មនុស្សម្នាក់ៗសុទ្ធតែមានទិសដៅអនាគតរៀងៗខ្លួន តែគ្រាន់តែយើងមិនដឹងថាតើនៅថ្ងៃមុខជីវិតយើង បត់ឆ្វេង ឬបត់ស្តាំ រលូន ឬក៏ចេះតែជួបឧបសគ្គណាមួយ។ យ៉ាងណាមិញហ្គេមចិត្តសាស្រ្តខាងក្រោមនេះអាចផ្តល់ជាសញ្ញានៃអនាគតរបស់អ្នក។
សំណួរ៖ មានផ្លូវ ៣ នៅពីមុខអ្នក តើអ្នកនឹងជ្រើសរើសទៅតាមផ្លូវមួយណា? សូមជ្រើសរើសផ្លូវមួយ ដោយប្រើវិចារណញាណ ៖
បន្ទាប់ពីជ្រើសផ្លូវមួយរួច តោះយើងខ្ញុំនឹងបង្ហាញពីអនាគតរបស់អ្នកដូចខាងក្រោមនេះ ៖
A. ទិសដៅដែលមានសុវត្ថិភាព និងរឹងមាំជាងមុន
ផ្លូវកោងតំណាងឱ្យចំណុចរបត់នៃជោគវាសនា ដែលត្រូវគិតឡើងវិញអំពីទិសដៅនៃជីវិត។ ទិសដៅខាងឆ្វេងតំណាងឱ្យអតីតកាល ដែលបានកន្លងផុត ហើយប្តូររបត់អ្វីដែលល្អប្រសើរជាងមុន តែប្រហែលជាអ្នកត្រូវខំប្រឹងបន្តិចហើយ ។ ចាប់ពីពេលនេះតទៅ អ្នកអាចនឹងផ្លាស់ប្តូរផែនការជីវិតរបស់អ្នកថ្មី ចេះដឹងពីវិធីនៃជីវិតពិសេសថ្មី ដែលអាចនាំអ្នកទៅកាន់ទិសដៅសុវត្ថិភាព និងរឹងមាំឆាប់ៗនេះ ហើយត្រូវឱ្យតម្លៃទៅលើអ្វីដែលអ្នកមាននៅពេលនេះផង។
B. ផ្លូវជីវិតនៅល្អដដែលមិនសូវមានការផ្លាស់ប្តូរច្រើន
ផ្លូវត្រង់មានន័យថា ជោគវាសនារបស់អ្នកនឹងដំណើរការល្អ ហើយអ្នកនឹងបន្តប្រើប្រាស់បទពិសោធន៍ជីវិតរបស់អ្នកពេលនេះ ដើម្បីបន្តដំណើរទៅមុខទៀត។ ប្រសិនបើអ្នកព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្នរបស់អ្នក កុំបារម្ភ ត្រូវតែរឹងមាំ ហើយជឿជាក់លើខ្លួនឯងហើយបន្តដំណើរទៅមុខទៀត។ លើសពីនេះទៅទៀត ពេលនេះអ្នកប្រហែលជាកំពុងតែមានផ្លូវជីវិតដ៏ល្អដែលអ្នកពិតជាចង់បាន ហើយអនាគតរបស់អ្នកនឹងភ្លឺចែងចាំងទៅថ្ងៃអនាគត។
C. ផ្លូវដែលមានបញ្ហាប្រឈមថ្មី
អ្នកដែលបានជ្រើសរើសផ្លូវកោងដែលបត់ទៅខាងស្តាំ បានន័យថាចំណុចរបត់នៃជីវិតរបស់អ្នកកាន់តែខិតជិតមកដល់ហើយ។ ដោយទិសដៅទៅខាងស្តាំតំណាងឱ្យអនាគត និងវិជ្ជមាន។ អ្នកប្រហែលជាកំពុងមានអារម្មណ៍ថាមានសញ្ញានៃការផ្លាស់ប្តូរជោគវាសនាបានមកដល់ហើយ ដោយអ្នកនឹងជួបនឹងប្រកួតប្រជែងថ្មី និងការប្រឹងប្រែងជាមួយនឹងជោគវាសនាយ៉ាងខ្លាំងក្លា។ តែនេះប្រហែលជាមានអ្វីដែលល្អនឹងកើតឡើងឆាប់ៗ ដែលនេះជាជំហានដំបូងទៅកាន់ផ្លូវថ្មីមួយ ដូចពាក្យចាស់ថា « នឿយមុនស្រណុកក្រោយ » ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក