សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីចាប់ចង្កឹះនាំសំណាងមួយមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងខ្លួនឯង តាមរយៈការជ្រើសរើសចង្កឹះនាំសំណាងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបលេង
1. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
2. ) ជ្រើសរើសចង្កឹះនាំសំណាង ១ ហើយអានចម្លើយខាងក្រោម។
ចង្កឹះនាំសំណាងលេខ 1
ឆាប់ៗខាងមុខនេះ អ្នកនឹងមានសំណាងក្នុងរឿងការងារ និងលុយកាក់តែអាចនឹងមានបញ្ហាខ្លះកើតឡើង ។
ចំណែកជោគជតារាសីរបស់អ្នក ក្នុងអំឡុងពេលនេះអាចនឹងជួបទាំងមនុស្សល្អ និងមនុស្សមិនល្អដូច្នេះត្រូវតែប្រុងប្រយ័ត្ន កុំនាំខ្លួនឯងឈានជើងទៅកន្លែងដែលប្រថុយប្រថាន ។
អ្នកអាចជួបបញ្ហាលំបាកខ្លះៗនៅដើមឆ្នាំ តែពាក់កណ្តាលឆ្នាំភាពជោគវាសនាមានកម្រិតផ្លាស់ប្តូរទៅជាលាភចូលផ្ទះ ហើយឧបសគ្គផ្សេងៗនឹងរលាយបាត់អស់ ។
តែមានសំណូមពរមួយ គឺអ្នកគួរធ្វើបុណ្យកុសល ច្រូចទឹកជូនដល់ម្ចាស់កម្មពៀរ នឹងជួយលើកតម្កើងទ្រព្យសម្បត្តិឲ្យអ្នកបាន ។
ចង្កឹះនាំសំណាងលេខ 2
អ្នកនឹងទទួលបានលាភសំណាង ពីលទ្ធផលនៃដឹងគុណនិងការតបស្នង ធ្វើឱ្យជោគវាសនារបស់អ្នកនឹងជួបនូវអ្វីដែលល្អៗ ។
តាមរយះចរិតជាមនុស្សដែលចេះដឹងគុណចេះធ្វើបុណ្យទាន ចេះញញឹមរាក់ទាក់ញាតិមិត្ត ចេះសម្លឹងមើលពិភពលោកក្នុងផ្លូវល្អ ធ្វើឲ្យមនុស្សជុំវិញខ្លួនមានចិត្តចង់ជួយជ្រោមជ្រែងអ្នក ។
ត្បិតឆ្នាំមុនជីវិតអ្នកតែងតែជួបឧបសគ្គ តែចូលកុំអស់សង្ឃឹមព្រោះឆ្នាំនេះជីវិតរបស់អ្នកនឹងជួបការផ្លាស់ប្តូរស្ទើរ ១៨០ ដឺក្រេ ។
ចង្កឹះនាំសំណាងលេខ 3
សំណាងដ៏លេចធ្លោរបស់អ្នកគឺរឿងការងារឬការរកស៊ី ជាចង្វាក់ជីវិតដែលកាន់តែល្អប្រសើរឡើងៗ ត្បិតឆ្នាំមុនអ្នកដូចជាបៀមទុក្ខពេលខ្លះមើលទៅកាច ប្រើអារម្មណ៍ក្តៅជះទៅលើមនុស្សជុំវិញខ្លួន បើនរណាដែលមិនធ្លាប់ស្គាល់អ្នកពីមុនមកអាចគិតថាអ្នកអាក្រក់ តែបើបានស្គាល់ចរិតពិតទើបដឹងថា អ្នកសម្តីអាក្រក់តែចិត្តល្អ ស្មោះសរគ្មានល្បិចកលដូចអ្នកសម្តីផ្អែមឡើយ ។
ហើយហេតុផលដែលអ្នកតែងតែកើតទុក្ខនោះគឺ អ្នកខ្លាចមនុស្សជាទីស្រឡាញ់រស់នៅគ្មានក្តីសុខ ខ្លាចគេរស់នៅទាំងខ្វះខាត ម្ល៉ោះហើយវាធ្វើឲ្យអ្នកមានសម្ពាធច្រើន ។
តែចូលសម្រួលអារម្មណ៍ខ្លះទៅ មនុស្សដែលឧស្សាហ៍ព្យាយាមដូចជាអ្នកមិនក្រទេ ជោគវាសនារបស់អ្នកគឺជាថៅកែ ប្រសិនបើពេលកំពុងជួបឧបសគ្គ ចូលបោះជំហានទៅមុខកុំបោះបង់ ហើយនៅឆ្នាំនេះអ្នកនឹងជួបសំណាងជាក់ជាមិនខាន ។
ចង្កឹះនាំសំណាងលេខ 4
មើលទៅអ្នកអាចមានឱកាសទទួលបានផ្ទះថ្មី ឬដីនៅកន្លែងណាមួយដុំ ហើយពេលវេលាដ៏ល្អសម្រាប់ចុះទុនគឺឆ្នាំនេះហើយ ។
អ្នកគឺជាមនុស្សអត់ធ្មត់ រឹងមាំ មានអំណាចលាក់កំបាំង សុភាពរាបសា ល្អិតល្អន់ ហ្មត់ចត់ជាងអ្នកដទៃ បើជាមនុស្សស្រីអ្នកជាមនុស្សដែលមានចរិតលក្ខណៈអត់ធ្មត់ជាងបុរស តែបើជាបុរសអ្នកជាមនុស្សសុភាពជាងមនុស្សស្រី ប៉ុន្តែពេលធ្វើការសម្រេចចិត្ត និងរកលុយជាជំនាញរបស់អ្នកហើយ ។
បើនិយាយពីជោគជតារាសី មិនថាស្រីឬប្រុសអាចប្រាប់បានថា ជាពេលវេលាដ៏ល្អនៅកម្រិត ៩/១០ ចាប់ផ្ដើមធ្វើអ្វីក៏ជោគជ័យ ទោះមុនដំបូងហត់នឿយបន្តិចមែន តែចុងក្រោយវានឹងលេចចេញជាផ្លែផ្កាបន្តិចមែន តែនៅពេលទទួលបានផលគឺផលធំ ។
ចង្កឹះនាំសំណាងលេខ 5
នៅពេលនេះឱកាសការងារគឺល្អប្រសើរ អ្នកមានលុយកាន់ពេញដៃជាជាងមានបរិវារឆ្វេងស្តាំ អ្នកនឹងទទួលបានប្រាក់តបស្នងសមរម្យពីការខិតខំផ្ទាល់ខ្លួន ។
អ្នកជាមនុស្សចូលចិត្តរៀនសូត្រ ចូលចិត្តគិតមិនដូចអ្នកដទៃ មានការស្រមើស្រមៃខ្ពស់ និងចូលចិត្តជួយអ្នកដទៃដោយប្រយោល។
ជាមនុស្សគិតអវិជ្ជមានច្រើនជាងវិជ្ជមាន ព្រោះអ្នកជឿថា ការគិតវិជ្ជមានគ្រប់ពេលមិនធ្វើឲ្យជីវិតប្រសើរជាងមុនឡើយ អ្នកជាមនុស្សសម្រេចចិត្តម៉ឺងម៉ាត់ តែបើមានដៃគូជីវិតភាគច្រើនគេអ្នកសម្រេចចិត្តច្រើនជាង ។
ម្យ៉ាងវិញទៀត អ្នកជាមនុស្សជឿលើការខិតខំធ្វើការទើបបានលុយ ដូច្នេះអ្នកមិនសូវជាមានសំណាងលើការផ្សងសំណាង ឬលេងល្បែងទេ ។
បើនិយាយពីរឿងការងារ អ្នកអាចលំបាកនៅដើមទី តែចុងក្រោយអ្នកនឹងអាចយកឈ្នះបាន មើលទៅអ្នកហាក់មានសំណាងច្រើន ហើយអាចមានរយៈពេលវែងដល់ទៅ ៥ឆ្នាំ ១០ឆ្នាំឯណោះ ។
ចង្កឹះនាំសំណាងលេខ 6
អ្នកនឹងមានដំណឹងល្អទាក់ទងនឹងការធ្វើពាណិជ្ជកម្ម នឹងមានសំណាងទទួលបានចំណូលថ្មីពីមនុស្សជិតស្និទ្ធ ។
អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ បើទោះហត់នឿយឬបាត់បង់ប្រយោជន៍ក៏នៅតែជួយដែរ។
ហើយច្រើនតែយល់ពីអារម្មណ៍អ្នកដទៃជាងខ្លួនឯងទៅទៀត ជាពិសេសឆាប់ជឿគេ តែអ្នកមិនមែនល្ងង់ទេព្រោះអ្នកចេះមើលមនុស្ស បើនរណាចូលមកក្នុងផ្លូវមិនល្អកុំសង្ឃឹមបោកអ្នកបាន ។
បើមើលជោគវាសនារបស់អ្នកនៅក្នុងឆ្នាំនេះ អាចមានឱកាសល្អចូលមក ជោគវាសនានឹងចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទិសដៅល្អ។
ដូច្នេះសម្រាប់នរណាដែលបានជួបរឿងមិនល្អតាំងពីឆ្នាំមុន អាចមានឱកាសទទួលបានលាភធំនៅឆ្នាំនេះ សម្រាប់នរណាដែលធ្លាប់បានសាងបុណ្យកុសលមកច្រើនអាចមានឱកាសទទួលបានទ្រព្យធំ ដូចជាឡាន ផ្ទះ ឬវត្ថុមានតម្លៃអ្វីម្យ៉ាងនៅ ៤ ខែខាងមុខ ។
ចង្កឹះនាំសំណាងលេខ 7
ក្នុងអំឡុងពេលនេះ អ្នកគួរសង្កត់ធ្ងន់លើការធ្វើបុណ្យកុសល សប្បុរសធម៌ទើបអាចមានឱកាសទទួលបានលុយដុំធំ ។
តែត្រូវចេះប្រយ័ត្នមាត់កបន្តិច ព្រោះអ្នកជាមនុស្សឆេវឆាវ ឆាប់ខឹងឆាប់បាត់ ដូច្នេះអាចមានបញ្ហានាំឲ្យដាច់លាភ ។
យ៉ាងណាមិញ អ្នកជាមនុស្សឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូសរឿងការងារ ម្ល៉ោះហើយនៅឆ្នាំនេះអ្នកអាចឡើងតំណែង បើអ្នករកស៊ីអាចជួបឱកាសថ្មីតាមរយៈការខិតខំ ៕
ប្រភព៖ Knongsrok