មិនធម្មតាទេ ហាងអាហារតាមផ្លូវបែប Street Food មួយកន្លែងនេះបានធ្វើឱ្យភ្ញាក់ផ្អើលពេញតាមបណ្តាញសង្គម ព្រោះតែការរៀបចំតាមផ្លូវធម្មតានោះតែពោរពេញដោយភាពច្នៃប្រតិដ្ឋខ្ពស់ចង់តែមកអង្គុយទទួលទានអាហារកម្សាន្តពេលសម្រាកពីការងារ។
ហាងអាហារនេះ ត្រូវបានគេដឹងថាកំពុងតែរៀបចំបណ្តើរៗតែប៉ុណ្ណោះ តែបើនិយាយពីការរៀបចំវិញគឺបែបធម្មជាតិតាមចិញ្ចើមផ្លូវ តែនាំមកនូវរសអារម្មណ៍ពិសេសមិនធ្លាប់មាន ទាំងកន្លែងអង្គុយរៀបចំតុកៅអីលើដីខ្សាច់ ការរៀបចំលំអតុបតែងបែបសាមញ្ញៗ ពិសេសក៏មានអាហារ ម្ហូប សាច់ក្លែម និងមានភសជ្ជៈជាច្រើនមុខផងដែរ។
គួរឱ្យដឹងផងដែរថា ទោះមិនទាន់រៀបចំរួចរាល់តែហាងនេះបានបើកដំណើរការបម្រើអតិថិជនបណ្តើរៗហើយ ដោយមានទីតាំងនៅម្តុំ ច្បាអំពៅ ជិះតាមស្តុបទូរទស្សន៍បាយ័ន ទៅត្រង់រហូត គឺនៅស្តាំដៃ ដោយធ្វើដំណើរទៅតាមផ្លូវទៅកោះនរាហ៍។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098687318 / 0976489000 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព ៖ Ouch Sa Kao
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក