តោះមកដឹងរឿងខ្លះៗពីសត្វ « ឍាមរា​​» ឈ្មោះសត្វដែលអ្នកគ្រប់គ្នាពិបាកអាន ​ហើយមិនដែលធ្លាប់ឃើញគ្រូទុកឱ្យឆ្ងល់ស្ទើរតែមួយជីវិត

បើរំឮកពីវ័យកុមារភាព កាលសម័យរៀនបឋមសិក្សា ​រៀនព្យញ្ជនៈ ​អ្នកប្រាកដជាសុទ្ធតែបានដឹងហើយថា ​តួអក្សរ ​ឍ ​(អានថា ​ធ) មានពាក្យប្រកបតែមួយគត់នោះគឺ សត្វ ​ឍាមរា ​ដែលរូបរាងវាជាសត្វបក្សីអម្បូរដូចជាសត្វទា  តែគ្រប់គ្នាប្រហែលជាបានត្រឹមឃើញរូបភាពហើយមិនដែលឃើញសោះនៅក្នុងរូបពិតស្ទើរតែមួយជីវិតទៅហើយ។  ច្បាស់ណាស់ សូម្បីតែលោកគ្រូអ្នកគ្រូក៏មិនដែលនិយាយ​​ ឬប្រាប់ពីសត្វនេះដែរ ​ពោលគឺទុកឱ្យយើងឆ្ងល់ពីតូចរហូតដល់ធំតែម្តង។

ការពិតទៅសត្វ ឍាមរា ( Cormorant) ស្ថិតក្នុងអម្បូរបក្សីទឹក ដែលអាស្រ័យផលនៅនឹងទឹក រកស៊ីចំណីសត្វក្នុងទឹកជាអាហារ ដោយក្នុងនោះមានការស្រាវជ្រាវឃើញថា ​សត្វប្រភេទនេះដាច់ពូជប្រមាណជា ​១០០ ​ទៅ ​៣០០ឆ្នាំទៅហើយ។

89173238_2826689434089088_8271178513181048832_n

តាមរយៈគណនីហ្វេសប៊ុកផេក Saint បានរៀបរាប់ថា៖ « ដោយសារទើបតែពិភាក្សាជាមួយមិត្តភក្តិថ្ងៃមុន។ មានដែលឆ្ងល់អត់ថា ឍាមរាហ្នឹងមុខម៉េច? ម៉េចយើងអត់ដែលឃើញ? គ្រូបឋមអត់ប្រាប់ទុកឲ្យយើងឆ្ងល់ដល់ឥឡូវ។

វចនានុក្រមបកប្រែឍាមរាថាក្ងាន ឬហង្ស តែខ្ញុំផ្ទាល់គ្រាន់តែគិតថាឍាមរាដូចនឹង Dodo bird រឿងថាផ្លូវការ ឬអត់ មិនហ៊ាននិយាយទេ។ អាចស្រាវជ្រាវបន្តហើយពិចារណាដោយខ្លួនឯង។ អរគុណ  »។

S 479

ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពនៃការរៀបរាប់ពីសត្វ ឍាមរា នេះទាំងអស់គ្នាដូចខាងក្រោម ៖

ប្រភពរូបភាព៖ Saint

1

3

4

5

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: