សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀលើប្រធានបទ "នារីក្នុងសុបិនគេម្នាក់នោះគឺបែបណា?" ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
សន្លឹកបៀទី1៖ ឈុតនេះគឺសាមញ្ញណាស់ មើលទៅមនុស្សម្នាក់នោះ ប្រហែលជាមនុស្សសាមញ្ញៗមិនរើសច្រើន ព្រោះមនុស្សស្រីក្នុងក្តីស្រមៃរបស់គេជាមនុស្សបែបសាមញ្ញៗ មានចំណង់ចំណូលចិត្តដូចគ្នា ជាមនុស្សមិនប្រកាន់ឬង៉ក់ងច្រើន របៀបអាចរស់នៅជាមួយគ្នាមុនរៀបការបាន ឬអាចមិនចាំបាច់មានពិធីផ្លូវការអ្វីធំដុំ ល្មមៗទៅបានហើយឲ្យតែចុះសម្រុងគ្នា ។ ហើយមនុស្សស្រីដែលគេប៉ងប្រាថ្នាត្រូវតែជាមនុស្សមិនស្រវឹង មិនដើរលេងយប់ មិនចេះរញ៉េរញ៉ៃជាមួយអ្នកដទៃផ្តេសផ្តាស ។
សន្លឹកបៀទី2៖ នារីដែលនៅក្នុងក្តីស្រមៃរបស់គេម្នាក់ដូចជាត្រូវមានលក្ខណៈក្តៅរោលរាលបន្តិច គេចូលចិត្តនារីដែលចេះតែងខ្លួនសិចស៊ីតិចៗ ជាមនុស្សស្រីមានភាពទាក់ទាញ ចេះប្រើខ្សែរភ្នែកបាញ់ទម្លុះបេះដូង មើលទៅគេចូលចិត្តមនុស្សស្រីណាដែលក្លាហាន ហ៊ានស៊ីហ៊ានសង មិនមែនលក្ខណៈទន់ភ្លន់អៀនមុខអៀនក្រោយទេ ។
សន្លឹកបៀទី3៖ ឈុតសន្លឹកបៀនេះគឺនិយាយពីជីវិតរស់នៅ រូបគេហាក់ជាមនុស្សមានបទពិសោធន៍ស្នេហាក្រាស់ក្រែលដែរ នារីក្នុងសុបិនជាមនុស្សស្រីដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើន ឬឆ្លងកាត់រឿងមិនល្អហើយអាចយកមេរៀនពីអតីតកាលមកអនុវត្តឱ្យបានល្អនាពេលបច្ចុប្បន្ន លើសពីនេះគេក៏ចូលចិត្តមនុស្សស្រីដែលពូកែដឹងចិត្ត ជាមនុស្សពិសេស ពេលមាននារីម្នាក់នេះគេមានអារម្មណ៍ដូចឈ្នះពានរង្វាន់ជីវិត និងទទួលបានអំណោយដ៏ល្អបំផុតនៅក្នុងជីវិតរបស់គេ ៕
ប្រភព៖ បរទេស/កែសម្រួល៖ Knongsrok