ជោគជតារាសីការងារ លុយកាក់ ស្នេហារបស់អ្នកនៅខែមិថុនា! សូមរើសសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍និងសមាធិចិត្តឲ្យស្ងប់

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀមើលពីជោគជតារាសីរបស់អ្នកនៅពាក់កណ្តាលខែមិថុនានេះ ចង់ដឹងថាទាំងរឿងការងារ លុយកាក់ ស្នេហានឹងមានអ្វីកើតឡើងខ្លះ ។

Picsart_22 06 13_09 24 49 543

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

សន្លឹកបៀទី 1

Picsart_22 06 13_09 12 21 034

ការងារ៖ កំពុងស្ថិតនៅក្នុងអំឡុងពេលមានការស្ទាក់ស្ទើរជាមួយនឹងភារកិច្ចការងារ អ្នកត្រូវធ្វើការសម្រេចចិត្តធំៗមួយចំនួន ទោះបីជាអ្នកមិនចង់ក៏ដោយ អាច​ត្រូវ​ពឹង​ផ្អែក​លើ​ការ​គិត​ឲ្យ​បាន​ច្រើន​ដើម្បី​បញ្ចៀស​កំហុស ។

ហិរញ្ញវត្ថុ៖ នេះ​ជា​រយៈពេល​ដែល​ទាមទារ​ការ​អត់ធ្មត់​បន្តិច​ក្នុង​លក្ខខណ្ឌ​ចំណូល​និង​ចំណាយ បន្ទាប់មកបញ្ហានឹងចាប់ផ្តើមល្អបណ្តើរៗក្នុងពេលឆាប់ៗនេះ វាជាពេលវេលាដ៏ល្អក្នុងការវិនិយោគរង់ចាំការប្រាក់នាពេលអនាគត។

ស្នេហា៖ មានបញ្ហាទំនាក់ទំនងដែលត្រូវគិតគូរ អ្នកចាប់ផ្តើមចង់អភិវឌ្ឍជីវិតស្នេហាឱ្យមានភាពចាស់ទុំនិងហ្មតចត់ជាងពេលមុន រហូតដល់ត្រូវនិយាយគ្នាផ្ទាល់ដើម្បីយល់ចិត្តគ្នាទៅវិញទៅមក។ រីឯអ្នក​នៅ​លីវ​ចាប់​ផ្តើម​សម្លឹង​ទៅ​ឆ្ងាយ​ចង់​បាន​ស្នេហា​ដែល​មាន​ស្ថិរភាព​មិន​ចង់​វិល​ទៅ​រក​ទំនាក់​ទំនង​ដែល​វឹកវរ ។

ដំណោះស្រាយ ៖ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល សូមព្យាយាមរកអ្នកប្រឹក្សាផ្លាស់ប្តូរយោបល់ សូម​យក​ចិត្ត​គេដាក់ចិត្តឯងដើម្បី​ឲ្យអ្នកយល់​ពី​បញ្ហា​កាន់​តែ​ច្បាស់។

សន្លឹកបៀទី 2

Picsart_22 06 13_09 13 10 209

ការងារ៖ ការងារ​មាន​ការ​រីកចម្រើន​ទៅមុខ​ ឬ​មានឱកាសទទួលបានការងារ​ធំ​ដុំ​ ព្រោះតែមានគេមើលឃើញទេពកោសល្យរបស់អ្នក វា​ជា​ពេល​ដែល​គំនិត​នឹង​ឈាន​ទៅមុខគ្រប់​កិច្ចការ។

ហិរញ្ញវត្ថុ៖ ថវិកាមិនគ្រប់គ្រាន់ក្នុងការចំណាយ ដោយសារកាតព្វកិច្ចទូទាត់ប្រចាំខែ ប៉ុន្តែ​គ្រប់យ៉ាងកំពុងប្រសើរឡើងហើយព្រោះ​អ្នកចាប់​ផ្តើម​ឃើញ​មធ្យោបាយ​ពង្រីក​ប្រាក់​ចំណូល​ទៅ​ថ្ងៃ​អនាគត។

ស្នេហា៖ អ្នក​នៅលីវ​ស្ថិត​ក្នុង​ភាព​ទាក់ទាញ​ខ្លាំង​ អ្នក​ដែល​មាន​ដៃគូ​ស្នេហា​មិន​សូវ​រកាំរកូស​ប៉ុន្មាន​ទេ ផ្ទុយទៅវិញទំនាក់ទំនងកាន់តែមាន​ស្ថិរភាពនិង​យូរអង្វែង។

ដំណោះស្រាយ៖ អំណត់ អត់ធន់ សង្កត់ចិត្ត ព្រោះថាធ្វើត្រូវហើយចេះតែព្យាយាមទៅ លទ្ធផលល្អៗប្រាកដជានៅខាងមុខ។

សន្លឹកបៀទី 3

Picsart_22 06 13_09 13 59 667

ការងារ៖ ធុញទ្រាន់នឹងបញ្ហាផ្ទៃក្នុង ឬមានជម្លោះជាមួយមិត្តរួមក្រុម អ្នកមិនគួរបញ្ចេញយោបល់ច្រើននៅកន្លែងធ្វើការទេ។

ហិរញ្ញវត្ថុ៖ មានរឿងច្រើនដែលត្រូវគិតរឿងលុយកាក់ បញ្ហាខ្ចីលុយ បញ្ហាខ្ចីហើយមិនសង ប៉ុន្តែ​ការ​ឈឺ​ក្បាល​ទាំង​អស់​ជិត​ចប់​ហើយ។

ស្នេហា៖ អាច​ជួប​ការ​ខក​ចិត្ត​រហូត​ដល់​ទំនាក់ទំនង​មិន​អាច​បន្ត​បាន ចូរអ្នកបន្តតស៊ូដោយការអត់ធ្មត់និងការលះបង់ ប៉ុន្តែ​ប្រសិន​បើ​រឿង​ច្រើន​ពេក​យកល្អ​ត្រូវពិចារណាថយម្នាក់មួយជំហាន

ដំណោះស្រាយ៖ សុំ​ខាំមាត់សង្កត់ចិត្ត​ដើម្បី​តស៊ូ​នឹង​បញ្ហា ផ្លែផ្កានៃភាពជោគជ័យដែលអ្នកបានដាក់ចូលគឺស្ទើរតែជោគជ័យហើយ ចូរបន្តដំណើរទៅមុខទៀត ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok