នរណាៗក៏មានគំនិតខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប៉ុន្តែអ្នកមានដែរគិតថាក្នុងភ្នែកអ្នកដ៏ទៃអ្នកជាមនុស្សបែបណាដែរទេ?
ចូរជ្រើសរើសរូបភាពមួយក្នុងចំណោមរូបភាពទាំងបីដើម្បីដឹងចម្លើយពិត៖
រូបភាពទី១
អ្នកដ៏ទៃគិតថា អ្នកគឺជាមនុស្សដែលចូលចិត្តដាក់សម្ពាធលើខ្លួនឯងនិងមិនចូលចិត្តឲ្យមនុស្សនៅជុំវិញខ្លួនមករួមទុក្ខជាមួយអ្នកនោះទេ។ អ្នកតែងព្យាយាមផ្តាច់ខ្លួនចេញពីមនុស្សជុំវិញខ្លួននៅពេលអ្នកមានទុក្ខនិងមិនងាយបញ្ចេញអារម្មណ៍ពិតមកក្រៅណាស់។
រូបភាពទី២
អ្នកដ៏ទៃគិតថា អ្នកគឺជាមនុស្សដែលមានទំនួលខុសត្រូវនិងគិតបានវែងឆ្ងាយ។ អ្នកតែងគិតទៅលើគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទៅលើរឿងអ្វីមួយនិងមិនខ្លាចខុសឡើយ។ អ្នកត្រូវបានគេចាត់ទុកជាមនុស្សដែលគួរឲ្យចង់រាប់អាននិងស្មោះត្រង់។
រូបភាពទី៣
អ្នកដ៏ទៃគិតថា អ្នកគឺជាមនុស្សពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯងនិងមិនខ្លាចភាពលំបាក។ អ្នកតែងជួបឧបសគ្គឥតស្រាកស្រាន្តប៉ុន្តែអ្នកមិនបោះបង់ងាយៗឡើយនិងខំតស៊ួ ពុះពាររហូតអស់ពីសមត្ថភាព៕
ប្រភព៖ បរទេស