បើកបៀទស្សន៍ទាយរាសីស្នេហា! តើអ្នកនឹងមានសំណាងពីដៃគូស្នេហាដែរឬទេ? តោះទៅអានចម្លើយពិតទាំងអស់គ្នា

មនុស្សជាច្រើននិយាយថា បើ​យើង​មាន​ដៃគូ​ល្អ ស្នេហា​ល្អ​ប្រៀប​បាន​នឹង​ការ​ឈ្នះ​ឆ្នោត​រង្វាន់ទី​១​ជាពិសេសប្រសិនបើគូស្នេហ៍របស់អ្នកមកជាមួយសំណាងផងដែរ វា​ដូចជា​ការ​ឈ្នះ​រង្វាន់​ទី 1 ច្រើន​ដង​ជាប់គ្នា ដូច្នេះថ្ងៃនេះគេហទំព័រសូមនាំការការបើកសន្លឹកបៀលើប្រធានបទ "តើអ្នកមានសំណាងពីដៃគូជីវិតឬអត់?" មកទស្សន៍ទាយទាំងអស់គ្នា ។

Picsart_22 06 11_09 32 03 448

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្

សន្លឹកបៀទី1៖ ដៃគូរបស់អ្នកអាចចាត់ជាចំណាត់ថ្នាក់ផ្កាយ 5 ក៏ថាបាន ព្រោះគេជាមនុស្សម្នាក់ដែលតស៊ូក្នុងជីវិតតាំងពីតូចមក គេឧស្សាហ៍ព្យាយាមនិងមានការតាំងចិត្តខ្ពស់ គេអាចមើលថែគ្រប់យ៉ាងបានយ៉ាងល្អថែមមិនសាវ៉ាទៀត តែគេជាទីពេញចិត្តរបស់មនុស្សជាច្រើន ប្រសិនបើអ្នកជាដៃគូដែលគេជ្រើសរើស ចូលកុំបារម្ភពីការបោកប្រាស់អី ដោយសារតែខួរក្បាលរបស់គេឧទ្ទិស​ជា​ចម្បង​ដើម្បី​កសាង​គ្រួសារ​ នៅក្នុងផែនការរបស់គេនឹងមានអ្នកនៅជាមួយជានិច្ច គ្រាន់តែគេមិនសូវជាចេះរៀបរាប់ច្រើនអំពីអ្វីដែលគេគិតឲ្យអ្នកដឹងច្រើន មិនមែនថាគេខ្លាចអ្នកជ្រៀតជ្រែកទេ គ្រាន់តែគេ​មិន​ចង់​ឲ្យអ្នកគិតច្រើន គេមានក្តី​ស្រឡាញ់និង​ការ​ខ្វល់ខ្វាយប៉ុណ្ណឹងហើយ កុំព្រលែងឲ្យរួចពីដៃណា៎ ។

ដោយឡែកប្រសិនបើគេនិងអ្នកមិនទាន់ក្លាយជាសង្សារច្បាស់លាស់ឬនៅទាក់ទងគ្នានៅឡើយ ចូលកុំប្រញាប់ប្រញាល់រហូតទៅដល់ការធ្វើស្នេហ៍ធ្វើស្និទ្ធឲ្យសោះ ព្រោះ​ជើងលេខកំពុងល្អហើយវានឹងប្រែទៅជាដាច់លាភ ជើងលេខមនុស្សដូចអ្នកមិនអាចទៅធ្វើពិធីអបិយជំនឿបែបនេះបានទេ អ្នកអាចមានចន្លោះប្រហោងមិនអាចគោរពបានខ្ជាប់ខ្ជួន ដូច្នេះវាអាចនាំរឿងដាក់ខ្លួនបាន ។

ដូច្នេះ​អ្វីដែលគួរធ្វើគឺត្រូវ​រង់ចាំ​ដោយ​អត់ធ្មត់ ហើយ​រស់នៅ​តាម​ធម្មតា​ ថែរក្សា​ចិត្ត​ខ្លួន​ឯង​ឲ្យ​ស្ថិត​ក្នុង​សីល​ធម៌​ជានិច្ច កុំ​លោភលន់​​ចង់ក្លាយជាម្ចាស់បេះដូងរបស់គេរហូតរាយមន្តស្នេហ៍បែបខុសផ្លូវ ត្រូវចាំថាអ្នកមានមន្តស្នេហ៍ក្នុងភាពជាខ្លួនឯងស្រាប់ហើយ វានៅតែត្រូវការឲ្យអ្នកមានការអត់ធ្មត់ឲ្យច្រើនបន្ថែមទៀតតែប៉ុណ្ណោះ ។

សរុបសេចក្តី៖ អ្នកជាមនុស្សមានរាសីខ្ពស់ក្នុងរឿងស្នេហា ដៃគូររបស់អ្នកជាមនុស្សល្អ ឧស្សាហ៍ព្យាយាម ស្រលាញ់ពិត និងមិនចេះសាវ៉ាទេ ប្រសិនបើមានបញ្ហាវាមកពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក។

សន្លឹកបៀទី 2៖ គូស្នេហ៍របស់អ្នកជាមនុស្សចូលចិត្តសប្បាយ ផឹកស៊ីជួបជុំមិត្តភក្តិច្រើន ប៉ុន្តែ​គេ​ជា​មនុស្ស​ស្រឡាញ់​យុត្តិធម៌ និងមាន​សីលធម៌​ក្នុង​ខ្លួន ដូច្នេះទោះ​បី​ជាពេលខ្លះគេ​រញ៉េរញ៉ៃ​ដោយ​សារ​គេស្អិតជាមួយ​មិត្ត​ភក្តិ​មែន តែវាក៏គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភដែរ គេអាចមើលថែអ្នកបានយ៉ាងល្អ មានការទំនុកបម្រុងមិនដែលខ្វះចន្លោះ តែប្រសិនបើអ្នកដាក់កម្រិតឱ្យគេជ្រើសរើសរវាងមិត្តនិងអ្នក ត្រូវតែសុំទោសជាមុនព្រោះ 80% គេនឹងរើសមិត្តភ័ក្ត ។ ប្រសិនបើអ្នកចង់នៅជាមួយគ្នាឲ្យបានសុខ អ្នកត្រូវទ្រទ្រង់ទំនាក់ទំនងក្នុង​ទម្រង់​ជា​មិត្តភ័ក្ដិ​ល្អ​ ​ទៅ​ណាទៅជាមួយគ្នា កុំង៉ក់ងច្រើនកុំប្រចណ្ឌច្រើនព្រោះម្នាក់នេះគេមិនចូលចិត្តលួងទេ ។

យ៉ាងណាមិញ ជើងលេខរបស់អ្នកនឹងជួបស្នេហាពិតឬដៃគូរបស់អ្នកពេលឆ្លងកាត់ឧបសគ្គផ្សេងៗ មិនថាខកចិត្តពីការងារ ខូចចិត្តពីសង្សារចាស់ ឬ​ក្នុង​ពេល​ចលាចល​នឹង​មាន​វីរបុរស ឬ​ទេវតា​មក​ជួយ​សម្រាល​ទុក្ខ និងជួយថែរក្សានៅក្បែរដោយមិនរំពឹងអ្វីមកវិញ ហើយឧបសគ្គគ្រប់យ៉ាងនេះហើយ ជារឿយៗត្រូវបានក្លាយទៅជាកំលាំងស្នេហា ហើយស្នេហាដែលសាកសមនឹងដៃគូរបស់អ្នក ជារឿយៗវាគឺជាសេចក្តីស្រឡាញ់ដែលត្រូវតែបង្ហាញការយកចិត្តទុកដាក់ជានិច្ច មិនប្រចណ្ឌមិនប្រកាន់ច្រើន ដោយសារតែការប្រចណ្ឌកាន់តែច្រើន ស្នាមប្រេះឆានឹងលេចឡើងកាន់តែច្រើនឡើង ៗ រហូតក្លាយជាបុព្វហេតុនៃភាពបាក់បែក។

ម្ល៉ោះហើយនៅពេលណាដែលអ្នកមានអារម្មណ៍ថាមានបញ្ហាគិតមិនលុះ ឬចង់រត់ចេញពីគ្នាទៅវិញទៅមក សូមភ្ញាក់ខ្លួនឡើង! ដៃគូរបស់អ្នកមានទំនោរត្រូវការអំណាចដោយថាមពលនៃធម្មជាតិ ប្រសិនបើមានអ្វីដែលមិនស្រួលត្រូវថយម្នាក់មួយជំហាន ដើម្បីធ្វើការសម្រេចចិត្តដោយស្ងប់ស្ងាត់ ហើយចាប់ដៃគ្នាសម្រាកក្នុងធម្មជាតិ បន្ទាប់មកធម្មជាតិនឹងជួយព្យាបាលទំនាក់ទំនងរបស់អ្នកឱ្យត្រលប់ទៅអតីតកាលដ៏ល្អវិញ ត្រូវចាំថាអ្នកតែងតែមានសំណាងឬអំណាចនៃសេចក្តីស្រឡាញ់ពីធម្មជាតិ ។

សរុបសេចក្តី៖ ដៃគូរបស់អ្នកគឺជាមនុស្សដែលមានសង្គមច្រើន ប៉ុន្តែ​គេ​ជា​មនុស្សបរិសុទ្ធ គេ​គឺ​ជាមនុស្សខ្លាំង​បំផុត​លើគ្រប់​វិស័យ​ទាំងអស់ បើ​អ្នក​អាច​យល់​ពី​អាកប្បកិរិយា​របស់​គេបាន ស្នេហារបស់អ្នកនឹងឋិតថេរគង់វង្ស (ទឹកបៀក៏សុំរំលឹកដែរថា... គូអ្នកត្រូវចេះបង្ហាញសេចក្ដីស្រឡាញ់ខ្លះ វា​នឹង​ជួយ​ឱ្យ​ស្នេហា​ផ្អែមល្ហែម​ខ្លាំង មិន​ឯកោ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ)។

សន្លឹកបៀទី3៖ គូរបស់អ្នកជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការររកលុយ អភិវឌ្ឍខ្លួនអភិវឌ្ឍគ្រួសារ គេអាចមើលថែអ្នកបានយ៉ាងល្អ ហើយ​សង្ឃឹម​ថា​អ្នក​នឹង​រស់​នៅ​បាន​សុខ​ស្រួល មិន​ស្ថិត​ក្នុង​ភាព​លំបាក​ណាមួយ​ឡើយ ប៉ុន្តែ​ជា​មនុស្ស​ម្នាក់​នេះមានទំនោរចូលចិត្ត ឬឈ្លក់វង្វេងនឹងរបស់ស័ក្តិសិទ្ធឬវត្ថុអាថ៌កំបាំង ប្រសិនបើមាននរណាម្នាក់ប្រាប់គេពីអ្វីមួយដែលអាច​ជួយ​ទ្រទ្រង់​លាភ​សំណាងបាន គេនឹងពុះពារទៅភ្លាម មិនថាអ្នកជំទាស់ប៉ុនណាក៏ដោយក៏ទប់មិនឈ្នះដែរ នោះដោយសារតែគេចូលចិត្តបែបនេះ ហើយទោះជាត្រូវចំនាយប៉ុន្មានក៏គេហ៊ានដែរ ។

យ៉ាងណាមិញសម្រាប់ការដែលមានវត្ថុស័កិ្តសិទ្ធនៅ​នឹង​ខ្លួនវាមិនមែនជារឿងអាក្រក់ទេ គ្រាន់តែត្រូវដឹងពីរបៀបរក្សា របៀបប្រើវាឱ្យបានត្រឹមត្រូវ ប៉ុន្តែដៃគូរបស់អ្នកជារឿយៗមានបញ្ហានៃការទទួលដឹង តែលក្ខណៈដឹងមិនអស់រហូតមានការសម្រេចចិត្តខុស រហូត​ដល់​ថ្នាក់នាំរឿងដាក់ខ្លួនជាជាងនាំលាភដាក់ខ្លួន ប៉ុន្តែ​ពេល​ដែល​យីអ៊ុនគេបើកគេក៏ទទួលបានលាភសំណាងធំដែរ (ដែលអាចកើតឡើងញឹកញាប់ដែរ) រីឯខ្លួនអ្នកវិញក៏ទទួលបានអំណាចពីបុណ្យកុសល ធ្វើឲ្យអ្នកនៅមានបុណ្យខ្ពស់ ទើបស័ក្តិសមនឹងយីអ៊ុនរបស់ដៃគូខ្លាំង ព្រោះថាបើរកត្រូវគឺមានខ្លាំង ។

យ៉ាងណាមិញបើអ្នកកែប្រែដៃគូមិនបាន ចូលអ្នកងាកទៅខ្លួនឯងវិញ បើអាចគួរធ្វើការអធិស្ឋានប្រចាំថ្ងៃ សូត្រធម៌មុនពេលចូលគេងដើម្បីពង្រឹងគុណធម៌ការពារនិងព្យាបាល បើ​អ្នក​អ្នកជួបឱកាសអ្នក​នឹង​ទទួល​បាន​លាភសំណាង ប៉ុន្តែ​បើ​មាន​រឿង​អាក្រក់​កើតឡើងកំលាំងបុណ្យ​នឹង​ជួយ​កំចាត់​ចោល​នូវ​អំពើ​អាក្រក់​ទាំងឡាយ​។

សរុបសេចក្តី៖ ដៃគូរបស់អ្នកគឺល្អគ្រាន់តែគេជាមនុស្សងប់ងុលបើចូលចិត្តអ្វីហើយហាមមិនស្តាប់ទេ ប្រសិនបើអ្នកអាចយល់ពីអាកប្បកិរិយានេះធានាថាអាចនៅជាមួយគ្នាបានយូរ (តែបើអ្នកមិនទាន់មានគូ អ្នកនឹងទទួលបានដៃគូដោយមិនដឹងខ្លួន អាចហៅថាទេវតាខ្សឹបប្រាប់) ៕

ប្រភព៖ Miracle Tarot/ កែសម្រួល៖ Knongsrok