ពូឃ្លាំង ប្រកាសស្វាគមន៍ចំពោះបេក្ខជនដែលប្រលងចម្រៀងធ្លាក់ ឱ្យតែមានសមត្ថភាពពិត និងមានឆន្ទះពិត ចូលរួមជាមួយគ្រួសារ ណយណយណា ដែលជាមីឌារបស់លោក

នៅថ្ងៃទៅ០៣ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងរ៉េបដ៏ល្បី ពូឃ្លាំង ដែលមហាជនបានស្គាល់ និងទើបតែចេញបទថ្មីកំពុងផ្ទុះខ្លាំងក្នុងបទ "រង្គើ" លោកបានបង្ហោះសារលើកទឹកចិត្តដល់បេក្ខជន ទុំ រដ្ឋា (ទុំ សុវត្ថិ) បើសិនជាប្អូន រឺបក្ខជនដែលបានធ្លាក់ទាំងអស់គ្នា ដែលគិតថាខ្លួនពិតជាមានសមត្ថភាព ឆន្ទះនៃការខំប្រឹង ពូ ឃ្លាំង សូមស្វាគមន៌ មកកាន់គ្រួសារ ណយណយណា ខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដ។

233826761_370752191087065_5316539316642853911_n

ខ្លឹមសារក្នុងគណនីហ្វេសប៊ុកពូឃ្លាំង បានឲ្យដឹងថា៖ "ខ្ញុំទេីបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ដែលបានចូលរួមកម្មវិធីប្រលងមួយ ហេីយក៏មានចិត្តរំភេីបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ នឹងសំលេងដែលស្តាប់ទៅពិរោះម្យ៉ាងរបស់ប្អូន​​​

តាមពិតខ្ញុំគិតថាការសំរេចចិត្តរបស់គណះកម្មការប្រហែលជាគេបានគិតច្បាស់ហេីយ នឹងបានឃេីញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា នឹង លីន សុទ្ធតែជាអ្នកមានបទពិសោធន៌លេីចំរៀងរាប់ឆ្នាំ នឹងមានបទពិសោធន៌ធ្វេីគណះកម្មការកម្មវិធី ប្រលងពិភពលោកនេះជាច្រេីនដងមកហេីយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី រឺយ៉ាងណា បានគេសំរេចចិត្តបែបនេះ

យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃេីញ ប្អូនឧកញ៉ា សេរីមន្ត នឹង ខាន់ ជេម ដែលជាសិល្បះកររៀមច្បង មានចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លេីកទឺកចិត្តទៅដល់គ្នា ដែលអាចរាប់ថាជាមនុស្សដែលមានសមត្ថភាព ដែលតែគ្មានឱកាស

សំរាប់ខ្ញុំដូចគ្នា ខ្ញុំមាន Media ផ្ទាល់ខ្លួនរបស់ខ្ញុំមួយឈ្មោះថា ណយណយណា ដែលមានផលិតបទ Original នឹង MV រឺ Short film សូមលេីកទឹកចិត្តប្អូនដេីរទៅមុខបន្តរ កុំបោះបង់ នឹងបាក់ទឹកចិត្ត

មិនថាប្អូនប្រុស សុវត្ថិ រឺបក្ខជនដែលបានធ្លាក់ទាំងអស់គ្នា ដែលគិតថាខ្លួនពិតជាមានសមត្ថភាព ឆន្ទះនៃការខំប្រឹង ពូ ឃ្លាំង សូមស្វាគមន៌ មកកាន់គ្រួសារ ណយណយណា ខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដ

ខ្ញុំយល់អារម្មណ៌ដែលមានសមត្ថភាព តែគ្មានឱកាស ព្រោះសំរាប់ខ្ញុំក៏អាចរាប់ថាជាអ្នកស្រលាញ់សិល្បះម្នាក់ដែល ដែលស្មេីរនឹងជីវិតទី២របស់ខ្ញុំ បន្ទាប់ពីប្រពន្ធ នឹងកូន ហេីយបានឆ្លងកាត់រឿងរ៉ាវជាច្រេីន ទំរាំបានរកខ្លូនឯងឃេីញ

ចុងក្រោយ គ្មានអ្វីក្រៅពីពាក្យថាអគុណដែលឃេីញខ្មែរ ស្រលាញ់ខ្មែរ នឹងចេះជួួយគ្នាបែបនេះ អរណាស់"

Screen Shot 2022 06 03 At 1.10.18 PM

Screen Shot 2022 06 02 At 11.20.32 AM