចារ្យត្រង់ណា ​តើស្ត្រីដែលនៅក្នុងគំនូរជាអ្នកណា។

DV142066 Leonardo Da Vinci Painting

ដូច្នេះថ្ងៃនេះ « ក្នុងស្រុក ​» សូមធ្វើការដកស្រង់អត្ថបទនិយាយពីរូបគំនូរម៉ាណាលីហ្សា ​មកជម្រាបជូនប្រិយមិត្តដោយដកស្រង់ចេញពីគណនីហ្វេសប៊ុកផេក Books Tumblr ​ទាំងស្រុងដូចខាងក្រោមនេះ ៖

អ្នកប្រហែលជាធ្លាប់បានឃើញរូបនេះនៅក្នុងបណ្ដាញសង្គមញឹកញាប់មកហើយ មិនត្រឹមតែប៉ុណ្ណោះឈ្មោះរបស់ ម៉ូណាលីហ្សា ជារឿយៗដែលត្រូវបានលឺញឹកញាប់ តែអ្នកធ្លាប់ឆ្ងល់ទេថានាងជានរណា?

តាមពិតទៅ ម៉ូណាលីហ្សា ជារូបគំនូរដែលត្រូវបានគូរឡើងដោយវិចិត្រករជនជាតិអ៊ីតាលីដ៏ល្បីឈ្មោះគឺ លីអូណាដូ ដាវិនស៊ី។ រូបគំនូរនេះមិនត្រឹមតែជាគំនូរដែលល្បីល្បាញបំផុតក្នុងចំណោមស្នាដៃទាំងអស់របស់ លីអូណាដូ ប៉ុណ្ណោះទេ តែជាគំនូរដែលមានគេស្គាល់ច្រើនបំផុត និយាយដល់ច្រើនបំផុត ល្អបំផុត និងមានអ្នកវិទ្យាសាស្ត្រសិក្សាស្រាវ ជ្រាវអស់រយៈពេលយូរបំផុត និយាយរួមទៅជារូបគំនូរដែលល្បីបំផុតក្នុងពិភពលោកតាំងពីឆ្នាំ ១៥០៦ រហូតទល់បច្ចុប្បន្ន ពោលគឺមានរយៈពេលប្រាំរយឆ្នាំហើយ។

មានភស្ដុតាងបញ្ជាក់ថារូបនេះជារូបរបស់ លីហ្សា ដេល ជីអូកុងដា (Lisa Del Gioconda) ដែលជាភរិយារបស់ចៅហ្វាយក្រុង ហ្ល្វរ៉េន។ លីអូណាដូ ចំណាយពេលគូររូបនេះអស់រយៈពេល ៤ ឆ្នាំដោយគូរឆ្លាស់គ្នាចុះឡើងជាមួយគំនូរផ្សេងៗទៀត ទើបបណ្ដាលអោយកើតមានក្ដីសង្ស័យថារូបពិតរបស់ ម៉ូណាលីហ្សា ប្រហែលជាពុំមានស្នាមញញឹមដូច្នេះទេ។ ម្ចាស់នៃស្នាមញញឹមពិតប្រាកដអាចជាប្រពន្ធលួចលាក់ ឫអាចជាមិត្តរបស់គេ ឫអាចជាតួអង្គតំណាងអោយស្រ្តីទាំងឡាយដែលគេធ្លាប់ស្គាល់ ដោយចំណាយពេលជាច្រើនម៉ោងក្នុងការពិនិត្យសង្កេតអំពីរូបរាង ឫជួនកាល ម៉ូណាលីហ្សា អាចជារូបរបស់ លីអូណាដូ ខ្លួនឯងដែលតែងកាយជាស្រីផងក៏មិនដឹង ព្រោះមានគេធ្លាប់យករូបរបស់ លីអូណាដូ និង ម៉ូណាលីហ្សា ទៅស្កេនវិភាគតាមកុំព្យូទ័រឃើញថាមានចំណុចស្រដៀងគ្នានៅលើមុខរបស់អ្នកទាំងពីរយ៉ាងគួរអោយសង្ស័យ។

62231638_189591738655211_4209682349446660096_o

រូបភាពរបស់ ម៉ូណាលីហ្សា គឺជារូបគំនូរដែលមានទ្រង់ទ្រាយនិងការតុបតែងប្រកបដោយភាពប៉ិនប្រសព្វគួរអោយស្ញើចក្រៃលែង។ គឺជាគំនូរដែលគួរអោយយកមកសិក្សាពីការដាក់ស្រមោល ពីរូបរាងនិងបច្ចេកទេសផ្សេងក្នុងការទុកគម្លាត (Space) ដែលធ្វើអោយរូបភាពនេះមានភាពសមល្អឥតខ្ចោះរកចំណុចរិះគន់មិនឃើញ ដែលចាត់ទុកដូចជារូបភាពពិតៗ (Portrait) ដ៏អស្ចារ្យបំផុតក្នុងលោក ហើយទន្ទឹមនឹងនេះដែរ ស្នាមញញឹមបង្កប់ដោយប្រស្នាអាថ៍កំបាំងរបស់នាង នៅតែមិនទាន់មាននរណាអាចបកស្រាយបាននៅឡើយទេ។

👉រឿងរ៉ាវពិសេសពី ម៉ូណាលីហ្សា៖

🔸️ រូបគំនូរ ម៉ូណាលីហ្សា ជាគំនូរឥតខ្ចោះដែលរកចន្លោះប្រហោងពីសិល្បៈនៃការគូរមិនឃើញ ហើយបើទោះជាសម័យនេះមានបច្ចេកវិទ្យាទំនើបក៏យើងមិនអាចគូររូបមួយអោយឥតខ្ចោះបែបនេះបានដែរ។

🔸️កាលពីឆ្នាំ២០០០ អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ ហាវើដ បានពន្យល់ពីប្រព័ន្ធសរសៃរប្រសាទដ៏ស្មុគស្មាញនៃស្នាមញញឹមអាថ៍កំបាំងរបស់ ម៉ូណាលីហ្សា។ នៅពេលដែលអ្នកសម្លឹងមើលភ្នែកទាំងគូរបស់នាង នោះស្នាមញញឹមរបស់នាងនឹងរីកធំជាងមុន តែវានឹងពង្រួមតូចភ្លាមៗនៅពេលអ្នកមើលវាត្រង់។ ដូច្នេះហើយរូបគំនូរនេះហាក់ដូចនាងនៅមានជីវិត និងអាថ៍កំបាំង។

🔸️លីអូណាដូ គូរគំនូររយៈពេលបួនឆ្នាំ។ គាត់យកវាទៅតាមគាត់គ្រប់ពេលវេលាគ្រប់ទីកន្លែងតែចម្លែកត្រង់ថាគាត់មិនដែលចុះកាលបរិច្ឆេទឫហត្ថលេខានោះឡើយ។ រហូតដល់ពេលដែល លីអូណាដូ ស្លាប់ រូបគំនូរ ម៉ូណាលីហ្សា ត្រូវបានលក់អោយព្រះចៅ François I នៃប្រទេសបារាំង។

Thebestwaytoseethemonalisaatthelouvre15 816x510 816x510

🔸️អ្នកប្រហែលជាមិនជឿ តែរូបគំនូរ ម៉ូណាលីហ្សា ត្រូវបានគេយកទៅពិនិត្យនៅឯមន្ទីរពេទ្យដើម្បីសិក្សាពីរូបរាងរបស់នាង។ នៅឆ្នាំ ២០១០ វេជ្ជបណ្ឌិតអ៊ីតាលីម្នាក់បានឃើញការហើមនៅជុំវិញភ្នែករបស់នាង និងការលើសជាតិកូឡេស្ដេរ៉ូលបណ្ដាលមកពីការលើសរបបអាហារ។ ការរកឃើញផ្សេងទៀតគឺ ម៉ូណាលីហ្សា ពិការភ្នែក ថ្លង់ និងមានជំងឺស្វាយផងដែរ។ ពិសេសជាងនោះទៅទៀតតាមរយៈគំនូររបស់ លីអូណាដូ មួយផ្ទាំងនេះគេបានរកឃើញភាពមិនប្រក្រតីនិងការដាក់ស្រមោលក្រោមដៃរបស់នាង បញ្ជាក់ថានាងមានផ្ទៃពោះ។ បន្ទាប់មកក៏មានទន្តពេទ្យចាប់ផ្ដើមសង្កេតស្រាវជ្រាវពីគំនូរនេះដែរ។ ពួកគេនិយាយថាធ្មេញរបស់នាងរងការប៉ះទង្គិចហើយធ្មេញមុខបានបាក់ ហើយតាមសញ្ញាព្រួញស្រាលលើបបូរមាត់របស់នាងបញ្ជាក់ថានាងបានរងហិង្សាពីនរណាម្នាក់។ សរុបមក ម៉ូណាលីហ្សា ជាមនុស្សស្រីម្នាក់ដែលមានជីវិតមិនល្អ ខ្វល់ខ្វាយច្រើន និងមានរឿងល្អក់កករក្នុងគ្រួសារ ហើយនាងរងអំពើហិង្សាពីស្វាមីរបស់នាងផងដែរ។

👉អត្ថបទ៖ readersdigest , 30 People who changed world's history , Wikipedia

👉ប្រែសម្រួលដោយ៖ ភីកដាវ៉ាន់ (Roth Ranun)