តេស្តមួយនេះនឹងជួយបង្ហាញផ្លូវអ្នកឲ្យដឹងពីអ្វីដែលធ្វើឲ្យអ្នកគ្រាំគ្រា ឈឺចាប់បំផុត។ នៅពេលដែលអ្នកដឹងពីឬសគល់ ដើមហេតុដែលនាំទុក្ខទោសដល់អ្នកហើយ អ្នកអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាមួយនោះបាន។
រូបភាពទី១
ភាពឈឺចាប់របស់អ្នកគឺកើតមានឡើងតាំងពីអ្នកស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ វាទាក់ទងទៅស្នាមរបួសដែលដិតដាមជាប់ក្នុងក្រអៅបេះដូងអ្នកដែលមិនអាចផ្សះផ្សាបាន។ រូបភាពនេះបានណែនាំអ្នកឲ្យព្យាយាមបំភ្លេចរឿងមួយនោះចោលទៅនិងចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯងវិញ។
រូបភាពទី២
ភាពឈឺចាប់របស់អ្នកមានទំនាក់ទំនងទៅរឿងរ៉ាវអយុត្តិធម៌ដែលអ្នកធ្លាប់បានជួបប្រទះក្នុងខ្សែជីវិតរបស់អ្នក។ ដើម្បីបំបាត់ទុក្ខសោកមួយនេះ គេបានណែនាំឲ្យអ្នកប្រកាន់នូវធម៌ត្រជាក់ មិនយកភ្លើងកំហឹងមកដោះស្រាយឬចងគំនុំនោះឡើយ។
រូបភាពទី៣
ភាពឈឺចាប់របស់អ្នកកើតចេញពីការក្បត់។ នៅលើលោកនេះ គ្មានអ្វីពិបាកទទួលយកជាងការភូតកុហកនិងការបំភ្លៃនោះទេ។ រូបភាពនេះបានណែនាំឲ្យអ្នកឈប់គិតពីមនុស្សទាំងឡាយដែលធ្វើមិនល្អមកលើអ្នកនិងចូរធ្វើខ្លួនឲ្យល្អនោះមនុស្សល្អក៏តាមមករករូបអ្នកវិញដែរ៕
ប្រភព៖ បរទេស