ជាការពិតណាស់ខេត្តមណ្ឌលគិរី ត្រូវបានគេដឹងថាជាខេត្តដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិដ៏សំខាន់ ដូចជាព្រៃភ្នំ ទេសភាពវាលទំនាបតូចធំបង្កើតជាបរិយាកាសស្រស់ស្រាយគួរជាទីមនោរម្យ ដែលអាចបង្កើតជារីហ្សតស្នាក់នៅ និងកន្លែងកម្សាន្តសុទ្ធតែមានទស្សនីយភាព និងទេសភាពត្រជាក់ចិត្ត។
នៅក្នុងនោះផងដែរ ថ្មីៗនេះ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម ត្រូវបានគេដឹងថាជារីហ្សតដែលទើបតែបើកថ្មី តែទទួលបានការពេញនិយមមកលេងកម្សាន្តយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅសម្រាកលំហែកាយ នៅទីនោះយ៉ាងច្រើនកុះករ ដោយអាចជ្រើសជាផ្ទះរីហ្សតស្នាក់នៅក៏បាន បោះតង់ក៏បានសុទ្ធតែមានបរិយាកាសរីករាយដូចគ្នា។
នោះក៏ដោយសារតែ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានសួនផ្កាចំរុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ មានការតុបតែងកន្លែងកម្សាន្ត និងស្នាក់នៅកែច្នៃយ៉ាងប្លែកភ្នែក ជាពិសេសនៅពេលយប់ថែមទាំងអាចបោះតង់ គេងមើលផ្កាយ អាំងសាច់ជប់លៀងជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងមានការសម្តែងរបាំជនជាតិកំដរផងដែរ ។
គួរឱ្យដឹងផងដែរថា សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានទីតាំងស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចម្ងាយតែ ១៥០ ម៉ែត្រពីរង្វង់មូលគោព្រៃ ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៩៧ ៩៩៩៩ ៥៣២ /០៦៩ ៩៩៩៩ ២៨៣ /០៩៥ ៨ ៧៧៧៧ ១ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ KS Love -ទេសចរណ៍-Tourism