សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀមើលពីជោគជតារាសីរបស់អ្នកនៅថានឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសចង្កឹះនាំសំណាងមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
ទី1៖ មួយរយៈក្រោយនេះរឿងលុយកាក់របស់អ្នកនឹងទៅក្នុងទិសដៅដ៏ល្អ ប៉ុន្តែអាចនឹងជួបឧបសគ្គឬបញ្ហាក្នុងរឿងផ្ទាល់ខ្លួន អាចនឹងបានជួបមនុស្សបោកប្រាស់បង្កប់ខ្លួនជាមិត្តល្អចាំបន្លំកេងចំណេញផលប្រយោជន៍ ម្ល៉ោះហើយអ្នកត្រូវគិតឱ្យបានល្អិតល្អន់កុំចេះតែនាំខ្លួនឯងចូលទៅកន្លែងដែលផ្សងគ្រោះថ្នាក់ឲ្យសោះ លើសពីនេះត្រូវឧស្សាហ៍ធ្វើបុណ្យកុសល ច្រូចទឹកសុំខមាទោសព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុព្វការីជន ព្រមទាំងម្ចាស់កម្មពារផង ។
ទី2៖ រាសីរបស់អ្នកកំពុងខ្ពស់រឿងរកស៊ី មិនថាលក់ដូរក៏ដាច់ សំណាងក៏ល្អ ទទួលបានចំណូលថ្មីពីមនុស្សជិតខ្លួន បើនិយាយពីបុគ្គលិកលក្ខណៈវិញអ្នកជាមនុស្សដែលមានទស្សនៈខុសពីអ្នកដទៃ អ្នកជាមនុស្សដែលយល់ពីអារម្មណ៍គេដាក់អារម្មណ៍ខ្លួនឯង ជាមនុស្សល្អងាយទុកចិត្តអ្នកដទៃណាស់ តែងតែគិតថាគេនឹងល្អដូចខ្លួនរហូតពេលខ្លះត្រូវគេបោកបានដោយសារមើលមនុស្សខុសទៀតក៏មាន តែទោះជាយ៉ាងណាអ្នកជាមនុស្សដែលមានស្មារតីរឹងមាំ មិនចូលចិត្តធ្វើអ្វីដែលមានអារម្មណ៍ថាមិនមែនជាខ្លួនឯងទេ ថែមមិនចូលចិត្តធ្វើអ្វីឲ្យប៉ះពាល់ដល់អ្នកដទៃទៀតផង ។
ទី3៖ រាសីរបស់អ្នកលេចធ្លោក្នុងរឿងការងារ តែជាមនុស្សមានទឹកមុខស្ងប់ស្ងៀមបៀមទុក្ខ និងមានការប្រយ័ត្នប្រយែងខ្ពស់ ធ្វើឲ្យពេលខ្លះមើលទៅអ្នកដូចជាកាចសម្បើម រហូតដល់អ្នកដទៃមិនហ៊ានចូលទៅជិត តែតាមពិតអ្នកមិនដឹងខ្លួនឯងថាខ្លួនកាចនោះទេ ព្រោះក្នុងការគិតអ្នកតែងតែគិតពីអ្នកដទៃមុន មិនចង់ឲ្យនរណាម្នាក់លំបាកដោយសារអ្នកឡើយ មិនថាអ្នកធ្វើអ្វីទេអ្នកនឹងបារម្ភពីអ្នកដទៃជាងខ្លួនឯង រហូតមានពេលខ្លះនាំទុក្ខដាក់ខ្លួនក៏មាន ។ តែមនុស្សដូចអ្នកមានជោគវាសនាជាចៅហ្វាយខ្លួនឯង អ្នកមិនចូលចិត្តនៅក្រោមបង្គាប់អ្នកដទៃទេ អ្វីក៏ដោយឲ្យតែប៉ះពាល់សេរីភាព អ្នកនឹងមិនអាចទទួលយកបានឡើយ ។
ទី4៖ ក្នុងអំឡុងពេលនេះអ្នកត្រូវតែធ្វើបុណ្យសន្សំកុសល ព្រោះអ្នកមានឱកាសរកចំណូលបានច្រើន គ្រាន់តែបុណ្យមិនទាន់ដល់ទើបស្រវាចាប់ចេះតែខុយៗ បើនិយាយពីបុគ្គលិកលក្ខណៈវិញអ្នកជាមនុស្សលេចធ្លោ មិនសូវជាចេះរណបអ្នកដទៃទេ ជាមនុស្សចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនចេះអែបអបបង្កប់ពិសពុល ទើបធ្វើឲ្យពួកដែលពូកែស៊ីជោរមិនសូវជាចូលចិត្តអ្នក មានតែមិត្តជិតស្និទ្ធនិងក្រុមគ្រួសារតែប៉ុណ្ណោះដែលដឹងថាអ្នកជាមនុស្សបែបណា ។
ទី5៖ ស្ថិរភាពនៃការដឹងគុណនឹងហ៊ុចផលឲ្យអ្នកជួបតែរឿងល្អៗ ជាមួយនឹងនិស្ស័យដែលអ្នកជាមនុស្សដែលមានចរិតរួសរាយចេះគួរសម មានចរិតល្អ ចេះញញឹមញញែម មានសុទិដ្ឋិនិយមជានិច្ច នឹងមិនសូវជាចេះប្រកែប្រកាន់ច្រើន ធ្វើឲ្យញាតិមិត្តនៅជុំវិញខ្លួនមានការស្រលាញ់រាប់អានដោយគ្មានអារម្មណ៍ឈ្នានីស ចូលព្យាយាមរក្សាភាពល្អតទៅទៀត ត្បិតពេលខ្លះអ្នកជួបផលលំបាក មានឧបសគ្គតូចធំចូលមករារាំង ធ្វើឲ្យអ្នកសឹងតែមិនអាចឈានជើងទៅមុខបានក៏ពិតមែន តែបុណ្យកុសលនឹងនាំផ្លូវឲ្យអ្នកឆ្ពោះទៅរកភាពភ្លឺស្វាងជាក់ជាមិនខាន ។
ទី6៖ ក្នុងអំឡុងពេលនេះអ្នកមានឱកាសទទួលបានទ្រព្យអ្វីមួយជាដុំកំភួន តាមរយៈការតស៊ូនិងអត់ធ្មត់អស់ពីកម្លាំងកាយចិត្ត នឹងធ្វើឲ្យជីវិតរបស់អ្នកឆ្ពោះទៅរកភាពភ្លឺស្វាង ។ សម្រាប់អ្នកដែលជាមនុស្សប្រុស និងមានឱកាសទទួលបានលាពពីការខិតខំប្រឹងប្រែង តែបើនិយាយពីមនុស្សស្រីវិញ ពីការសម្រេចចិត្តឬរកលុយគឺឱកាសហ៊ុចផលឲ្យហើយ ដូច្នេះត្រូវចេះចាប់ឱកាសឲ្យខ្លួនឯង ឈប់សំងំខ្លួននៅមួយកន្លែងទៀតទៅ ។
ទី7៖ ពេលនេះឱកាសការងារគឺល្អ មានលុយច្រើនជាងបរិវារនឹងទទួលបានផលយ៉ាងសមគួរពីសមត្ថភាពផ្ទាល់ខ្លួន បើនិយាយពីចរិតលក្ខណៈវិញអ្នកជាមនុស្សចូលចិត្តស្វែងរកចំណេះដឹងដាក់ខ្លួន និងមានការគិតច្នៃប្រឌិតខុសពីអ្នកដទៃ ចូលចិត្តជួយអ្នកដទៃដោយប្រយោល តែច្រើនតែគិតអវិជ្ជមានជាងវិជ្ជមាន នោះក៏ព្រោះតែអ្នកជឿថាភាពវិជ្ជមានមិនធ្វើឱ្យជីវិតប្រសើរទេ ពេលខ្លះទាល់តែគិតអវិជ្ជមានខ្លះទើបជីវិតមានការអភិវឌ្ឍទៅមុខ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok