សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលថាតើ "មនុស្សបែបណាដែលអ្នកគួរតែថែរក្សាគេនៅក្នុងជីវិតនេះ?" តាមរយៈការជ្រើសរើសរូបក្រែមលាបបបូរមាត់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ទី1៖ មនុស្សម្នាក់ដែលអាចជាមិត្តអ្នកបាន ជាមនុស្សដែលស្រឡាញ់សេរីភាព ឬមានប្រធានបទនៃការធ្វើដំណើរក្នុងជីវិតគ្រប់ពេលវេលា ហើយហេតុផលដែលអ្នកគួរថែរក្សាគេនៅក្នុងជីវិតរបស់អ្នកគឺព្រោះនៅថ្ងៃអនាគតគេនឹងអាចជួយនិងគាំទ្រអ្នកបានយ៉ាងល្អ គេជាអ្នកដោះស្រាយបញ្ហាក៏ជាទីប្រឹក្សាដ៏ល្អ មិនថាជារឿងស្នេហា ការងារ ឬការសិក្សាទេ គេនឹងតែងតែមានជម្រើសល្អសម្រាប់អ្នកក្នុងការសម្រេចចិត្ត លើសពីនេះគេក៏មិនវិនិច្ឆ័យអ្នកដោយបញ្ហាដែលកើតឡើងនោះទេ គេតែងតែស្វែងរកជម្រើសដ៏ល្អសម្រាប់អ្នកដើម្បីដើរ មនុស្សបែបនេះអ្នកមិនគួរមើលរំលងគេឡើយ ។
ទី2៖ មនុស្សម្នាក់នោះអាចមានវ័យចាស់ជាងអ្នកតែមិនមែនចាស់ខ្លាំងទេខ្ទង់៥ឆ្នាំ គេជាមនុស្សល្អម្នាក់និងប៉ិនប្រសព្វមិនថាធ្វើការរកលុយ ឬធ្វើការសម្រេចចិត្តក្នុងជីវិត គេគឺជាមនុស្សដែលមានទេពកោសល្យក្នុងក្រសែភ្នែកមនុស្សជាច្រើន មនុស្សជាច្រើនតែងតែកោតសរសើរនិងសមត្ថភាពរបស់គេ ហើយមូលហេតុដែលអ្នកគួរថែរក្សាគេនៅក្នុងជីវិត គឺដោយសារតែគេនឹងក្លាយជាអ្នកធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងជីវិតរបស់អ្នក អ្វីក៏ដោយដែលអ្នកស្ទាក់ស្ទើរ គេអាចប្រាប់អ្នកពីផ្លូវដែលអ្នកគួរទៅ ភាគច្រើនជាផ្លូវដែលត្រឹមត្រូវទៀត ព្រោះគេជាមនុស្សមានការគិតខ្ពង់ខ្ពស់ អ្នកនឹងមិនស្ដាយក្រោយទេដែលមានគេនៅក្នុងជីវិតនេះ ។
ទី3៖ មនុស្សម្នាក់នេះមានអាយុស្របាលៗនឹងអ្នកដែរ គេជាមនុស្សម្នាក់ដែលមានញាតិមិត្តច្រើន ជាមនុស្សរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា ក្នុងនោះក៏មានមនុស្សជាច្រើនដែលចង់ចូលទៅក្បែរគេ មិនថារឿងការងារ លុយកាក់ឬរឿងស្នេហា ហើយហេតុផលដែលអ្នកគួរថែរក្សាគេនៅក្នុងជីវិតនេះ ព្រោះគេអាចជួយនិងដោះស្រាយបញ្ហាជាច្រើនដែលហួសពីសមត្ថភាពរបស់អ្នកបាន គេជាមនុស្សដែលមានទំនាក់ទំនងសង្គមច្រើន ទើបធ្វើឱ្យគេតែងតែស្វែងរកវិធីដើម្បីគាំទ្រអ្នកបាន ។ ដោយឡែកបើនិយាយពីខ្លួនអ្នកវិញ អ្នកអាចនឹងជាមនុស្សមិនចូលចិត្តបង្ហាញខ្លួន ចូលសង្គមនៅមានកម្រិត ប៉ុន្តែប្រសិនបើអ្នកមានមិត្តម្នាក់នេះគេនឹងបង្កើនគន្លងរបស់អ្នកបានច្រើន។
ទី4៖ មើលទៅមនុស្សម្នាក់នេះបើគេមិនមែនជាមនុស្សវ័យចាស់ជាងអ្នកទេ គេប្រហែលជាធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតដ៏លំបាកច្រើន អាចជាមនុស្សម្នាក់ដែលធ្លាប់មានស្លាកស្នាមក្នុងជីវិត អាចជាមនុស្សដែលបាត់បង់ការទុកចិត្ត ឬធ្លាប់ជួបពួកលួចចាក់ពីក្រោយខ្នងក៏ថាបាន ហើយហេតុផលដែលអ្នកគួរថែរក្សាគេក្នុងជីវិតរបស់អ្នក គឺដោយសារតែគេអាចជាអ្នកណែនាំដ៏ល្អសម្រាប់អ្នក គេមានភាពស្ងប់ស្ងាត់ក្នុងការជាទីប្រឹក្សាសម្រាប់អ្នក គេនឹងស្តាប់និងព្យាយាមយល់ពីអ្នក ព្រោះវាអាចជាអ្វីមួយដែលគេធ្លាប់ឆ្លងកាត់ពីមុនមក បុគ្គលម្នាក់នេះប្រហែលជាមិនអាចដោះស្រាយបញ្ហាទាំងអស់ជាមួយអ្នកបានទេ ប៉ុន្តែគេជាអ្នកស្តាប់ដ៏ល្អហើយអ្នកត្រូវការនរណាម្នាក់ដែលស្តាប់ដោយមិនវាយតម្លៃអ្នក ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok