មកទាយចិត្តសាស្រ្តថា តើរឿងអ្វីដែលអ្នកងាយនឹងត្រូវគេបោក និងល្បួងបាន!

មនុស្សម្នាក់ៗមានចំណុចខ្សោយរៀងៗខ្លួន ដែលចំណុចខ្សោយទាំងនេះ ក៏ជាចំណុចមួយដែលធ្វើឱ្យអ្នកងាយចាញ់បោក ឬការល្បួងពីមនុស្សនៅជុំវិញខ្លួនដោយងាយ ថែមទាំងអាចរងគ្រោះទៀតផង។ ដូច្នេះតើការល្បួងប្រភេទណាដែលអ្នកងាយរងគ្រោះ ចូរយើងស្វែងយល់ជាមួយនឹងការធ្វើតេស្តផ្លូវចិត្តខាងក្រោមនេះ។

[សំណួរ] តើអ្នកចង់ញ៉ាំស្ករគ្រាប់មួយណាក្នុងចំណោមស្ករគ្រាប់ ៤ពណ៌ខាងក្រោម? សូមជ្រើសរើសពីរូបភាព។

Candy

A. ស្ករគ្រាប់ពណ៌បៃតង

B. ស្ករគ្រាប់ពណ៌ក្រហម

C. ស្ករគ្រាប់ពណ៌ទឹកក្រូច

D. ស្ករគ្រាប់ពណ៌លឿង

E. ស្ករគ្រាប់ពណ៌ស

បន្ទាប់ពីជ្រើសរើសហើយ តោះមើលលទ្ធផលខាងក្រោមនេះ ៖

A. ស្ករគ្រាប់ពណ៌បៃតង ៖ ការល្បួងរឿងការងារ

ពណ៌បៃតង គឺជាពណ៌ដែលបង្ហាញពីកម្លាំងពលកម្ម។ អ្នកនឹងងាយរងគ្រោះទៅនឹងការល្បួងដែលទាក់ទងនឹងការងារ។ បើចៅហ្វាយរបស់អ្នកលួងលោមតែបន្តិចឱ្យខំធ្វើការ អ្នកនឹងបានឡើងតំណែង បានឡើងប្រាក់ខែនោះអ្នកនឹងធ្វើការងាប់ចោលតែម្តង។ ក្នុងករណីរបស់អ្នក ការងារគឺជាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក ហើយឱ្យតែមានអ្នកនិយាយរឿងការងារដែលធ្វើឱ្យអ្នករីកចម្រើនអ្នកនឹងលង់ជឿស៊ុតែម្តង។ ។

B. ស្ករគ្រាប់ពណ៌ក្រហម ៖ ​​ការល្បួងនៃសេចក្តីស្រឡាញ់

ក្រហម​ជា​ពណ៌​ដែល​បង្ហាញ​ពី​ចំណង់​ចំណូល​ចិត្ត​ស្នេហា។ អ្នកនឹងងាយរងគ្រោះទៅនឹងការល្បួងនៃសេចក្តីស្រឡាញ់។ មិនមែនងាយលង់តែពីភេទផ្ទុយគ្នាដែលនៅលីវទេ សូម្បីតែអ្នកមានប្រពន្ធមានកូនហើយក៏ដោយ ឱ្យតែគេប្រើសម្តីផ្អែមល្ហែម សម្តីល្បួងតែបន្តិចអ្នកនឹងងាយលង់ជឿលែងខ្វល់ពីអ្វីទាំងអស់។ ត្បិតតែអ្នកងប់ងុលនឹងរឿងស្នេហាក្តី សូមហាមចិត្តខ្លួនឯងឱ្យបានល្អ និងពិចារណាឱ្យច្បាស់លាស់ផងកុំឱ្យងាយលង់នឹងស្នេហាដែលខុសឆ្គង។

C. ស្ករគ្រាប់ពណ៌ទឹកក្រូច ៖ ការល្បួងទាក់ទងនឹងការសប្បាយ

ពណ៌ទឹកក្រូចគឺជានិមិត្តសញ្ញានៃថាមពលដែលលេចឡើងទាក់ទងនឹងការលេងសប្បាយ។ អ្នកនឹងងាយរងគ្រោះដោយការល្បួងឱ្យលេងសប្បាយ ហើយទោះបីអ្នកនៅសល់ការងារក៏ដោយ ប្រសិនបើមិត្តរបស់អ្នកហៅអ្នកឱ្យទៅជប់លៀងផឹកស៊ី ឬខារ៉ាអូខេ អ្នកនឹងចេញទៅដោយមិនខ្វល់ពីការងារអ្វីទាំងអស់។ អ្នកគួរតែចេះហាមចិត្តខ្លួនឯងខ្លះ កុំយកការសប្បាយមកដឹកមុខពេក រហូតលែងខ្វល់ពីការងារ និងការទទួលខុសត្រូវរបស់ខ្លួនឯងឱ្យសោះ ។

D. ស្ករគ្រាប់ពណ៌លឿង ៖ ការល្បួងទាក់ទងនឹងលុយ

ពណ៌លឿង មានន័យថាលុយ។ អ្នកនឹងងាយរងគ្រោះដោយការល្បួងឱ្យសប្បាយចិត្តនឹងលុយកាសណាស់។ ដើម្បីបានប្រាក់ អ្នកអាចនឹងប្រឈមមុខនឹងការល្បូងឱ្យលេងល្បែងស៊ីសងដើម្បីឈ្នះប្រាក់ដោយងាយ ហើយបើមិនឈ្នះអ្នកនឹងមិនឈប់ទេ។ អ្នកក៏ចូលចិត្តការផ្សងព្រេងសំណង ការលេងឆ្នោតផងដែរ។ ដូច្នេះកុំស្រលាញ់លុយកាក់ពេករហូតបាត់បង់ការគិតផ្ទាល់ខ្លួន ព្រោះអ្នកអាចនឹងអស់គូទខោដោយសារតែការបោកប្រាស់ផងដែរ។

E. ស្ករគ្រាប់ពណ៌ស ៖ ការល្បួងឱ្យរៀបការ

ពណ៌សតំណាងឱ្យអាពាហ៍ពិពាហ៍ដ៏រីករាយ។ អ្នកនឹងងាយរងគ្រោះដោយការល្បួង និងកុហកសន្យាថានឹងរៀបការជាមួយអ្នក តែអ្នកនឹងមិនអាចមានស្នេហារហូតដល់ពេលរៀបការទេ។ ព្រោះតែអ្នកជាមនុស្សដែលរំពឹងនឹងមនុស្សដែលអ្នកណាត់ជួប ឬទាក់ទងជាមួយថាគេពិតជារៀបការជាមួយអ្នកបាន ដោយសារតែគេដឹងថាអ្នកជាមនុស្សបែបនេះអាចឱ្យជនខិលខូច លួងលោមអ្នក ឱ្យអ្នកធ្វើរឿងគ្រប់យ៉ាង និងលះបង់គ្រប់យ៉ាងដើម្បីគេបាន។

ដូច្នេះឈប់ផ្តល់ក្តីសង្ឃឹម និងចង់រៀបការខ្លាំងពេករហូតបាត់បង់ការពិចារណាឱ្យសោះ ហើយបើទោះបីជាជួបមនុស្សដែលអ្នកចង់រៀបការពិតប្រាកដជាមួយមែនក៏ដោយ អ្នកត្រូវហាមចិត្តខ្លួនឯងឱ្យបានកុំរំជើបរំជួលពេក​៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក